ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាក់ថា រដ្ឋាភិបាលចិនបានអនុញ្ញតឲ្យសម្ដេច ធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង ដើម្បីបានជួបសម្តែងការគួរសមជាមួយភាគី មិត្តចិន និងបានស្វែងយល់អំពី ការយកចិត្តទុកដាក់របស់រដ្ឋាភិបាល ចិនចំពោះសិស្សនិស្សិតខ្មែរ ដែលកំពុងសិក្សា នៅក្នុងទីក្រុងវូហាន។ សម្ដេចតេជោ ហ៊ុន សែន បានសរសេរនៅលើ បណ្ដាញសង្គមសហ្វេសប៊ុក នៅព្រឹកថ្ងៃទី៥...
សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០ថា ក្រុមពាណិជ្ជករកូរ៉េខាងត្បូង ដែលជាអ្នកទិញ ម៉ាស់ពាក់មុខស្តុកទុក ឬប្រមូលទុក និងផលិតផល ប្រើប្រាស់ ផ្សេងៗទៀតដែលប្រើសម្រាប់ ទប់ស្កាត់ការផ្ទុះឡើង នៃជំងឺបង្កឡើង ដោយវីរុសកូរ៉ូណា នឹងប្រឈមមុខនឹងទោស ជាប់ពន្ធនាគារ រយៈពេល២ឆ្នាំ ។...
លីម៉ា៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០ថា លោក Alejandro Aguinaga ដែលជាប្រធានវេជ្ជបណ្ឌិត របស់គាត់ បានបញ្ជាក់កាលពីថ្ងៃចន្ទថា លោក Alberto Fujimori អតីតប្រធានាធិបតី របស់ប្រទេសប៉េរូ ត្រូវបានបញ្ជូនទៅកាន់ មន្ទីរពេទ្យជាបន្ទាន់ ដោយចេញពី មន្ទីរឃុំឃាំង...
សេអ៊ូល៖ ផែនទីតាមអ៊ិនធឺណិត ដែលបង្ហាញពីរបៀប ដែលមេរោគឆ្លងថ្មី បានរីករាលដាលពាសពេញប្រទេស បានរីករាលដាលយ៉ាង ខ្លាំងខណៈប្រជាជនកូរ៉េខាងត្បូង ព្យាយាមជៀសវាងវីរុស ដែលមានគ្រោះថ្នាក់ដល់ជីវិតមួយនេះ។ ផែនទីកូរ៉ូណា (http://coronamap.site/) ដែលជាគេហទំព័រមួយដែលត្រូវ បានបង្កើតឡើងដោយនិស្សិតសាកលវិទ្យាល័យឃ្យូងហ៊ី គឺជាផ្នែកមួយនៃ ឯកសារទាំងនោះ ដែលត្រូវបានប្រើប្រាស់ នាពេលបច្ចុប្បន្ននេះ។ គេហទំព័របង្ហាញពី តួលេខចុងក្រោយ នៃករណីដែលបាន បញ្ជាក់ និងសង្ស័យ។...
ភ្នំពេញ៖ ក្រសួងការបរទេសចិន បានជូនដំណឹងដល់ភាគីកម្ពុជាថា មិនអាចរៀបចំឲ្យសម្ដេចតេជោ ហ៊ុន សែន បាយករដ្ឋមន្រ្តីកម្ពុជាទៅកាន់ទីក្រុងវូហាន បានទេ ដោយសារ ទីនោះកំពុងរីករាលដាលខ្លាំងបំផុត នៃមេរោគកូរ៉ូណាថ្មី។ ដូច្នេះនៅថ្ងៃស្អែកនេះ សម្តេចតេជោ នឹងដឹកនាំគណៈប្រតិភូត្រឡប់ទៅមាតុភូមិវិញ ក្រោយពីបញ្ចប់បេសកម្មនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។នេះបើតាមការផ្សព្វផ្សាយរបស់BTV៕
សេអ៊ូល៖ ក្រុមហ៊ុនហ៊ីយ៉ាន់ដាយគ្រុប និងក្រុមហ៊ុន Kia Motors Corp. បានឲ្យដឹងនៅថ្ងៃអង្គារនេះថា ក្រុមហ៊ុនទាំងពីរបានផ្អាកបណ្តាញដំឡើងមួយចំនួនរបស់ខ្លួននៅទីនេះដោយសារតែកង្វះខាតផ្នែកពីប្រទេសចិន ចំពេលមានការរីករាលដាលនៃការឆ្លងមេរោគវីរុសកូរ៉ូណា។ អ្នកនាំពាក្យក្រុមហ៊ុនបានឲ្យដឹង តាមទូរស័ព្ទថាក្រុមហ៊ុនហ៊ីយ៉ាន់ដាយបានបញ្ឈប់បណ្តាញ ដំឡើងសម្រាប់ការផលិតម៉ូឌែលសេនឌើររបស់ក្រុមហ៊ុន ផលិតរថយន្តឯករាជ្យនៅរោងចក្រលេខ ៥ របស់ខ្លួននៅអ៊ូសានចម្ងាយ ៤១៤ គីឡូម៉ែត្រភាគអាគ្នេយ៍នៃទីក្រុងសេអ៊ូល ចាប់ពីថ្ងៃអង្គារនេះ។ លោកបាននិយាយថាក្រុមហ៊ុន និងសហជីពរបស់ខ្លួនក៏បានយល់ព្រមផ្អាកបណ្តាញដំឡើងជាបណ្តើរ ៗ នៅឯរោងចក្រចំនួន...
