QUEZON CITY៖ ព្រឹទ្ធសភាជិក ដែលត្រូវបានឃុំឃាំង គឺលោកស្រី Leila de Lima នៅថ្ងៃសៅរ៍ បានធ្វើការថ្កោលទោស ចំពោះចំណាត់ ការរបស់លោក ប្រធានាធិបតី លោក រ៉ូឌ្រីហ្គោ ឌូទ័រតេ ដើម្បីរារាំង ការបន្តសិទ្ធិដំណើរការ របស់ប្រព័ន្ធផ្សព្វផ្សាយដ៏ធំគឺ ABS-CBN ។ យោងតាមសារព័ត៌មាន...
ថ្មីៗនេះក្រុមហ៊ុន Huawei បានបញ្ចេញស្មាតហ្វូនរបស់ខ្លួន មួយម៉ូឌែលទៀត ដើម្បីវាយលុកទីផ្សារ ជាពិសេសគឺយុវវ័យ ដែលនិយមស្មាតហ្វូន តម្លៃជាង២០០ដុល្លារ ដោយអមមកជាមួយ ការរចនារូបរាងឥតខ្ចោះ ថែមទាំងសមត្ថភាព មិនធម្មតា។ ខាងក្រោមនេះ គឺជា៦ចំណុចខ្លាំងរបស់ Huawei Y9s ដែលមានតម្លៃត្រឹម ២៥៩ដុល្លារ ប៉ុណ្ណោះ៖ ១. ការរចនាតួខ្លួន៖ តួខ្នងក្រាលដោយកញ្ចក់កោង 3D ការពារសឹកឆ្កូត ពណ៌គ្រីស្តាល់ភ្លឺចែងចាំង ធ្វើអោយស្មាតហ្វូន កាន់តែប្រណិត។ មួយវិញទៀត គឺបន្ទះស្កេនក្រយៅដៃចំហៀង វាស្កេនដោះសោរ បានត្រឹមត្រូវ លឿន និង ងាយស្រួលប្រើប្រាស់។ បន្តទៀតគឺកាមេរ៉ាផុសឡើង វាជាបច្ចេកវិទ្យា កំពុងពេញនិយម និងទ្រទំងន់ដល់ទៅ 15គីឡូ។ ២. អេក្រង់៖ HUAWEI Ultra FullView Display ជាអេក្រង់លាតពេញ គ្មានឆក ទំហំ 6.59អ៊ីង កម្រិតបង្ហាញ FHD+ដោយអេក្រង់លាតនេះ វាកាន់តតែផ្ដល់ភាពងាយស្រួល ពេលលេងអ៊ីនធឺណិត មើលភាពយន្ត និង ពេលលេងហ្គេម។ ៣. កាមេរ៉ា AI បីគ្រាប់៖ កាមេរ៉ា គឺជាចំណែកសំខាន់បំផុត សម្រាប់ការប្រើប្រាស់ ប្រចាំថ្ងៃ ដូច្នេះសម្រាប់ប្លង់ទូទៅគឺ Y9s បានបំពាក់ទំហំកាមេរ៉ា 48MP ថតរូបច្បាស់ និង លម្អិត ហើយរូបភាពថត ដែលថតចេញមានខ្នាតធំ ដល់ទៅ 8000×6000 ប្លង់ទូលាយទំហំ8MP ថតរូបទូលាយខ្លាំង ដល់ទៅ 120° វាជួយបង្កើនពន្លឺ ផ្តល់ពណ៌ បានស្រស់ល្អ និង ប្លង់ព្រាលទំហំ 2MP កាត់ព្រាលបានត្រូវចំនុច។ ហើយវាក៏មានមុខងារ ផ្សេងៗទៀត ដូចជា Pro mode, Night mode, Slow-motion, Time-lapse,...
