ភ្នំពេញ ថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ២០២០៖ ពិតជាមិនសរសើរមិនបានមែន…! ក្នុងខែនេះក្រុមហ៊ុន សាមសុង បាននាំមកនូវភាពភ្ញាក់ផ្អើល និងមិនគួរមិនឱ្យជឿបន្តទៀតហើយ ដោយខ្លួនបានបញ្ចេញ និងធ្វើការដាក់លក់ផ្លូវការនូវស្មាតហ្វូនជំនាន់ថ្មី ខ្សែស្រឡាយត្រកូលស៊េរី Samsung Galaxy A21s ក្នុងព្រះរាជាណាចក្រកម្ពុជា យើងហើយ! សូមបញ្ជាក់ថាស្មាតហ្វូនជំនាន់ថ្មី Samsung Galaxy A21s...
បរទេស៖ រដ្ឋមន្ត្រីវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាចិន បាននិយាយនៅថ្ងៃអាទិត្យនេះថា ប្រទេសចិននឹងពង្រឹង សហប្រតិបត្តិការអន្តរជាតិ នៅក្នុងដំណើរតេស្តសាកល្បង ថ្នាំវ៉ាក់សាំងកូវីដ១៩ នាពេលអនាគត ដោយកសាងកិច្ចសហការគ្នាជាមុន នៅក្នុងដំណើរអភិវឌ្ឍថ្នាំវ៉ាក់សាំង។ លោក Wang Zhigang ជារដ្ឋមន្ត្រីវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាចិន បាននិយាយប្រាប់សន្និសីទកាសែតមួយ នៅក្នុងទីក្រុងប៉េកាំង បានមានប្រសាសន៍ថា “ការអភិវឌ្ឍផលិតថ្នាំវ៉ាក់សាំង នៅតែជាយុទ្ធសាស្ត្រគ្រឹះ ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់យើង ដើម្បីយកឈ្នះលើមេរោគកូរ៉ូណា”។ យោងតាមទិន្នន័យចងក្រង...
បរទេស ៖ ទូរទស្សន៍BBC ចេញផ្សាយនៅថ្ងៃនេះ បានសរសេរថា ប្រទេសប្រេស៊ីលបានធ្វើការ ដកចេញតួលេខនៃការស្លាប់ ដោយសារកូវីដ១៩ប្រចាំខែចេញពីវេបសាយ របស់ខ្លួន ។ ការប្រកាសដក តួលេខចេញនេះធ្វើឡើង បន្ទាប់ពីមានការទីះតៀនខ្លាំងៗ ពីសំណាក់ពលរដ្ឋអំពីការ គ្រប់គ្រងស្ថានភាព នៃការរាតត្បាតកូវីដ១៩ដោយលោកប្រធានាធិបតី ប្រេស៊ីល Jair Bolsonaro ។ ក្រសួងសុខាភិបាល បានបញ្ជាក់ថា...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក ស្រី ញ៉ែម សាខន សខេង ព្រមទាំងក្រុមគ្រួសារ នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០ បាន អញ្ជើញប្រារព្ធ ពិធីបុណ្យគម្រប់ខួប៥ឆ្នាំ និងគម្រប់ខួប១១ឆ្នាំ ឧទ្ទិសកុសលជូនចំពោះ ដួងវិញ្ញាណក្ខន្ធ...
ភ្នំពេញ៖ ក្នុងឱកាសចូលជួប សម្តែងការគួរសមជាមួយ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា លោក អើម៉ីនីហ្គីដូ គូប៉ា ឡូប៉េស (Ermenegildo “Kupa” Lopes) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃ សាធារណរដ្ឋប្រជាធិបតេ យ្យទីម័រខាងកើត ប្រចាំព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ទីម័រខាងកើត ចង់ឃើញវត្តមានអ្នកវិនិយោគកម្ពុជា...
រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២០ថា លោក Jair Bolsonaro ប្រធានាធិបតីប្រេស៊ីល កាលពីថ្ងៃសុក្របានគំរាម នឹងដកប្រទេសប្រេស៊ីល ចេញពីអង្គការសុខភាព (WHO) ។ លោក Bolsonaro បានថ្លែងថា ប្រេស៊ីល នឹងពិចារណា ទៅលើការចាកចេញពី WHO ដរាបណា...
