ភ្នំពេញ៖ បុគ្គលិកក្រុមហ៊ុនទេសចរណ៍ ២នាក់ ដែលប្រឌិតព័ត៌មានខុសពីការពីតថា កើតមានករណីឆ្លងជំងឺរលាកសួត ដោយវីរុសកូរ៉ូណា នៅក្នុងខេត្តសៀមរាប នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ បានចេញមកសារភាពកំហុស នៅចំពោះមុខសមត្ថកិច្ច ។ សូមរំលឹកថា នៅថ្ងៃទី២៨ មករា មានការចែករំលែកព័ត៌មាន លើបណ្ដាញសង្គមថា មានជនជាតិចិន ៤នាក់ ដែលស្នាក់នៅក្នុងសណ្ឋាគារមួយកន្លែង ក្នុងក្រុងសៀមរាប...
បរទេស៖ តំបន់នៅភាគខាងកើត របស់ប្រទេសរុស្ស៊ី តាមសេចក្តីរាយការណ៍ បានបិទច្រកព្រំដែននានា ដែលជាប់នឹង ប្រទេសចិន រហូតដល់ថ្ងៃទី០៧ ខែកុម្ភៈ ស្របពេល មានការភ័យខ្លាច អំពីការរីករាលដាល នៃវីរុសកូរ៉ូណា ដែលកំពុងតែវាយប្រហារខ្លាំង នៅក្នុងប្រទេសចិន។ នៅក្នុងទីក្រុងមូស្គូ អាជ្ញាធរបាននិយាយថា ពួកគេបានដាក់ប្រព័ន្ធ សុវត្ថិភាពពិសេស នៅតាមសណ្ឋាគារ និងតំបន់ទេសចរណ៍នានា ស្របពេលដែលចំនួន...
បរទេស៖ អាជ្ញាធរ សុខាភិបាល បាននិយាយនៅថ្ងៃពុធនេះថា ចំនួនករណី ដែលត្រូវបានបញ្ជាក់ នៃការឆ្លងរាលដាល មេរោគរលាកសួត កូរ៉ូណាវីរុស យ៉ាងឆាប់រហ័សនៅ ក្នុងប្រទេសចិន បានកើនឡើងដល់ ៥.៩៧៤ នាក់។ យោងតាម សារព័ត៌មាន South China Morning Post ចេញផ្សាយថ្ងៃទី២៩ ខែមករាឆ្នាំ...
ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ បានបន្តសវនាការជំនុំជម្រះក្តី លោក កឹម សុខា ទៀតក្នុងសប្តាហ៍ទី៣ វេលាម៉ោង ៨ព្រឹក នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ ៕
ស្វាយកែវរមៀត ត្រូវាបានប្រជាពលរដ្ឋខ្មែរមួយចំនួន ចូលចិត្តដាំ ដោយមានការទទួលស្គាល់ថា រសជាតិផ្លែរបស់វាក្រអូបឈ្ងុយឆ្ងាញ់ ពីព្រោះដាំតាមគោលការណ៍ ធម្មជាតិ និងសរីរាង្គ។ ឈ្មួញជនជាតិវៀតណាម និងថៃ បាននាំគ្នាមកប្រមូលទិញស្វាយកែវរមៀតខ្មែរ យកទៅលក់នៅលើទីផ្សារអន្តរជាតិ ពិសេសគឺនៅប្រទេសចិន ដែលជាច្រើនឆ្នាំកន្លងមកហើយតម្លៃរបស់វាគឺអាចធ្វើឲ្យគ្រប់ភាគីពាក់ព័ន្ធនិងអ្នកប្រកបមុខរបរនេះទទួលយកបានដោយរីករាយ ដែលនេះគឺជាមោទកភាពមួយទៀតរបស់ជាតិខ្មែរ។ ប៉ុន្តែក្នុងឆ្នាំ២០២០នេះ ប្រទេសចិនបានបើកចំហទីផ្សារកសិផលដល់ប្រទេសកម្ពុជា ជាពិសេសផ្លែស្វាយកែវរមៀតដោយនាំផ្ទាល់ទៅប្រទេសចិន ស្រាប់តែតម្លៃស្វាយកែវរមៀតធ្លាក់ថ្លៃយ៉ាងគំហុកដែលមិនធ្លាប់មានប្រវត្តិធ្លាក់ចុះដូចនេះឡើយ។ ដោយសារស្វាយកែវរមៀតខ្មែរ មានលក្ខណៈសម្បត្តិល្អ រាជរដ្ឋាភិបាលថៃ មានគម្រោងវិនិយោគដោយឲ្យកសិកររបស់ខ្លួនប្តូរមកដាំស្វាយកែវរមៀតនៅខេត្តស្រះកែវជាប់ព្រំដែនប្រទេសកម្ពុជា។ ចំណែកប្រទេសវៀតណាម ក៏គេមានមហិច្ឆតាចង់មកវិនិយោគវិស័យកសិកម្មលើដីខ្មែររាប់ម៉ឺន សែនហិកតា។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ សែន កន្លងមកក៏ដូចបច្ចុប្បន្ន និងទៅអនាគត តែងតែយកចិត្តទុកដាក់ឲ្យតម្លៃទៅលើវិស័យកសិកម្ម និងប្រជាកសិករខ្មែរ ដែលយើងបានឃើញ គឺជានិច្ចជាកាល សម្តេចបានអញ្ជើញទៅបិទមហាសន្និបាតរបស់ក្រសួងកសិកម្មជារៀងរាល់ឆ្នាំ ហើយបានក្រើនរំលឹក ផ្តល់អនុសាសន៍ជាច្រើន។ ដូច្នេះ ដើម្បីកុំឲ្យជាតិខ្មែរបាត់បង់ផលប្រយោជន៍ កុំឲ្យប្រជាកសិករខ្មែរខាតបង់និងបាក់ទឹកចិត្តរួចលើកពានកសិផលឲ្យបរទេសធ្វើមានធ្វើបាន គឺក្រសួង មន្ទីរ...
បរទេស៖ ជនជាតិចិនចំនួន ៦ នាក់ផ្សេងទៀតដែលចូលទៅក្នុងប្រទេសថៃត្រូវបានគេរកឃើញថា បានឆ្លងវីរុសកូរ៉ូណាវីរុស ដែលនាំឱ្យមានករណីសរុបនៅក្នុង ប្រទេសនេះដល់ ១៤ នាក់។ យោងតាមសារព័ត៌មានបាងកកប៉ុស្តិ៍ ចេញផ្សាយថ្ងៃទី២៨ ខែមករា បានឱ្យដឹងថាលេខាធិការអចិន្រ្តៃយ៍ផ្នែកសុខាភិបាលលោកSukhum Kanchanapimai បាននិយាយនៅថ្ងៃអង្គារនេះថា មានករណីឆ្លងថ្មីនៃការឆ្លងវីរុសនេះចំនួន ៦ ករណីនៅក្នុងប្រទេសថៃ។ ពួកគេមានអាយុ ៦ឆ្នាំដល់៦០ ឆ្នាំ។ អ្នកទាំងអស់នោះគឺជាជនជាតិចិនហើយពួកគេ...
ប្រែសម្រួលៈ ណៃ តុលា បរទេស៖ យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Air India បានឈរជើង ដោយរង់ចាំភ្លើងពណ៌បៃតងពីរដ្ឋាភិបាលទីក្រុងប៉េកាំង និងញូវដេលី ដើម្បីជម្លៀសប្រជាជនឥណ្ឌា ចេញពីទីក្រុងវូហាន ដែលជាទីក្រុងដែលរងគ្រោះខ្លាំងជាងគេ ដោយសារការឆ្លងវីរុសរលាកសួត ឬកូរ៉ូណាវីរុស ដោយសារចំនួនអ្នកស្លាប់កើនឡើងលើសពី ១០០ នាក់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែមករា...
ដោយ ឈូក បូរ៉ា ប៉េកាំង៖ រដ្ឋាភិបាលចិន និងអង្គការសុខភាពពិភពលោក WHO បានព្រមព្រៀងធ្វេីការងាររួមគ្នា ដេីម្បីការពារពីការរីករាលដាល មរោគឆ្លងប្រភេទថ្មីវីរុសកូរូណា ខណៈចំនួនអ្នកស្លាប់កេីនឡេីងជាង ១០០នាក់ និងឆ្លងជាង ១០០០ករណី នេះបេីយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន ក្យូដូជប៉ុន។ ពាក់ព័ន្ធនឹងមរោគឆ្លងដ៏កាចសាហាវ នេះដែរ មានប្រទេសជាច្រេីនកំពុងមមាញឹកធ្វេីការ ជម្លៀសពលរដ្ឋរបស់ខ្លួនចេញពីទីក្រុងវូហាន ដែលជាកន្លែងកណ្ដាលនៃការផ្ទុះមេរោគឆ្លងខាងលេីនេះ។...
