ភ្នំពេញ៖ គិតតាំងពីថ្ងៃទី៣១ ខែមីនា ដល់ត្រឹមថ្ងៃ០៧ ខែមេសា ឆ្នាំ២០២០នេះ ក្រុមម៉ូតូកង់បី១២គ្រឿង ដែលមានបំពាក់ដោយគ្រឿង បំពងឃោសនសព្ទ របស់អាវុធហត្ថរាជធានីភ្នំពេញ បានចុះធ្វើការផ្សព្វផ្សាយ នូវសេចក្តីណែនាំ របស់ក្រសួងសុខាភិបាល ស្តីពីវធានការប្រយុទ្ធប្រឆាំងទប់ស្កាត់ ការរីករាលដាលជំងឺឆ្លងកូវីដ១៩ ដល់បណ្តាមូលដ្ឋាន ភូមិសង្កាត់ខណ្ឌ ទូទាំងរាជធានីភ្នំពេញ ក្នុងមួយថ្ងៃចំនួន២ខណ្ឌ សរុប១៤ខណ្ឌ ត្រូវបានបញ្ចប់យុទ្ធនាការ របស់ខ្លួនក្នុងជំហ៊ាន១...
បាងកក៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារ ទី៧ ខែមេសា បានឲ្យដឹងថា ប្រទេសថៃបានប្រកាសថា នឹងប្រើប្រាស់ថវិកាប្រមាណជា ១,៩ពាន់ពាន់លានបាត ឬប្រមាណជា៥៨ពាន់លានដុល្លារ ដើម្បីធ្វើការវាស់វែង និងជួយស្រោចស្រង់អាជីវកម្ម និងជាពិសេសពលរដ្ឋរបស់ខ្លួន ដែលកំពុងទទួលរងឥទ្ធិពល ដោយសារបញ្ហាកូវីដ១៩។ លោករដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Uttama Savanayana បានធ្វើការអះអាងថា រដ្ឋសភាពជាតិរបស់ថៃនៅថ្ងៃអង្គារ បានអនុម័តរួចរាល់ហើយ...
(ភ្នំពេញ) ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០៖ ចង់បានភាពត្រជាក់ដែលមានផាសុកភាពតាមបែបធម្មជាតិ និងទាន់ៗចិត្តមែនទេ? មិនចង់ចំណាយច្រើនទេត្រូវអត់…? អ៊ីចឹងត្រូវហើយ…! សូមណែនាំសំណព្វចិត្ត ១ ជូនលោកអ្នកនោះគឺជា ម៉ាស៊ីនត្រជាក់ សាមសុង Wind-FreeTM Premium ថ្មី! ជាមួយនឹងអាកាសធាតុក្តៅបែកញើស ហប់ ក្នុងខែចេត្របែបនេះគឺមានតែ សាមសុង Wind-FreeTM Premium...
ភ្នំពេញ៖ ក្រុមហ៊ុន Facebook បានប្រកាសនៅថ្ងៃនេះថា មជ្ឈមណ្ឌលព័ត៌មានវីរុសកូរ៉ូណា ឬកូវីដ-១៩ (Coronavirus (COVID-19) Information Center) បច្ចុប្បន្នកំពុងតែដាក់ឲ្យដំណើរការ ជាភាសារខ្មែរ ក្នុងគោលបំណងបង្កើត មជ្ឈមណ្ឌលព័ត៌មានសំខាន់ៗ សម្រាប់ប្រជាពលរដ្ឋកម្ពុជា ក្នុងការស្វែងរកព័ត៌មានថ្មីៗ អាចជឿទុកចិត្តបាន ក៏ដូចជាការណែនាំផ្សេងៗ ពីអាជ្ញាធរសុខាភិបាល ដែលពួកគាត់អាចអនុវត្តតាម ដើម្បីអាចរក្សាសុខភាពល្អ និងជួយគាំទ្រដល់ក្រុមគ្រួសារ...
វៀងចន្ទន៍៖ ប្រទេសឡាវ បានធ្វើតេស្តករណីសង្ស័យ ជំងឺកូវីដ១៩ចំនួន ១៤៤ ករណី ដោយមានពីរករណី ត្រូវបានធ្វើតេស្តវិជ្ជមាន ដែលធ្វើឱ្យចំនួនសរុប នៃអ្នកកើតជំងឺនេះ នៅក្នុងប្រទេសឡាវ មានដល់ ១៤ នាក់។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលឡាវ លោក...