ភ្នំពេញ៖ ធ្លាប់រួមសុខទុក្ខជាមួយគ្នា កាលពីអតីតកាល លោក គង់ គាំ ដែលបច្ចុប្បន្នជាប្រធានកិត្តិយស គណបក្សឆន្ទៈខ្មែរ បានធ្វើការទស្សន៍ទាយទុកជាមុនថា សម្រាប់ការបោះឆ្នោតថ្នាក់ជាតិ នៅឆ្នាំ២០២៣ខាងមុខនេះ ទាំងលោក សម រង្ស៊ី និងលោក កឹម សុខា មិនអាចវិលត្រឡប់ចូលរួម ការប្រកួតប្រជែងបានឡើយ។ ជាមួយគ្នានេះ លោកបានហៅលោក សម...
ភ្នំពេញ៖ ក្នុងឱកាសរីករាយ ទិវាសមុទ្រពិភពលោកស្ថានទូត សហរដ្ឋអាមេរិកប្រចាំកម្ពុជា បានលើកឡើងថា សមុទ្របានស្ថិតនៅក្រោម សម្ពាធជាច្រើន នៃការនេសាទខុសច្បាប់ មិនត្រូវបាន រាយការណ៍ និងគ្មានច្បាប់ទម្លាប់គ្រប់គ្រង។ ក្នុងនោះ មានការនេសាទមិនធានានិរន្តភាព សម្រាមប្លាស្ទិក និងកំទេចកំទី ក្នុងសមុទ្រ ការជាប់មងមិនទៅតាមការចង់បាន ហើយឧបករណ៍ នេសាទចាស់ៗដែលគេចោលផងដែរ។ នេះបើតាមហ្វេសប៊ុក ទូតអាមេរិកនៅព្រឹកថ្ងៃទី៨ ខែមិថុនា។...
ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល របស់ប្រទេសឥណ្ឌា បានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា មានអ្នកស្លាប់ថ្មីចំនួន ២៩៤នាក់ និងអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ៩.៨៨៧នាក់ ក្នុងរយៈពេល២៤ម៉ោង នៅទូទាំងប្រទេស ដែលនំាឲ្យតួលេខអ្នកស្លាប់មានដល់ ៦.៦៤២នាក់ និង អ្នកឆ្លងជំងឺសរុប ២៣៦.៦៥៧នាក់ ។ នេះគឺជាតួលេខដែលបានកើនឡើង ខ្ពស់បំផុតប្រចាំថ្ងៃ...
រ៉ូម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២០ថា នាយកដ្ឋានការពារជនស៊ីវិល បានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា នៅក្នុងកំណត់ត្រាផ្សេងទៀតរបស់ ប្រទេសអ៊ីតាលី មានជនរងគ្រោះដោយជំងឺកូវីដ១៩ ចំនួន៧២នាក់ ក្នុងរយៈពេល ២៤ម៉ោង កន្លងទៅនេះ នាំឲ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ៣៣.៨៤៦នាក់ ។ អ្នកឆ្លងជំងឺដែលមាន អាការៈធ្ងន់ធ្ងរសរុបចំនួន ៣៥.៨៧៧នាក់ ដោយថយចុះ១.០៩៩នាក់ គិតចាប់ពីថ្ងៃសុក្រ...
ភ្នំពេញ ៖ ថ្មីៗនេះ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបាត់ដំបង និងមន្ត្រីនគរបាល យុត្តិធម៌ខេត្ត បានចុះដកហូត និងតម្រូវឲ្យម្ចាស់ធ្វើកិច្ចសន្យា ចំពោះករណីផ្លាកលេខ ក្លែងក្លាយ «បាត់ដំបង វត្តម្លប់ពោធិ៍ព្រឹក្ស»។ យោងតាម គេហទំព័រហ្វេសប៊ុករបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០ បានពន្យល់ថា...
ភ្នំពេញ៖ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ រយៈពេល១សប្តាហ៍ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃ៧ ខែមិថុនា ឆ្នាំ២០២០នេះ បានសម្លាប់មនុស្ស ៣២នាក់ និងរបួស ៩១នាក់។ យោងតាមការចេញផ្សាយរបស់ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ៥៨លើក...