តូក្យូ៖ មន្រ្តីរដ្ឋាភិបាលបានឲ្យដឹងថា ប្រទេសជប៉ុន មានបំណងបញ្ជូនជើងហោះហើរ នៅល្ងាចថ្ងៃអង្គារនេះ សម្រាប់ប្រជាជនរបស់ខ្លួនដែល មានបំណងវិលត្រឡប់មកមាតុភូមិវិញពីទីក្រុង Wuhan ដែលជាចំណុចកណ្តាលនៃការផ្ទុះវីរុសដ៏សាហាវនេះ។ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មាន ក្យូដូជប៉ុន ដោយដកស្រង់សម្ដីមន្ត្រីរូបនោះថា “មិនមានផែនការសម្រាប់ព្រឹកនេះទេ ប៉ុន្តែយើងកំពុងធ្វើការរៀបចំថាតើវាអាចទៅនៅយប់នេះបានឬទេ” ។ រដ្ឋាភិបាលបានឲ្យដឹងកាលពីថ្ងៃច័ន្ទថាទីក្រុងតូក្យូ សង្ឃឹមថានឹងបញ្ជូនការហោះហើរនៅថ្ងៃអង្គារនេះ ដំបូងបំផុតទៅកាន់ទីក្រុងរបស់ប្រទេសចិន ចំនួន ១១ លាននាក់ដែលស្ថិតនៅក្នុងស្ថានភាពបិទទ្វារជាក់ស្តែងចាប់តាំងពីសប្តាហ៍មុន៕ដោយ...
ភ្នំពេញ ៖ លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្មកម្ពុជា និងលោក វេន ហុងប៊ីន (Ren Hongbin) អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន បានឯកភាពគ្នាជំរុញកិច្ចពិគ្រោះយោបល់ និងសម្របសម្រួលក្នុងប្រទេសរៀងៗខ្លួន ឲ្យបានមុនជុំទី២ នៃការចរចា ដែលគ្រោងនឹងធ្វើឡើងនៅកម្ពុជា ក្នុងឆមាសទី១ ឆ្នាំ២០២០នេះ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន ក្រសួងពាណិជ្ជកម្ម...
ភ្នំពេញ ៖ ការចរចា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-ចិន ដែលប្រព្រឹត្តិទៅ នៅថ្ងៃទី២០-២១ មករា នៅទីក្រុងប៉េកាំង ប្រទេសចិន ក្រោមអធិបតីភាពលោក សុខ សុភ័ក្ត្រ និងលោក វេន ហុងប៊ី ទទូលបានផ្លែផ្កាជាវិជ្ជមាន។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០...
ភ្នំពេញ ៖ ឯកសារអប់រំថ្មី របស់អង្គការសុខភាព ពិភពលោក (WTO) ទាក់ទងនឹងចំណេះដឹងជំងឺ រលាកសួតបង្កឡើង ដោយមេរោគកូរ៉ូណា វីរុសប្រភេទថ្មី ។ បើតាមការផ្សព្វផ្សាយ របស់នាយកដ្ឋាន ប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង CDC ដកស្រងចេញពីអង្គការ សុខភាពពិភពលោក នារសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ រហូតមកដល់បច្ចុប្បន្ន គ្មានឱសថជាក់លាក់...
ភ្នំពេញ៖ ហត្ថាកសិករ លីមីតធីត ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឈានមុខគេមួយ ក្នុងប្រទេសកម្ពុជា បានធ្វើការប្រគល់រង្វាន់ ជូនដល់អតិថិជនរបស់ខ្លួន ដែលការប្រគល់រង្វាន់ ដែលបានប្រព្រឹត្តិទៅ នៅក្នុងកម្មវិធីរាត្រីកម្សាន្ត របស់ស្ថានីយទូរទស្សន៍ ស៊ីធីអិន (CTN) នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០។ គួររំលឹកផងដែរថាកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២០កន្លងទៅនេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ...