LISBON៖ ប្រធានាធិបតីព័រទុយហ្កាល់ លោក Marcelo Rebelo de Sousa កាលពីថ្ងៃច័ន្ទ បានអំពាវនាវឱ្យមានឯកភាពជាតិ ដើម្បីជៀសផុត ពីវិបត្តិសុខភាពសាធារណៈ ដែលកំពុងកើតឡើង បណ្តាលមកពីជំងឺរាតត្បាតកូវីដ-១៩ ដែលលោកបានពណ៌នាថា ជាបញ្ហាប្រឈមធំបំផុតក្នុងរយៈពេល ១០០ ឆ្នាំកន្លងមកនេះ។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០...
ភ្នំពេញ៖ ក្រោយបញ្ចប់បេសកកម្ម អ្នកជំនាញវេជ្ជសាស្រ្តចិនទាំង៧រូប ដែលជាក្រុមជំនួយដំបូង របស់ចិនចំពោះកម្ពុជា នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០នេះ បានវិលត្រឡប់ទៅកាន់ប្រទេសចិនវិញ។ ក្នុងឱកាសនោះលោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា, និងលោកសាស្រ្តាចារ្យ អេងហួត រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជូនដំណើរត្រឡប់វិញនេះផងដែរ។ យោងតាមហ្វេសប៊ុកផ្លូវការ ស្ថានទូតចិន ប្រចាំកម្ពុជា នៅយប់ថ្ងៃទី៧នេះបានសរសេរថា ក្នុងដំណើរការជួយកម្ពុជា...
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងឱ្យដឹងនៅថ្ងៃអង្គារ ទី៧ ខែមេសា ឆ្នាំ២០២០ ឱ្យដឹងថា បើទោះប្រទេសកម្ពុជា មានរោងចក្រផលិតសម្លៀកបំពាក់ និងស្បែកជើងច្រើនក៏ដោយ ក៏មិនអាចបង្វែរសង្វាក់ផលិតកម្មទាំងនោះ មកដេរម៉ាសបានដែរ ប៉ុន្តែបានបង្ហើបថា មានក្រុមហ៊ុនមួយចំនូន បានដាក់ពាក្យស្នើសុំផលិតម៉ាសនេះដែរហើយ នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នាវិមានសន្តិភាព...
ភ្នំពេញ ៖ ស្ថានឯកអគ្គរាជទូតនៃកម្ពុជា ប្រចាំម៉ាឡេស៊ី បានអំពាវនាវជាថ្មីម្ដងទៀតទៅដល់ ប្រជាពលរដ្ឋ ពលករ-ពលការិនី សិស្ស-និស្សិត កំពុងស្នាក់នៅ ធ្វើការ និងសិក្សា នៅ ម៉ាឡេស៊ី កុំព្យាយាមរកមធ្យោបាយ វិលត្រឡប់ទៅកម្ពុជាវិញ ក្នុងអំឡុងពេល ជំងឺកូវីដ-១៩ កំពុងរីករាលដាល ដើម្បីការពារសុវត្ថិភាពផ្ទាល់ខ្លួន។ ទូតកម្ពុជា ប្រចាំម៉ាឡេស៊ី អំពាវនាវបែបនេះក្រោយ...
បរទេស៖ នៅពេលដែលប្រទេសចិន ចាប់ផ្តើមធ្វើប្រតិបត្តិការជាប្រចាំឡើងវិញស្របពេល ដែលចំនួននៃការថយចុះចំនួននៃករណីជំងឺកូវីដ១៩ សហរដ្ឋអាមេរិកឯណោះវិញ នៅតែកំពុងប្រយុទ្ធប្រឆាំងដើម្បីបំបែក និន្នាការកំណើននៃវីរុសនេះ សូម្បីតែយោធាអាមេរិកក៏មិន អាចគេចផុតពីការឆ្លងជំងឺនេះដែរ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា កងទ័ពរំដោះប្រជាជនចិន (PLA) បានធ្វើសមយុទ្ធយោធាដែលរួមមាននាវាមុជទឹក និងយន្តហោះចម្បាំង នៅក្នុងតំបន់មានជម្លោះនៅសមុទ្រចិនខាងត្បូងកាលពីចុងខែមីនា នៅពេលដែលតំបន់នេះតែងតែឃើញវត្តមានរបស់នាវាកងទ័ពជើងទឹកអាមេរិក។ ។...