នៅរសៀលថ្ងៃអង្គារ ទី៤-០២-២០២០ ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជា មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ អមដំណើរដោយក្រុមការងារ និងមន្ត្រីអាជ្ញាធរមូលដ្ឋាន បានចុះសួរសុខទុក្ខ លោកស្រី ពុធ វណ្ណៈ ចៅសង្កាត់រងទី១ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលមានជម្ងឺ មហារីកសុដន់...
ភ្នំពេញ៖ លោក ផាព្រីក មួរហ្វី (H.E.W, Patrick Murphy) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែងការកោតសរសើរ ចំពោះការរីកចម្រើន របស់រាជធានីភ្នំពេញ និងមានសន្តិសុខល្អ ពិសេសគឺរក្សាសន្តិសុខ ជូនបុគ្គលិកស្ថានទូត បានយ៉ាងល្អប្រសើរ ជាងនេះទៅទៀត ក្នុងពិធីខួបគម្រប់៧០ឆ្នាំ នៃទំនងការទូតកម្ពុជា និងសហរដ្ឋអាមេរិក គឺរក្សាបាននូវសន្តិសុខយ៉ាងល្អ ។...
ភ្នំពេញ៖ លោក បាន គីមួន អតីតអគ្គលេខាធិការ អង្គការសហប្រជាជាតិ ដែលបច្ចុប្បន្នជាប្រធាន នៃវិទ្យាស្ថានកំណើនបៃតង បានសម្ដែងការកោតស្ញប់ស្ញែង ចំពោះការដឹកនាំ និងការចូលរួមរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាដែលដឹកនាំប្រទេសឲ្យមានការរីកចម្រើនជាបន្តបន្ទាប់។នេះបើយោងតាម AKP។ នៅក្នុងជំនួបពិភាក្សា ការងារជាមួយសម្ដេចតេជោ ហ៊ុន សែន នៅរសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០លោក បាន...
ភ្នំពេញ៖ ស្របពេលទំនាក់ទំនង រវាងប្រទេសកម្ពុជានិងកូរ៉េខាងត្បូងបានក្លាយទៅជា ទំនាក់ទំនងស៊ីជម្រៅ ពេញលេញ និងចាស់ទុំនោះ ភាគីកូរ៉េប្រកាសថា នឹងដំឡើងឥណទានពី៣៥០ដល់ ៧០០ លានដុល្លារសហរដ្ឋអាមេរិក ដល់ប្រទេសកម្ពុជាសម្រាប់អភិវឌ្ឍន៍ លើវិស័យ ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។នេះបើយោងតាម គេហទំព័រហ្វេសប៊ុករបស់សម្ដេចតេជោ ហ៊ុន សែន ។ ក្នុងជំនួបពិភាក្សាការងារ ជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា...
បរទេស៖ មន្ត្រីសុខាភិបាលថៃ បាននិយាយនៅថ្ងៃអង្គារថាមនុស្ស ៦ នាក់ទៀតត្រូវបានគេរកឃើញថា បានឆ្លងមេរោគរលាកសួត កូរ៉ូណា វីរុស នេះ គឺមានជនជាតិថៃ ៤ នាក់ និងភ្ញៀវទេសចរចិន ២ នាក់។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅល្ងាចថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០ថា លោកវេជ្ជបណ្ឌិត...