ភ្នំពេញ៖ គម្រោងផ្លូវល្បឿនលឿន រាជធានីភ្នំពេញ-ក្រុងព្រះសីហនុប្រវែងប្រមាណ ១៩០,០៣៥ គីឡូម៉ែត្រគ្រោងប្រើប្រាស់ថវិកាប្រមាណ ២ ពាន់លានដុល្លារ ដែលបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ដំណើរការសាងសង់ សម្រេចបាន ៧,៣០% ហើយគិតត្រឹមខែវិច្ឆិកា ឆ្នាំ២០១៩។ នេះបើតាមការចុះផ្សាយ របស់ក្រសួងសាធារណការ ក្នុងឱកាសលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការចុះត្រួតពិនិត្យផ្លូវ...
ភ្នំពេញ៖កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩ ជាថ្ងៃសប្បាយរីករាយ និងភាតរភាពដែល អ៊ែមមឺរឹត បានសហការជាមួយអង្គការ បាល់ទាត់ រីករាយកម្ពុជា អូស្រ្តាលី (HFCA) បានរៀបចំ ការប្រកួតមិត្តភាព ក្នុងចំណោមកុមារក្រីក្រ ដែលមានចំណង់ចំណូលចិត្ត ក្នុងវិស័យបាល់ទាត់។ បន្ថែមលើការលើកកម្ពស់ ស្មារតីសហគមន៍ អ៊ែមមឺរឹត បានផ្តល់ឱកាស ជូនអ្នកលេង បាល់ទាត់ម្នាក់...
ស៊ីដនី៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៩ថា មន្ត្រី ពន្លត់អគ្គីភ័យអូស្ត្រាលី បានព្រមានថា “អគ្គីភ័យដ៏ធំមួយ” បានឆាបឆេះនៅចម្ងាយ៦០គីឡូម៉ែត្រ ស្ថិតនៅភាគ ខាងជើងនៃក្រុងស៊ីដនី ដែលមិនអាចពន្លត់បាននោះទេ ។ គេបានដឹងថា ភ្លើងឆេះនៅលើផ្ទៃដីស្ទើរតែ៣០០.០០០ហិកតា ហើយការបើកបររយៈពេលមួយ ម៉ោងចេញពីទីក្រុងដែលមានប្រជាជនច្រើនបំផុត នៅក្នុងប្រទេសនេះ ។...
ភ្នំពេញ៖ សមាគម អ្នកជំនាញអចលនទ្រព្យកម្ពុជា (CREA: Cambodia Real Estate Association) នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩នេះ បានបង្កើតប្រវត្តិសាស្រ្តថ្មី ដោយសម្រេចជ្រើសរើសប្រធាន តាមរយៈការបោះឆ្នោតជ្រើសរើស ពីសមាជិក សម្រាប់អាណត្តិទី៣ (អាណត្តិ២០២០) ដែលបេក្ខភាពឈរឈ្មោះ អ្នកស្រី ចេវ សុឃុន បានទទួលបាន...
ភ្នំពេញ៖ នៅព្រឹកថ្ងៃអាទិត្យ ទី៨ ខែធ្នូ ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបង្ហាញរូបថតកាលពី១០ឆ្នាំមុន ពេលលេងអុកជាមួយដៃគូរ ដែលលេងខូច។ ក្នុងន័យនេះ សម្តេចសំដៅដល់ការធ្វើនយោបាយ គឺថា “ការធ្វើនយោបាយមិនខុស ពីការលេងអុកនោះទេ ខ្ញុំមិនបណ្តោយឲ្យអ្នកណាឬក្រុមណាលេងខុសពីច្បាប់បានចែង នោះឡើយ”។ សម្តេចជោបន្តថា កូនអុកសុីដាក់ចូលកំប៉ុង ហើយអ្នក...
ភ្នំពេញ៖ សហមេធាវីការពារក្តីលោក កឹម សុខា បានតាំងចិត្តនិងត្រៀមលក្ខណៈ រួចរាល់ដើម្បីឡើងការពារសិទ្ធិកូនក្តីនៅ រសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ នៅចំពោះមុខ សភាស៊ើបសួរ សាលាឧទ្ធរណ៍ ក្នុងករណីប្តឹងឧទ្ធរណ៍នឹងដីកាបញ្ជូនទៅជំនុំជម្រះ ។ នេះបើតាមហ្វេសប៊ុកលោក មេធាវី ចាន់ ចេន នាព្រឹកថ្ងៃ៨ ធ្នូ។ ការលើកឡើងរបស់លោកនេះ ក្រោយពីសាលាឧទ្ធរណ៍បានចេញលិខិត...