បរទេស៖ អង្គការ OPEC និងសម្ពន្ធមិត្តរបស់ខ្លួន នាពេលថ្មីៗនេះ បានព្រមព្រៀងគ្នាបន្តរក្សា កាត់បន្ថយលើផលិតកម្មប្រេង រហូតដល់ខែកក្កដា នេះបើតាមសេចក្តីរាយការណ៍ ពីទីភ្នាក់ងារសារព័ត៌មាន UPI ចេញផ្សាយនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២០។ នៅក្នុងអំឡុងកិច្ចប្រជុំមួយ រដ្ឋមន្ត្រីក្រសួងថាមពលអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ Abdulaziz bin Salman បានមានបន្ទូលថា មានក្រុមដែលប្រកបដោយ...
ហាវស្តុន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២០ថា ក្រុមអ្នកតវ៉ាស្វែងរក សន្តិភាពពេញលេញបាន បន្តដំណើរឆ្ពោះទៅកាន់ ភាគខាងត្បូងសហរដ្ឋ អាមេរិក កាលពីថ្ងៃសៅរ៍ នៅក្នុងស្ថានការណ៍ នៃការស្លាប់លោក George Floyd ជនជាតិអាមេរិកំាងស្បែកខ្មៅ ទន្ទឹមនឹងនេះដែលមានការចាប់ខ្លួន ដោយប៉ូលិសនៅរដ្ឋមីនីសូតា កាលពីសប្តាហ៍មុន ។ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ក្នុងស្រុកបានឲ្យដឹងថា...
ហ្គាហ្សា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២០ថា លោក Ramadan Shalah អតីតអគ្គលេខាធិការរ មជីហាដ ប៉ាឡេស្ទីន ត្រូវបានប្រកាសថា បាន ទទួលមរណភាព ដោយក្រុមរបស់គាត់ កាលពីថ្ងៃសៅរ៍។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ចេញដោយក្រុមរបស់គាត់ បានឲ្យដឹងថា លោក Shalah ជាអ្នក...
ភ្នំពេញ ៖ នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២០ ការរឹតបន្ដឹងច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក បានរកឃើញមធ្យោ បាយល្មើសច្បាប់ សរុបចំនួន១,៣១៧គ្រឿង ក្នុងនោះមានម៉ូតូចំនួន១០០៥គ្រឿង ត្រូវបានផាកពិន័យ តាម អនុក្រឹត្យ លេខ៣៩ នៅទូទាំងប្រទេស ។ យោងតាមរបាយការណ៍ ពីនាយកដ្ឋាន នគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៅថ្ងៃទី៧...
បរទេស៖ មរណភាពរបស់លោក George Floyd បានធ្វើឱ្យមានការតវ៉ា នៅពាសពេញសហរដ្ឋអាមេរិក ដោយក្រុមបាតុករ បានអំពាវនាវយ៉ាងខ្លាំង ឲ្យបញ្ឈប់អំពើហឹង្សា ពីសំណាក់ប៉ូលីស ។ យោងតាមសារព័ត៌មាន Sky News ចេញផ្សាយថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា លោក Floyd គឺជាបុរសស្បែកខ្មៅដែលមិនមានអាវុធ បានស្លាប់បន្ទាប់ពីមន្រ្តីប៉ូលីសក្រុង...
បរទេស៖ មនុស្សរាប់រយនាក់ ដែលមានសញ្ជាតិផ្សេងៗ បានធ្វើដំណើរតាមដងផ្លូវ នៅកណ្តាលទីក្រុងតូក្យូ ប្រទេសជប៉ុន នៅថ្ងៃសៅរ៍ ដើម្បីធ្វើការតវ៉ាប្រឆាំង នឹងការរើសអើងជាតិសាសន៍ នៅក្នុងសាមគ្គីភាព ជាមួយនឹងការធ្វើបាតុកម្ម នៅសហរដ្ឋអាមេរិក និងកន្លែងផ្សេងទៀត នៅលើពិភពលោក។ យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា ការប្រមូលផ្តុំគ្នា...
ភ្នំពេញ៖ ប្រជាជនបានឆ្លងវីរុសកូវីដ១៩ (ប្រភពតួលេខពី WHO & CDC) គិតត្រឹមថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២០ នៃការឆ្លងជំងឺវីរុសកូវីដ១៩៖ សរុបចំនួនប្រជាជន អាស៊ានទាំង ១០ប្រទេស បានឆ្លងវីរុសកូវីដ១៩ ៖ ១០៣,២៨០នាក់ អ្នកព្យាបាលជាសះស្បើយសរុប ចំនួន៖ ៤៩,៩៧៤នាក់ អ្នកស្លាប់សរុបចំនួន៖ ៣,០៦២នាក់ ។...