ញូដេលី៖ មិនមានសាច់នោះទេ គ្រាន់តែទឹកនោមគោ និងលាមកគោប៉ុណ្ណោះ គឺអាចព្យាបាលជំងឺរលាកសួត បណ្តាលមកពីវីរុស កូរ៉ូណាវីរុស បានហើយ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា បន្ទាប់ពីការផ្ទុះឡើងនៃជំងឺរលាកផ្លូវដង្ហើម បណ្តាលមកពីវីរុសឆ្លង កូរ៉ូណាវីរុសនៅទីក្រុងវូហាន ប្រទេសចិន ដែលបានសម្លាប់មនុស្សច្រើនជាង ៣០០ នាក់ និងមានអ្នកឆ្លងជាង...
បរទេស៖ បន្ទាប់ពីការវាយប្រហារដោយមីស៊ីលទៅលើទីបញ្ជាការយោធាអាមេរិកចំនួន ២ នៅក្នុងប្រទេសអ៊ីរ៉ាក់ នៅក្នុងការសងសឹកចំពោះការសម្លាប់ឧត្តមសេនីយ Qasem Soleimani លោកប្រធានាធិបតីអាមេរិក មិនបានរាយការណ៍អំពីការខាតបង់នោះទេ ប៉ុន្តែមន្ទីរប៉ង់តាហ្គោននិយាយថា បុគ្គលិកសេវាកម្មអាមេរិកចំនួន ៦៤ នាក់ បានរងនូវអ្វីដែលលោកសំដៅទៅលើការរងរបួសខួរក្បាល។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា យោងតាមអ្នកនាំពាក្យកងឆ្មាំបដិវត្តអ៊ីស្លាមគឺលោក ឧត្តមសេនីយ៍ត្រី...
សេអ៊ូល៖ ប្រភពពីឧស្សាហកម្មនេះបានឲ្យដឹងនៅថ្ងៃអង្គារនេះថាវីរុសថ្មីមួយដែលបានសម្លាប់មនុស្សបានជំរុញឱ្យក្រុមហ៊ុនអាកាសចរណ៍របស់ប្រទេសកូរ៉េខាងត្បូងផ្អាកជាងពាក់កណ្តាលនៃសេវាកម្មហោះហើររបស់ពួកគេទៅកាន់ប្រទេសចិន។ គិតត្រឹមថ្ងៃអង្គារនេះមេដឹកនាំឧស្សាហកម្មកូរ៉េអ៊ែរផ្លេនខប និងក្រុមហ៊ុនអាកាសចរណ៍ចំនួន ៧ ផ្សេងទៀតបានផ្អាកជាបណ្តោះអាសន្ននូវផ្លូវចំនួន ៥៥ ក្នុងចំណោមផ្លូវចំនួន ១០០ របស់ពួកគេទៅកាន់ប្រទេសជិតខាងដោយសារការឆ្លងមេរោគនេះ។ ក្រុមហ៊ុនអាកាសចរណ៍ ក៏បានសម្រេចចិត្តកាត់បន្ថយជើងហោះហើរលើផ្លូវចំនួន ១៧ ទៅកាន់ទីក្រុងនានា របស់ប្រទេសចិនរួមទាំងរដ្ឋធានីប៉េកាំងផងដែរ។ ក្រុមហ៊ុនអាកាសចរណ៍កូរ៉េអ៊ែរដែលជាក្រុមហ៊ុនដឹកជញ្ជូនរបស់ប្រទេស បានសម្រេចចិត្តផ្អាកចំនួន ២០ ក្នុងចំណោមផ្លូវចំនួន ៣១ របស់ប្រទេសចិន ខណៈពេលដែលមានការកាត់ជើងហោះហើរយ៉ាងខ្លាំងនៅលើផ្លូវចំនួន...
សេអ៊ូល៖ ការិយាល័យប្រធានាធិបតី Cheong Wa Dae បានច្រានចោលរបាយការណ៍ ព័ត៌មានមួយនៅថ្ងៃអង្គារនេះដែលថាផែនការរបស់ ប្រធានាធិបតីចិនលោកស៊ី ជីនពីង ក្នុងការធ្វើទស្សនកិច្ចនៅប្រទេស កូរ៉េខាងត្បូង កំពុងត្រូវបានពន្យារពេលដល់ខែមិថុនា ដោយសារតែការផ្ទុះឡើងនៃវីរុសថ្មី។ កាសែតក្នុងស្រុកមួយបានរាយការណ៍ថា ការិយាល័យ Cheong Wa Dae បានជំរុញឱ្យដំណើរទស្សនកិច្ចរបស់លោកស៊ី ទៅកាន់ទីក្រុងសេអ៊ូល នៅចន្លោះខែមីនា និងមេសា...