ឡុងដ៏៖ ក្រុមបិសាចក្រហម Manchester United កាលពីថ្ងៃសុក្របានប្រកាស ភាពជាដៃគូជាមួយក្រុមហ៊ុន បច្ចេកវិទ្យាយក្សរបស់ចិន Alibaba Group ដែលជំរុញការ ចូលរួមរបស់ក្លិបជាមួយអ្នកគាំទ្រចិន របស់ខ្លួនយោងតាមការចេញផ្សាយ ពីគេហទំព័រ ជប៉ុនធូដេ។ ភាពជាដៃគូនឹងឃើញខ្លឹមសារ របស់ក្រុមបិសាចក្រហម រួមទាំងការប្រកួត ក្នុងក្រុមដំបូងក្រុមរំលេច និងផលិតកម្មដើម ដែលបានធ្វើក្នុងស្រុក អាចរកបានសម្រាប់ អ្នកប្រើប្រាស់ប្រមាណ...
បាដាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០ឥ១៩ថា មន្ត្រីក្រសួងមហាផ្ទៃមួយរូប បានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា មនុស្សរហូតដល់២៣នាក់ ត្រូវបានគេសម្លាប់ និង១៣៧នាក់ផ្សេងទៀត បានរងរបួសនៅក្នុងពេល មានការវាយ ប្រហារមកលើក្រុមបាតុករ នៅរដ្ឋធានីបាដាដ របស់ប្រទេសអ៊ីរ៉ាក់ ។ មន្ត្រីបានប្រាប់ដល់ទីភ្នាក់ងារស៊ិនហួ សុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា “តួលេខ នៃអ្នកស្លាប់ចុងក្រោយ ក្នុង អំពើវាយប្រហារដោយខ្មាន់កាំភ្លើង...
ហាណូយ៖ ឧបនាយករដ្ឋមន្រ្តីវៀតណាម គឺលោក ទ្រឿង ហូប៊ិញ បានរៀបចំពិធី ទទួលបដិសណ្ឋារកិច្ចអគ្គលេខាធិការរង នៃអង្គការសហប្រតិបត្តិការ និងអភិវឌ្ឍន៍ សេដ្ឋកិច្ច (OECD) លោក Jeffrey Schlagenhauf នៅទីក្រុងហៃនីកាលពីម្សិលមិញ។ យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា...
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩ ថា កាលពីថ្ងៃសុក្រ លោក ដូណាល់ ត្រាំ ប្រធានាធិបតី សហរដ្ឋអាមេរិក បានអំពាវនាវដល់ធនាគារពិភពលោក (WB) ឲ្យបញ្ឈប់ការផ្តល់ប្រាក់ កម្ចីដល់ប្រទេសចិន ។ ការអំពាវនាវយ៉ាងដូច្នេះ...
តៃយួន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩ថា ប្រទេសចិន បានបញ្ជូន ផ្កាយរណថ្មីមួយទៅកាន់ទីអវកាស ដោយបានបាញ់ចេញ ពីមជ្ឈមណ្ឌលបង្ហោះ ផ្កាយរណបតៃយួន នៅខេត្ត សានស៊ី ភាគខាងជើងនៃប្រទេស ចិន នៅវេលម៉ោង១០និង៥៥នាទីព្រឹក នៅថ្ងៃសៅរ៍នេះ (ម៉ោងនៅក្រុងប៉េកាំង) ។ ផ្កាយរណបឈ្មោះ Jilin-1 Gaofen...
ភ្នំពេញ៖ លោក ហ៊ុន ម៉ាណែត ប្រធានគណៈកម្មការអាហារូបករណ៍ សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិយព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចូលរួមជាអធិបី ក្នុងពិធីប្រគល់សញ្ញាបត្រ ជូនដល់និស្សិតជ័យលាភី ចំនួន ១.២៣៣ រូប នៅសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច...