ភ្នំពេញ ៖ ស្របពេលកម្ពុជា មានសុខសន្ដិភាព និងស្ថេរភាពនយោបាយ នៅស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាលឯណេះវិញ ក៏មានការអភិវឌ្ឍរីកចម្រើន យ៉ាងច្រើនគួរឲ្យកត់សំគាល់ផងដែរ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ក្រោមការចង្អុលបង្ហាញ ពីលោកអូន ព័ន្ធមុនីរត្ន័ ឧបនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តកណ្តាល និងលោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្ដាល ព្រមទាំងភាគីពាក់ព័ន្ធមួយចំនួនទៀត ជាពិសេសប្រជាជនរស់នៅ...
ស៊ីដនី៖ នាយករដ្ឋមន្រ្តីណូវែលហ្សេឡង់ លោក Jacinda Ardern បានលើកឡើង នៅថ្ងៃអង្គារនេះថា ប្រទេសនេះនឹងធ្វើការបោះឆ្នោតជាតិ លើកក្រោយរបស់ខ្លួន នៅថ្ងៃទី ១៩ ខែកញ្ញា។ នៅថ្ងៃដដែលនេះ ប្រជាជនណូវែលសេឡង់ ក៏នឹងបោះឆ្នោតរបស់ពួកគេ នៅក្នុងការធ្វើប្រជាមតិ ចំនួនពីរផងដែរ គឺមួយស្តីពីបញ្ហានៃការស្ម័គ្រចិត្ត និងមួយផ្សេងទៀត ស្តីពីការធ្វើឱ្យស្របច្បាប់ នៃដំណាំកញ្ឆាជាលក្ខណៈកំសាន្ត។ នៅក្នុងការបោះឆ្នោតសកលចុងក្រោយ...
ប៉ោយប៉ែត៖ ការប្រកួតបាល់ទាត់ Tiger Street Football 2020 ក្រុម Family Sisophon FC (A) បានក្លាយជាម្ចាស់ជើងឯក មណ្ឌលប៉ោយប៉ែត ក្រោយយកឈ្នះ Bun Koy FC ជើងឯកឆ្នាំចាស់យ៉ាងលំបាក ក្នុងលទ្ធផល១ទល់០ វគ្គផ្តាច់ព្រ័ត្រ កាលពីថ្ងៃអាទិត្យ។ យ៉ាងណាការប្រកួតធម្មតា...
ភ្នំពេញ ៖ ក្នុងនាមរដ្ឋាភិបាលប្រទេសស្វីស លោកស្រី Helene Budliger Artieda ឯកអគ្គរដ្ឋទូតនៃប្រទេសស្វីស (Switzerland) ដែលមានស្ថានឯកអគ្គរដ្ឋទូត នៅទីក្រុងបាងកក ទទួលបន្ទុកលើប្រទេសថៃ កម្ពុជា និងឡាវ បានផ្តោតជាសំខាន់ ទៅលើបញ្ហាសុខភាព និងដំណើរការជំនុំជម្រះក្តីលោក កឹម សុខា។ នេះបើតាមការឲ្យដឹងពីលោក មុត ចន្ថា...
សេអ៊ូល៖ ទោះបីជាមានការ ខិតខំប្រឹងប្រែង ដាច់ដោយឡែកពីគ្នា ក៏ដោយការព្រួយបារម្ភ កំពុងកើនឡើងថាវីរុសកូរូណា វ៉ូហាន់ អាចរាលដាលពាស ពេញប្រទេស កូរ៉េខាងត្បូង ខណៈអ្នកជំងឺមួយចំនួនបានបញ្ជាក់ថា បានឆ្លងវីរុសនេះ មិនត្រូវបានពិនិត្យគ្រប់គ្រាន់ នៅអាកាសយានដ្ឋាន ហើយបានទាក់ទងជាមួយពលរដ្ឋនៅទីនោះ ។ យោងតាមមជ្ឈមណ្ឌលកូរ៉េ សម្រាប់ការត្រួតពិនិត្យ និងការពារជំងឺ (KCDC) កាលពីថ្ងៃច័ន្ទបុរសជនជាតិកូរ៉េម្នាក់អាយុ ៥៥...