ភ្នំពេញ ៖ អគ្គិសនីស្វាយរៀង បានចេញសេចក្តីជូនដំណឹង ស្តីពីការរអាក់រអួល ក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី ដើម្បីអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និង រុះរើគន្លងខ្សែបណ្តាញ បង្កលក្ខណៈដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ នៅតំបន់មួយចំនួនទៅតាមពេលវេលា និង ទីកន្លែងដូចខាងក្រោម ៖ សូមអានសេចក្តីជូនដំណឹង របស់អគ្គិសនីស្វាយរៀង ដូចខាងក្រោម
សេអ៊ូល៖ ប្រភពពីឧស្សាហកម្មនេះ បានឲ្យដឹងនៅថ្ងៃអង្គារនេះថា វីរុសថ្មីមួយដែលបានសម្លាប់មនុស្ស បានជំរុញឱ្យក្រុមហ៊ុនអាកាសចរណ៍ របស់ប្រទេសកូរ៉េខាងត្បូង ផ្អាកជាងពាក់កណ្តាលនៃសេវាកម្មហោះហើរ របស់ពួកគេទៅកាន់ប្រទេសចិន។ គិតត្រឹមថ្ងៃអង្គារនេះ មេដឹកនាំឧស្សាហកម្មកូរ៉េអ៊ែរផ្លេនខប និងក្រុមហ៊ុនអាកាសចរណ៍ចំនួន ៧ ផ្សេងទៀត បានផ្អាកជាបណ្តោះអាសន្ន នូវផ្លូវចំនួន ៥៥ ក្នុងចំណោមផ្លូវចំនួន ១០០ របស់ពួកគេទៅកាន់ប្រទេសជិតខាង ដោយសារការឆ្លងមេរោគនេះ។ ក្រុមហ៊ុនអាកាសចរណ៍ ក៏បានសម្រេចចិត្ត...
ភ្នំពេញ៖ ហាងលក់សម្ភារៈ សម្រាប់ដំណើកម្សាន្ដថ្មី «ដែលមានផលិតផលសម្បូរបែប» នៅរាជធានីភ្នំពេញ ក្រុងសៀមរាប និងក្រុងព្រះសីហនុ នឹងជួយឲ្យអ្នកទេសចរណ៍កម្ពុជា អាចរៀបចំផែនការ ដំណើរកម្សាន្ដរបស់ខ្លួន បានកាន់តែងាយស្រួល តាមរយៈការផ្តល់ជូននូវផលិតផលជាច្រើនម៉ាកដ៏សម្បូរបែប ដែលមានគុណភាពខ្ពស់ដូចជា Lojel និង Victorinox ស្ថិតក្រោមដំបូលហាងតែមួយ។ Travel Hub ដែលមានហាងចំនួន២ទីតាំង រួចជាស្រេចនៅរាជធានីភ្នំពេញ នាផ្សារទំនើបអ៊ីអន...
ភ្នំពេញ ៖ “ជឿកូន លោកពុកកុំទាន់អញ្ជើញ មកសួរសុខទុក្ខខ្ញុំអី ក្នុងពេលនេះ ក្រោយចប់ប្រជុំនៅសាធារណរដ្ឋកូរ៉េខាងត្បូង ។ លោកពុកអញ្ជើញធ្វើដំណើរ ត្រឡប់ទៅផ្ទះវិញចុះ ???។ សូមគោរពជូនពរលោកពុក ធ្វើដំណើរត្រឡប់ទៅផ្ទះយើងវិញ ប្រកបដោយសុខសុវត្ថិភាព?”។ នេះជាសំណេររបស់និស្សិតខ្មែរម្នាក់ ដែលមានអខោនហ្វេសប៊ុក ប៉ែន បារាំង។ និស្សិត ប៉ែន បារាំងដែលកំពុងសិក្សា នៅក្រុងវូហាន...
ភ្នំពេញ ៖ ក្រោយពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានប្រកាស ទៅទីក្រុងវូហាន ខេត្តហឺប៉ី ប្រទេសចិន នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ស្អែក ពេលនេះសម្តេចកំពុងរង់ចាំការបញ្ជាក់ និងការសម្រេចចិត្តរបស់ភាគីចិន អនុញ្ញាតឲ្យទៅឬមិនទៅ ព្រោះក្រុងបានដាក់ ឲ្យស្ថិតនៅភាពប្រកាសអាសន្ន។ នេះជាការលើកឡើង របស់សម្តេចតេជោ ដែលបានអាប់ដេត ក្នុងហ្វេសប៊ុកបន្ថែមទៀត។ តាមរយៈបណ្តាញ...