តូក្យូ៖ នាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្សូអាបេ កាលពីថ្ងៃអង្គារបានប្រកាសប្រទេស ក្នុងគ្រាអាសន្នរយៈពេលមួយខែសម្រាប់ទីក្រុងតូក្យូ អូសាកា និងអាណាខេត្តចំនួន ៥ ផ្សេងទៀត ក្នុងកិច្ចប្រឹងប្រែង មួយដើម្បីទប់ស្កាត់ការផ្ទុះឡើងនៃ ជំងឺ COVID-១៩ ។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា ការប្រកាសនេះចូលជាធរមាននៅថ្ងៃពុធ ជាពិសេសវាគ្របដណ្តប់លើរដ្ឋធានីនិងអាណាខេត្តធំ...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានសង្កេតឃើញថា ប្រជាពលរដ្ឋខ្មែរ ទើបមកពីក្រៅប្រទេស សហការល្អជាមួយអាជ្ញាធរ និងក្រុមគ្រូពេទ្យ ដើម្បីពិនិត្យតាមដានសុខភាព និងចូលរួមបញ្ចៀសការឆ្លងជំងឺ កូវីដ-១៩ ជាយថាហេតុ។ នេះបេីយោងតាមគេហទំព័រហ្វេសប៊ុករបស់ សម្ដេច ស ខេង ។ ក្នុងជំនួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យ...
ដោយឃើញពីភាពលំបាករបស់ អ្នកខ្វះខាតមួយចំនួន និងដើម្បីរួមចំណែកទប់ស្លាត់ការ រីករាលដាលនៃជំងឹCOVID-19ក្រុមសប្បុរសជនមួយក្រុមដែល ជាម្ចាស់ក្រុមហ៊ុនផ្សេងៗ បានចែកជូន ថវិកា ចែលលាងដៃ ទឹកអាកុល ម៉ាស់ មី និងអង្ករដល់កន្លែងមួយចំនួន៖ ១. សហគមន៍ហ្គ្រីនបេកអែល ២. បន្ទីពេទ្យបង្អែកស្រុកស្អាង ៣. អ្នករត់ស៊ីក្លូ ក្នុងការចុះចែកនេះផងដែរ បានជួយផ្សព្វផ្សាយប្រាប់ពីការរក្សាអនាម័យ ក្នុងការរស់នៅប្រចាំថ្ងៃ ជាពិសេសរបៀបការពារ...
កំពង់ចាម ៖ សមាជិកព្រឹទ្ធសភាភូមិភាគ ២ នៅព្រឹកថ្ងៃទី០៧ ខែ មេសា ឆ្នាំ២០ ២០នេះ បាននាំអំណោយជាថវិកា និងសម្ភារៈមួយចំនួន ប្រគល់ជូន គណៈ កម្មការប្រឆាំងជម្ងឺកូវីដ១៩ ខេត្កកំពង់ចាម ដែលមានលោក អ៊ុន ចាន់ដា ជាប្រធាន ដើម្បីប្រើប្រាស់ ទប់ស្កាត់ប្រឆាំង និងជំងឺកូវីដ១៩...
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ថា ជនជាតិអាមេរិកំាង ត្រូវបានគេជូនដំណឹង កាលពីថ្ងៃចន្ទថា សូមកុំឲ្យចុះញ៉មនឹងការប្រយុទ្ធប្រឆាំង នឹងវីរុសនេះ ដោយសារតែបង្កឲ្យព្រឹត្តិការណ៍ ដ៏គួរឲ្យកត់សម្គាល់ នៃការស្លាប់មនុស្ស លើសពី១ម៉ឺននាក់ ហើយបានថមថយនូវសញ្ញាដំបូង នៃសុទិដ្ឋិនិយមអំពីគន្លង នៃការផ្ទុះឡើងនៃជំងឺនេះ ។...
ជានិច្ចកាល អាវុធហត្ថរាជធានីភ្នំពេញ ក្រោមការដឹកនាំបញ្ជាពីឧត្តមសេនីយ៍ឯក រ័ត្ន ស្រាង តែងតែម្ចាស់ការទទួលខុសត្រូវ ត្រៀមលក្ខណៈជាស្រេចទាំងកម្លាំងប្រតិបត្តិការ មធ្យោបាយ សម្ភារៈ ដើម្បីទុកប្រើប្រាស់ពេលមានហេតុការចាំបាច់ជាយថាហេតុផ្សេងៗ ក៏ដូចជាចេញបំពេញបេសកកម្មតាមបទបញ្ជាថ្នាក់លើ។ ជាក់ស្តែងនៅថ្ងៃទី06-04-2020នេះ ឃើញថាអាវុធហត្ថរាជធានីភ្នំពេញបានចេញរថយន្តដឹកជញ្ជូន និង រថយន្តបម្រើប្រតិបត្តិការ របស់ខ្លួន រត់លើផ្លូវ ដើម្បី ត្រួតពិនិត្យលក្ខណៈបច្ចេកទេស រឺដាស់ម៉ាស៊ីន សាកអាគុយ និង...