ភ្នំពេញ៖ ស្ថានភាពនយោបាយ ក៏ដូចជាទំនាក់ទំនងទ្វេភាគី រវាងព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាមេរិកបានឈានដល់ ដំណាក់កាលបង្អង់សំឡេង វាយប្រហារគ្នា និងបង្កើនកិច្ចសន្ទនាចាប់តាំងពី មេដឹកនាំកំពូលរបស់សហរដ្ឋអាមេរិក និងមេដឹកនាំកំពូលកម្ពុជា បានឆ្លើយឆ្លងលិខិត ទៅវិញទៅមកកាលពីខែវិច្ឆិកា ឆ្នាំ២០១៩ ពោលចាប់តាំងពីសហរដ្ឋអាមេរិក និងកម្ពុជាបានចាប់ផ្ដើមខ្វែងគំនិតគ្នា ក្នុងសម័យកាល លោក Eisenhower ប្រធានាធិបបតីសហរដ្ឋអាមេរិក នៅឆ្នាំ១៩៥៦ និងសម្ដេចព្រះបរមរតនកោដ្ឋ ព្រះប្រមុខរដ្ឋកម្ពុជា...
ភ្នំពេញ ៖ ឆ្លើយតបទៅនឹងចម្ងល់ របស់មហាជនកម្ពុជា ទូទាំងប្រទេសថា ហេតុអ្វីបានជារាជរដ្ឋាភិបាលកម្ពុជា មិនបិទជើងការហោះហើរ ពីចិនមកកម្ពុជា ដើម្បីកុំឲ្យឆ្លងជំងឺ រលាកសួត ប្រភេទថ្មីកូរ៉ូណាវីរុស? ចម្ងល់នេះ ត្រូវបានស្រាយបំភ្លឺពីលោក ជា អូន អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋាន នៃអាកាសចរស៊ីវិលថា មិនអាចបិទបានឡើយ ព្រោះកាលណា បិទអាចធ្វើឲ្យប៉ះពាល់ដល់សេដ្ឋជាតិទាំងមូល ។ ប៉ុន្តែទោះបីជាយ៉ាងណា...
សេអ៊ូល ៖ ប្រទេសកូរ៉េខាងត្បូង បានឲ្យដឹងនៅថ្ងៃអង្គារនេះថា ខ្លួននឹងមិនទុកកិច្ចខិតខំប្រឹងប្រែង ណាមួយ ដើម្បីដោះស្រាយជាមួយ នឹងការធ្លាក់ចុះ នៃសេដ្ឋកិច្ចដែលអាចកើតមានពីវីរុសវីរុស វ៉ូហាន ខណៈដែលប្តេជ្ញាចាត់វិធានការ បើចាំបាច់ ដើម្បីកាត់បន្ថយផល ប៉ះពាល់អវិជ្ជមាន។ រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ Hong Nam-ki បានឲ្យដឹងនៅក្នុងកិច្ចប្រជុំបន្ទាន់មួយ ដែលធ្វើឡើង ជាមួយក្រសួងពាក់ព័ន្ធថា “យើងកំពុងពិនិត្យយ៉ាង ដិតដល់អំពីផលប៉ះពាល់...
ភ្នំពេញ ៖ បុគ្គលិក ក្រុមហ៊ុនស៊ីនទ្រី ប្រមាណ១០៦នាក់ ប្រុសស្រីធ្វើការតវ៉ា សុំអន្តរាគមន៍ ជួយរកដំណោះស្រាយ បើកប្រាកខែ ដែលក្រុមហ៊ុនបញ្ឍប់ការងារ មុនកិច្ចសន្យា និងស្នើបញ្ជូលឈ្មោះទាំង១០៦នាក់ អោយទៅបម្រើការងារ កន្លែងថ្មីផងដែរ នាព្រឹកថ្ងៃទី២៨ ខែ មករា ឆ្នាំ ២០២០នៅចំណុច នៅខាងមុខក្រុមហ៊ុនស៊ីនទ្រី អាគារលេខ ៤៤២D...
បរទេស៖ មន្ត្រីក្រសួងការបរទេស របស់សហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ឲ្យដឹង នៅថ្ងៃចន្ទសប្ដាហ៍នេះថា មានមនុស្សម្នាក់ បានរងរបួសនៅក្នុងហេតុការណ៍ វាយប្រហារដោយគ្រាប់រ៉ុកកែតទាំងយប់ ទៅលើស្ថានទូតសហរដ្ឋអាមេរិក ប្រចាំនៅក្នុងទីក្រុងបាដាដ។ ចំណែកទីភ្នាក់ងារសារព័ត៌មានតួកគី Anadolu Agency បានរាយការណ៍ថា តិចបំផុតមានមនុស្សចំនួន៣នាក់ បានរងរបួស នៅក្នុងការវាយប្រហារ ដោយមានគ្រាប់រ៉ុកកែតចំនួន៥គ្រាប់ បានធ្លាក់ចូទៅក្នុងតំបន់បៃតង ដោយរ៉ុកកែតខ្លះ បានវាយប្រហារចំៗទៅលើស្ថានទូតអាមេរិក...