សេអ៊ូល៖ ក្រុមមន្ត្រីបានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូង គ្រោងនឹងអនុម័ត ការដាក់ទណ្ឌកម្មដ៏តឹងរឹងជាងនេះ នៅថ្ងៃអង្គារ ប្រឆាំងនឹងអ្នកដែលលក់ម៉ាស់ការពារ ព្រោះថាការផ្ទុះឡើងនៃវីរុសឆ្លង បានបង្កឱ្យមានការកើនឡើងយ៉ាងខ្លាំង នូវតម្រូវការរបាំងបែបនេះ។ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រោមការដាក់ទណ្ឌកម្មតឹងរ៉ឹងជាងមុន បុគ្គលដែលចូលរួមលាក់បាំងរបាំងការពារ នឹងត្រូវប្រឈមនឹងការជាប់ពន្ធនាគារ រយៈពេលអតិបរមា ២ ឆ្នាំ ឬពិន័យជាអតិបរមាចំនួន ៥០ លានវ៉ុន (៤២,១០៨...
ភ្នំពេញ ៖ ការិយាល័យព័ត៌មាន របស់ស្ថានទូតចិន ប្រចាំនៅកម្ពុជា បានអះអាងនៅរសៀលថ្ងៃទី០៤ កុម្ភៈ នេះថា ភាគីចិន បានត្រៀមលក្ខណៈ ដើម្បីទទួលបដិសណ្ឋារកិច្ច របស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់ទីក្រុងវូហាន ប្រទេសចិន ដើម្បីសួរសុខទុក្ខនិស្សិត និងប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅទីនោះ ។ ប្រភពដដែលមិនបានបញ្ជាក់លំអិត ពីដំណើរសួរសុខទុក្ខ...
បរទេស ៖ មន្រ្តីមន្ទីរបញ្ចកោណ បានបង្ហើប ឱ្យដឹង កាលពីថ្ងៃសៅរ៍ថា មូលដ្ឋានទ័ពអាមេរិកចំនួន ៤ ត្រូវបានរៀបចំ ដើម្បីជួយដល់ក្រសួង សុខាភិបាល និង សេវាមនុស្ស របស់សហរដ្ឋអាមេរិក (HHS) និងសម្រាប់ជាជម្រក របស់ពលរដ្ឋអាមេរិក ដែលអាចត្រូវបានប៉ះពាល់ នឹងវីរុសវ៉ូហាន នៅក្រៅប្រទេស។ យោងតាមសារព័ត៌មាន Sputnik...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ថា នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចបានរាយការណ៍ ជូនថ្នាក់ដឹកនាំចិន រួចហើយថា សម្តេចនឹងអញ្ជើញ ទៅសួរសុខទុក្ខនិស្សិតកម្ពុជា ដែលកំពុងសិក្សានៅទីក្រុងវូហាន ដើម្បីបង្ហាញពីភាពកក់ក្តៅ និងដើម្បីកុំឲ្យនិស្សិតខ្មែរ នៅទីក្រុងវូហានមានការភ័យខ្លាច ចំពោះការឆ្លង រឺការកើតរីករាលដាល នៃជំងឺប្រភេទថ្មីកូរ៉ណាវីរ៉ុស...
ភ្នំពេញ ៖ ក្រុមនិស្សិតខ្មែរ ដែលកំពុងបន្តការសិក្សា នៅក្នុងទីក្រុងអ៊ូហាន ខេត្តហ៊ូប៉ី ប្រទេសចិន មានសុខភាពល្អធម្មតា ទោះបីជានៅទីនោះ កំពុងមានការរីករាលដាលនៃជំងឺរលាកសួត បង្កដោយវីរុសកូរ៉ូណាប្រភេទថ្មីក៏ដោយ ព្រោះពួកគេ ត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំង ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា រដ្ឋាភិបាលចិន សមាគមនិស្សិតកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងសាកលវិទ្យាល័យ ដែលពួកគេកំពុងសិក្សាផងដែរ។ មានប្រសាសន៍ប្រាប់ វិទ្យុមិត្តភាពកម្ពុជាចិន ក្នុងកិច្ចសម្ភាសន៍ផ្ទាល់តាមរយៈកម្មវិធី...