បរទេស៖ ជាមួយនឹងភាពតានតឹង កំពុងបន្តពុះកញ្ជ្រោល រវាងប្រទេសចិន និងបណ្តាលោកខាងលិច ជុំវិញបញ្ហាសន្តិសុខ និងសេដ្ឋកិច្ច ចុងក្រោយក៏មាន ការសម្រេចចិត្ត បង្កើនការប្រឈមមុខដាក់គ្នា ដល់កម្រិតថ្មីមួយ។ ក្រុមសមាជិកសភាចម្រុះ មកពី ៨ ប្រទេសបានផ្តួចផ្តើមសម្ព័ន្ធភាព អន្តរសភាថ្មីមួយ ក្នុងគោលបំណង ដើម្បីប្រជែងនូវអ្វីដែលពួកគេ ប្រកែកវែកញែក គឺការគំរាមកំហែង ដែលបង្កឡើង ដោយឥទ្ធិពលរបស់ចិន។...
បរទេស៖ មុននេះក្រសួងការបរទេសចិន បានព្រមានចក្រភពអង់គ្លេស អំពីផលវិបាកនានា ជុំវិញការចោទប្រកាន់អំពី «ការជ្រៀតជ្រែកសរុប» និង «ការកត់សម្គាល់ ដែលមិនទទួលខុសត្រូវ» ទាក់ទងនឹងកិច្ចការហុងកុង និងបញ្ហាក្នុងស្រុករបស់ចិន។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាមកាសែត The Sun ដែលបានរាយការណ៍ថា ប្រទេសចិន បានព្រមានអង់គ្លេស...
បរទេស ៖បម្រាមឃុំខ្លួនក្នងផ្ទះ ក្នុងសម័យកាលកូវីដ១៩ មានន័យថាមនុស្ស ត្រូវតែទទួលយក នូវបែបបទជីវិតដ៏ថ្មីមួយ ដើម្បីសម្របខ្លួន ទៅថ្ងៃអនាគត ហើយនៅថ្ងៃនេះ សម្រាប់ប្រទេសអង់គ្លេសវិញ គេទើបតែទទួលបាន នូវការភ្ញាក់ផ្អើលមួយទៅហើយ អំពីច្បាប់ទំលាប់ថ្មីមួយ។ មនុស្សចាប់ពី២នាក់ឡើងទៅ ដែលមិនរស់នៅក្នងដំបូលផ្ទះតែមួយ គឺមិនអាចធ្វើការរួមភេទ ជាមួយគ្នាបានឡើយ។ ច្បាប់ថ្មីដែលត្រូវបានចែង និងអនុម័តធ្វើឡើង ក្នុងអំឡុងពេលកូវីដ១៩នេះ ត្រូវបានដាក់ឲ្យប្រើប្រាស់ ជាផ្លូវការចាប់ពីថ្ងៃទី១...
បរទេស៖ នាយករដ្ឋមន្រ្តីកាណាដាលោក Justin Trudeau បានលុតជង្គង់កាលពីថ្ងៃសុក្រ ក្នុងការបង្ហាញសាមគ្គីភាពជាមួយនឹងការជួបជុំដោយសន្តិវិធីក្នុងការគាំទ្រដល់ចលនា Black Lives Matter នៅសហរដ្ឋអាមេរិក និងជុំវិញការស្លាប់របស់ជនជាតិអាមេរិកាំង ដើមកំណើតអាហ្រ្វិកគឺលោក George Floyd ដែលបានស្លាប់នៅក្នុងការឃុំឃាំងរបស់ប៉ូលីសនៅទីក្រុង Minneapolis ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២០...
បរទេស៖ ក្រុមហ៊ុន ហ្វេសប៊ុក និងបណ្តាញសង្គម Instagram បានចូលរួមជាមួយ ធ្វីតទ័រ ក្នុងការដកហូតវីដេអូ សម្តែងការគោរព ចំពោះលោក George Floyd ដែលត្រូវបានបង្ហោះ ដោយក្រុមយុទ្ធសាស្រ្ត បោះឆ្នោតឡើងវិញ របស់លោក ប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ កាលពីថ្ងៃសុក្រ ដោយដកស្រង់ពាក្យបណ្តឹង អំពីការរក្សាកម្មសិទ្ធិបញ្ញា។ យោងតាមសារព័ត៌មាន...