ភ្នំពេញ ៖ ចំពោះមុខអ្នកសារព័ត៌មាន ជាតិ-អន្ដរជាតិចម្រុះស្ថាប័ន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានណែនាំ ឲ្យក្រសួងសុខាភិបាល ធ្វើសន្និសីទសារព័ត៌មាន ពាក់ព័ន្ធទៅនឹងបច្ចុប្បន្ន ភាព ជំងឺកូវីដ-១៩ ក្នុង១សប្ដាហ៍ម្ដង ដើម្បីឲ្យប្រជាពលរដ្ឋខ្មែរ ត្រូវមានការប្រុងប្រយ័ត្ន និងឲ្យ ពួកគាត់យល់ដឹងកាន់តែច្បាស់ អំពីជំងឺ កូវីដ-១៩។...
ឡុងដ៏៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ថា លោក Boris Johnson នាយករដ្ឋមន្ត្រីអង់គ្លេស ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅក្នុងបន្ទប់ពិសេសមួយ នៅមន្ទីរពេទ្យ St Thomas’ Hospital នៅភាគកណ្តាលក្រុងឡុងដ៏ កាលពីថ្ងៃអាទិត្យ ក្រោយពីលោកប្រធានាធិបតី បានបង្ហាញរោគសញ្ញា...
ហាវ៉ាណា៖ កាលពីថ្ងៃចន្ទ ប្រទេសចិន បានដឹកនាំជំនួយ ដែលជាបរិក្ខាពេទ្យ ដើម្បីផ្តល់ឲ្យប្រទេសគុយបា ដែលនឹងជួយដល់ការទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅលើប្រទេសដែនកោះមួយនេះ ។ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ ។ សរុបទៅមានប្រាប់ស្ទង់កម្តៅ ចំនួន៥០០ឈុត និង២.០០០ពាន់ សម្រាប់ការពារលើសម្លៀកបំពាក់ ម៉ាស់សម្រាប់វះកាត់ ចំនួន១០.០០០គ្រឿង និងមានស្រោមដៃជាច្រើនទៀត...
ភ្នំពេញ ៖ ជនសង្ស័យម្នាក់ បន្ទាប់ពីធ្វើសកម្មភាព(គាស់ទ្វារឃ្លាំងលួច យកផលិតផលមួយចំនួន) ហើយរត់គេចខ្លួនបាន១ថ្ងៃ ក៏ត្រូវបានសមត្ថកិច្ច នគរបាលខណ្ឌឬស្សីកែវ ឃាត់ខ្លួន បន្ទាប់ពីទទួលបណ្តឹងពីជនរងគ្រោះ កាលពីម៉ោង១៣និង៣០នាទីរសៀល ថ្ងៃទី៥ ខែមេសាឆ្នាំ២០២០ នៅចំណុចឃ្លាំងលេខ២២៣J ផ្លូវ៥៩៨ ក្រុមទី៦ ភូមិគង្គាផុស សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ ...
គែរ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ថា ចំនួននៃអ្នកឆ្លងជំងឺ នៅក្នុងប្រទេសអ៊ីរ៉ង់ គិតត្រឹមថ្ងៃចន្ទ បានកើនឡើងពី២.២៧៤ករណី ដល់ទៅ៦០.៥០០ករណី ហើយរយៈពេល៦ថ្ងៃជាប់ៗគ្នា ដែលមានការឆ្លងថយចុះបន្តិច ។ សរុបទៅមានអ្នកជំងឺកូវីដ១៩ ចំនួន៣.៧៣៩នាក់ បានស្លាប់ នៅក្នុងប្រទេសអ៊ីរ៉ង់ គិតត្រឹមថ្ងៃចន្ទ ហើយចំនួន២៤.២៣៦នាក់ បានជះសះពីជំងឺ និងបានចាកចេញពីមន្ទីរពេទ្យ ជាមួយគ្នានេះដែរ...