បរទេស៖ បុរសជនជាតិចិនម្នាក់ដែលឆ្លងជំងឺរលាកសួត បង្កឡើងដោយវីរុសកូរ៉ូណាវីរុសនៅប្រទេសវៀតណាម ត្រូវបានគេអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យសៃហ្គន។ អ្នកជំងឺរូបនេះឈ្មោះ Li Zichao អាយុ ២៨ ឆ្នាំ ត្រូវបានអនុញ្ញាតឱ្យចេញ ពីមន្ទីរពេទ្យជោរៃក្នុងទីក្រុងហូជីមិញ នៅព្រឹកថ្ងៃអង្គារនេះ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា លោក Li...
បាត់ដំបង៖ ដើម្បីបន្តការប្រារព្ធពិធី ខួបលើកទី៣០ នៃ អនុសញ្ញា ស្ដីពីសិទ្ធិកុមាររបស់អង្គការ សហប្រជាជាតិ ហៅកាត់ថា CRC ភាគីពាក់ព័ន្ធសំខាន់ៗទាំងអស់ បានមកជួបជុំគ្នាម្តងទៀត នៅក្នុងព្រឹត្តិការណ៍ដ៏ធំមួយ នៅសាលាបឋមសិក្សាពីរធ្នូ ក្នុងខេត្តបាត់ដំបង ព្រះរាជាណាចក្រកម្ពុជា។ ការប្រារព្ធពិធីនេះ គឺជាការចាប់ផ្តើម ថ្មីម្ដងទៀត នៃយុទ្ធនាការ ផ្តល់សិទ្ធិ ទាំងអស់ដល់កុមារគ្រប់រូប ដោយមានការចូលរួមពីសហភាពអឺរ៉ុប...
បរទេស៖ វិមានក្រឹមឡាំង តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃចន្ទនេះថា ខ្លួននៅតែមានក្តីព្រួយបារម្ភ អំពីការវាយប្រហារ ដោយពួកសកម្មប្រយុទ្ធ នៅក្នុងតំបន់ Idlib ប្រទេសស៊ីរី ជាទីដែលកងកម្លាំងតួកគីនិងស៊ីរី បានប៉ះទង្គិចគ្នា ក្នុងពេលប៉ុន្មានថ្ងៃថ្មីៗនេះ។ ប្រធានាធិបតីតួកគី លោក Tayyip Erdogan បាននិយាយថា ប្រទេសតួកគីនឹងបន្តធ្វើការសងសឹក ក្រោយគ្រាប់ផ្លោងរបស់រដ្ឋាភិបាលស៊ីរី សម្លាប់កងទ័ព៤នាក់របស់ខ្លួន និងធ្វើឲ្យរងរបួស៩នាក់...
បរទេស៖ មន្ត្រីនាំពាក្យមួយរូប នៃគណបក្ស AK Party របស់ប្រធានាធិបតីតួកគី លោក Tayyip Erdogan បាននិយាយនៅថ្ងៃចន្ទថា ប្រទេសតួកគី បានជូនដំណឹងរុស្ស៊ី ពីការវិវត្តនានានៅក្នុងតំបន់ Idlib ប្រទេសស៊ីរី និងបានបដិសេធ ការអះអាងរបស់ទីក្រុងមូស្គូ ដែលថា ខ្លួនមិនត្រូវបានប្រាប់ឲ្យដឹង ពីសកម្មភាពនានា មុនពេលកងទ័ពតួកគី៦នាក់ បានស្លាប់ដោយសារគ្រាប់ផ្លោងស៊ីរី។...
ភ្នំពេញ ៖ តាមរបាយការណ៍របស់ លោក អុល រ៉ូ អគ្គនាយក នៃនាយកដ្ឋានរដ្ឋបាលហិរញ្ញវត្ថុ នៃក្រសួងមុខងារសាធារណៈ បានបង្ហាញថា ក្នុងឆ្នាំ២០១៩ ពេលចុះធ្វើអធិការកិច្ច ក្រសួងបានរកឃើញ ករណីបើកបៀវត្សលើសចំនួន ៧,១៩៨,១៣៥,៥១៤រៀល ប៉ុន្តែប្រាក់ទាំងនេះ ត្រូវបានបង្វែរចូលទៅក្នុងរតនាគារវិញ ។ របាយការណ៍នេះ បង្ហាញក្នុងអង្គសន្និបាត បូកសរុបលទ្ធផលការងារ ក្រសួងមុខងារសាធារណៈ...