ភ្នំពេញ ៖ ក្រោយពីប្រទេសកម្ពុជា មានស្ថេរភាព សន្ដិភាព និងរីកចម្រើនឥតឈប់ឈរនោះ លោក ឃាង ពុទ្ធី ប្រធានក្រុមប្រឹក្សាភិបាល សមាគមអ្នកជំនាញអចលនទ្រព្យ កម្ពុជា (CREA) ក៏បានសំណូមពរ ទៅដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ងាកមកវិនិយោគផ្នែក អចលនទ្រព្យ ដើម្បីមានភាពរីកចម្រើនបន្ថែមទៀត។ ប្រធានក្រុមប្រឹក្សា CREA សំណូមពរ បែបនេះក្រោយពី...
ភ្នំពេញ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បន្តអំពាវនាវ ក៏ដូចជាក្រើនរំលឹក ដល់ប្រជាពលរដ្ឋ ត្រូវបន្តរក្សាគម្លាតសុវត្ថិភាពសង្គម និងសុវត្ថិភាពបុគ្គល ដើម្បីទប់ស្កាត់ការរីករាលដាល កូវីដ១៩ ឲ្យកាន់តែមានប្រសិទ្ធភាព ខណៈការរកឃើញករណីឆ្លងថ្មី មានលក្ខណ: រប៉េះរប៉ោះ ធ្វើឲ្យពិបាកប៉ាន់ស្មាន ពីលទ្ធភាពចម្លង ។ តាមរយៈសេចក្ដីក្រើនរំលឹក របស់ក្រសួងសុខាភិបាល នៅថ្ងៃទី៧...
បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ របស់ប្រទេសកូរ៉េខាងជើង បាននិយាយថា មន្ត្រីការទូតជាន់ខ្ពស់ របស់ប្រទេសកូរ៉េខាងជើង បាននិយាយប្រាប់ថា ទីក្រុងព្យុងយ៉ាងគាំទ្រ រដ្ឋាភិបាលចិន ស្តីពីបញ្ហាហុងកុង នេះបើតាមការចេញផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០។ ទីភ្នាក់ងារសារព័ត៌មាន គ្រប់គ្រងដោយរដ្ឋ របស់ទីក្រុងព្យុងយ៉ាង ឈ្មោះ KCNA បានរាយការណ៍...
បរទេស៖ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសឥណ្ឌា តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា ប្រទេសឥណ្ឌានិងប្រទេសចិន នៅថ្ងៃសុក្រសប្ដាហ៍នេះ បានព្រមព្រៀងគ្នាធ្វើការដោះស្រាយ ជម្លោះជុំវិញ បញ្ហាព្រំដែនរួម ក្នុងតំបន់ Ladakh តាមរយៈបណ្ដាញការទូត។ មន្ត្រីរបស់ប្រទេសឥណ្ឌា បាននិយាយប្រាប់ថា ភាគីទាំងពីរជាបឋមនឹងផ្តោតសំខាន់ លើការឲ្យកងទ័ពឥណ្ឌា និងកងទ័ពចិន ដកកងទ័ព និងសម្ភារៈបន្ថែមទៀត ដែលដាក់ពង្រាយនៅក្នុងតំបន់នោះ នេះបើការផ្សាយ...
បរទេស៖ ក្រសួងវប្បធម៌ និងទេសចរណ៍ របស់ប្រទេសចិន នៅថ្ងៃសុក្រសប្ដាហ៍នេះ តាមសេចក្តីរាយការណ៍ បានណែនាំសាធារណជន ឲ្យជៀសវាងការធ្វើដំណើរ ទៅប្រទេសអូស្ត្រាលី ដោយលើកឡើង ពីការរើសអើងពូជសាសន៍ និងអំពើហិង្សា ប្រឆាំងជនជាតិចិន ពាក់ព័ន្ធនឹងការរាតត្បាត ឆ្លងមេរោគកូវីដ។ នៅក្នុងសេចក្តី ថ្លែងការណ៍មួយ ក្រសួងចិនបាននិយាយប្រាប់ដូច្នេះថា “នាពេលថ្មីៗនេះ មានការកើនឡើង ដ៏គួរឲ្យខ្លាចក្នុងទង្វើ រើសអើងពូជសាសន៍...