ភ្នំពេញៈ ជនសង្ស័យម្នាក់ បានជិះម៉ូតូស្មាសវីមួយគ្រឿង ប្រដាប់ដោយអាវុធខ្លីមួយដើម បានជិះដេញភ្ជង់ប្លន់ យកអាសង់ ឆ្នាំ២០២០ ពីនារីម្នាក់ បានសម្រេច កាលពីវេលាម៉ោង ១១ ព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ ស្ថិតនៅផ្លូវ៣៧១ ច្រកចូលបូរីជឹបម៉ុង សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។ សមត្ថកិច្ចបានអោយដឹងថា ម្ចាស់ម៉ូតូរងគ្រោះ មានឈ្មោះ...
បរទេស ៖ យោងតាមសេចក្តី រាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី បានឲ្យដឹងថា ប្រទេសរុស្ស៊ី ទើបបានដឹកបញ្ជូន ជាលើកទីពីរ នូវប្រព័ន្ធការពារ S-400 Triumf ដែលជាប្រព័ន្ធមីស៊ីលប្រឆាំងយន្តហោះ ឲ្យទៅប្រទេសចិន នៅក្នុងខែធ្នូកន្លងទៅថ្មីៗនេះ ។ ទីភ្នាក់ងារសារព័ត៌មានផ្លូវការរុស្ស៊ី TASS បានរាយការណ៍នៅថ្ងៃចន្ទម្សិលមិញនេះថា អាវុធដែលរួមបញ្ចូល ទាំងកងប្រព័ន្ធបាញ់ធំៗចំនួនពីរ ស្ថានីយស្វែងវិទ្យុសកម្ម...
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានសាខា កាកបាទក្រហមរាជធានី នៅព្រឹកថ្ងៃ២៨ ខែមករា ឆ្នាំ២០២០នេះ បានអញ្ជើញចុះជួបសំណេះសំណាល និងផ្តល់អំណោយមនុស្សធម៌ ដើម្បីជូយសម្រួលការលំបាក ជូនប្រជាពលរដ្ឋងាយរងគ្រោះ មានជនពិការ ចាស់ជរា អ្នកផ្ទុកមេរោគអេដស៍ ជំងឺអេដស៍ និងទុរគតជន ចំនួន ២០២០គ្រួសារ នៅសាលាខណ្ឌកំបូល...
ភ្នំពេញ ៖ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០នេះ បានប្រកាស ឲ្យប្រជាពលរដ្ឋ ដែលបានជួបប្រទះនូវការឡើងថ្លៃម៉ាស់ ហួសហេតុខុសពីធម្មតា ត្រូវប្រញាប់ ប្រាប់អាស័យដ្ឋាន លេខទូរស័ព្ទ និង ឈ្មោះឱសថស្ថានទាំងនោះ មកដល់រូបលោក ៕
បរទេស ៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាស្សាន រ៉ូហានី បាននិយាយនៅក្នុងសុន្ទរកថាមួយ នៅពេលថ្មីៗនេះថា ពលរដ្ឋអ៊ីរ៉ង់ មិនគួរអនុញ្ញាត ឲ្យសម្ពាធអតិបរិមា របស់ប្រធានាធិបតី សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ចូលមកបំផ្លាញសាមគ្គីភាពជាតិ នៅមុនការបោះឆ្នោត រដ្ឋសភាបានឡើយ។ ថ្នាក់ដឹកនាំអ៊ីរ៉ង់ តាមសេចក្តីរាយការណ៍ បានជួបការលំបាកក្នុងការរក្សា...
បរទេស៖ វិធានការនេះ ត្រូវបានគេរាយការណ៍ថា មានគោលបំណង បញ្ឈប់ការរីករាលដាលនៃវីរុសថ្មីរបស់ចិន ដែលមានឈ្មោះថា 2019-nCoV ខណៈមនុស្ស ១៤ នាក់ត្រូវបានគេ ដាក់ឲ្យ ស្ថិតក្នុងប្រទេសហ្វីលីពីនរួចទៅហើយ ចំពោះការសង្ស័យថា មានការឆ្លងមេរោគ ដែលបានសម្លាប់មនុស្ស ១០៦ នាក់នៅក្នុងប្រទេសចិន។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០...