អាហ្វ្រិក៖ ប្រទេសចិន បានបញ្ជូនគ្រឿងបរិក្ខារពេទ្យ សម្រាប់ជួយដល់បណ្តាប្រទេស ចំនួន១៨ នៅទ្វីបអាហ្វ្រិក ។ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ ។ កាលពីថ្ងៃចន្ទម្សិលមិញនេះ គេឃើញយន្តហោះរបស់ប្រទេសចិន រួមនឹងបុគ្គលិកសុខាភិបាល បាននាំយកសម្ភារៈ និងបរិក្ខាពេទ្យមកដល់ ព្រលានយន្តហោះអន្តរជាតិ Kotota នៅរដ្ឋធានី Accra ប្រទេសហ្គាណា...
សេអ៊ូល៖ កូរ៉េខាងត្បូង និងឥណ្ឌូនេស៊ី កាលពីថ្ងៃច័ន្ទបានយល់ព្រមរៀបចំ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ទ្វេភាគីនាពេលអនាគត ដើម្បីអនុវត្តវាឱ្យបាន ឆាប់រហ័សតាមមធ្យោបាយមួយដែល ជួយកាត់បន្ថយការធ្លាក់ចុះ នៃសេដ្ឋកិច្ចពីការឆ្លងរាតត្បាតថ្មី។ យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់ បានឲ្យដឹងថា រដ្ឋមន្ត្រីពាណិជ្ជកម្មលោក Yoo Myung-hee បានលេីកឡេីងថា “សហគមន៍អន្តរជាតិត្រូវតែរួមគ្នា ដើម្បីរក្សាចង្វាក់ផ្គត់ផ្គង់សកល និងដើម្បីធានាបាននូវ ការធ្វើដំណើររបស់...
វ៉ាស៊ីនតោន៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានជំរុញឱ្យប្រទេសចិន ផ្តោតលើកិច្ចខិតខំប្រឹងប្រែងអន្តរជាតិ ដើម្បីប្រយុទ្ធប្រឆាំងនឹង ការរាតត្បាតវីរុសកូវីដ-១៩ ជាជាងការទាមទារទឹកដីនៅសមុទ្រចិនខាងត្បូង បន្ទាប់ពីមានសេចក្តីរាយការណ៍ថ្មីៗនេះថា នាវាឆ្មាំសមុទ្រចិន នៅក្នុងតំបន់មានជម្លោះ បានបាញ់ឲ្យលិចនាវានេសាទ វៀតណាមមួយគ្រឿង។ អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Morgan Ortagus បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សហរដ្ឋអាមេរិកមានការ ព្រួយបារម្ភយ៉ាងខ្លាំង ចំពោះឧប្បត្តិហេតុដែលបានកើតឡើងនៅតំបន់ជុំវិញកោះ Paracel កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។ លោកស្រីបានបន្ថែមទៀតថា...
ភ្នំពេញ៖ លោកវេជ្ជបណ្ឌិត ទង ថាញ់ត្រា អគ្គនាយកមន្ទីរពេទ្យជោរៃភ្នំពេញ រួមទាំងបុគ្គលិកនៃមន្ទីរពេទ្យជាច្រើននាក់ បានចូលរួមបរិច្ចាគឈាម ដើម្បីជួយសង្គ្រោះជីវិតមនុស្ស ខណៈដែលតម្រូវការឈាម ក្នុងមួយថ្ងៃៗនៅតែមានការកើនឡើង ។ មន្ទីរពេទ្យជោរៃភ្នំពេញ ជាមន្ទីរពេទ្យលំដាប់ថ្នាក់អន្តរជាតិ ដែលទទួលព្យាបាលជំងឺទូទៅ ប្រកបដោយគុណភាពខ្ពស់ បច្ចេកវិទ្យាទំនើបៗ និងមានវេជ្ជបណ្ឌិតល្បីៗ មកពីប្រទេសវៀតណាមផងដែរ ។ មិនត្រឹមតែប៉ុណ្ណោះមន្ទីរពេទ្យជោរៃភ្នំពេញ ដែលចូលរួមក្នុងសកម្មភាព ជួយសង្គមជាច្រើនផងដែរ...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា សេចក្តីព្រាងច្បាប់ ស្តីពីការគ្រង់គ្រងប្រទេសជាតិ ស្ថិតក្នុងភាពអាសន្ន អាចនឹងត្រូវព្រឹទ្ធសភា អនុម័តក្រោយចូលឆ្នាំខ្មែរ ។ ការបញ្ជាក់ របស់សម្តេចតេជោបែបនេះ ខណៈគណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភា បានបញ្ជូ នសេចក្តីព្រាងច្បាប់នេះ ទៅកាន់គណៈកម្មការជំនាញ ដើម្បីពិនិត្យនិងសិក្សា នាព្រឹកថ្ងៃដដែលនេះ...