ភ្នំពេញ៖សម្រាប់ការប្រកួតវគ្គកណ្តាលផ្តាច់ព្រ័ត្រ យប់នេះ រវាងក្រុមកីឡាករជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ជាមួយ ជម្រើសជាតិវៀតណាម អាយុក្រោម២២ឆ្នាំ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន មានការដាក់បញ្ចាំងពីការផ្សាយផ្ទាល់ តាមទីសាធារណៈ នៅបណ្តារាជធានី-ខេត្ត១៤។ រួមមាន៖ ១.ភ្នំពេញ ៖ ក្នុងសួនច្បារវត្តបទុមវតី ចំណតរថយន្ត ក្នុងពហុកីឡដ្ឋានជាតិ ២.ស្វាយរៀង ៖ រង្វង់មូលវិមានឯករាជ្យ...
ភ្នំពេញ៖ ដើម្បីចូលរួមលើកទឹកចិត្ត ដល់ក្រុមបាល់ទាត់ជម្រើសជាតិ គោព្រៃកម្ពុជា នាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩នេះ រដ្ឋបាលខេត្តកំពង់ស្ពឺ នឹងធ្វើការចាក់បញ្ចាំងបន្តផ្ទាល់ ការប្រកួតបាល់ទាត់ Sea Game វគ្គពាក់កណ្ដាល ផ្ដាច់ព្រ័ត្ររវាងកម្ពុជា និងវៀតណាម នៅមុខសួនច្បារសម្ដេចព្រះសង្ឃរាជ ជួន ណាត។ នេះបើតាម ផេកហ្វេសប៊ុករដ្ឋបាលខេត្តកំពង់ស្ពឺ។ អាស្រ័យហេតុនេះសូមអញ្ជើញ បងប្អូនចូលរួមទស្សនា...
បាងកក៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩ថា ពលរដ្ឋប្រមាណ៤០០នាក់ ត្រូវបានគេជម្លៀសខ្លួន ចេញកាលពីថ្ងៃសុក្រ ក្រោយពីមានអគ្គិភ័យឆាបឆេះ នៅឯសណ្ឋាគារ មួយកន្លែង នៅក្រុង ប៉ាតាយ៉ា ដែលជាទីក្រុង ដ៏ទាក់ទាញមួយរបស់ ប្រទេសថៃឡង់ដ៏ ។ យ៉ាងណាមិញ ប៉ូលិសបាន រាយការណ៍មកថា មិនមាននរណាម្នាក់ស្លាប់...
ចិន៖ក្រុមអ្នកស្រាវជ្រាវ បាននិយាយថាហ្វូស៊ីលគ្រាប់បាល់ នៃកោសិកាមួយដែលធ្វើ ឲ្យអ្នកវិទ្យាសាស្ត្រជំទាស់ថា តើវាអាចជាអំប្រ៊ីយ៉ុងសត្វ ដែលគេស្គាល់ដំបូងបំផុត ឬគ្រាន់តែជាចង្កោមនៃ បាក់តេរីស្ថិតលើផែនដី របស់យើងនេះ បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលី ម៉ែល។ ពួកគេបន្តថា ប្រហាក់ប្រហែល នឹងគ្រាប់ខ្សាច់ហ្វូស៊ីលហ្វូស៊ីលស្ថិត នៅក្រោមមីក្រូទស្សន៍ហាក់ដូចជា កោសិការាប់រយរាប់ពាន់ ត្រូវបានដាក់បញ្ចូលគ្នា ជាមួយគ្នាត្រូវ បានគេជឿថា ជាអំប្រ៊ីយ៉ុងដំបូង។ ហ្វូស៊ីលត្រូវ...
ភ្នំពេញ៖ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាកា កងទ័ពជើងគោក ថ្លែងក្នុងពិធីសំណេះសំណាល ចែកផ្ទះជូនសមាជិកសមាគមអតីត យុទ្ធជនកម្ពុជា និងសម្ពោធដាក់ឱ្យប្រើប្រាស់ ស្រះទឹកតេជោអភិវឌ្ឍន៍ នៅតំបន់សម្បទានដី សង្គមកិច្ច ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ នាថ្ងៃសុក្រ ទី៦ ខែធ្នូ ឆ្នាំ២០១៩ ថា...
ភ្នំពេញ៖ ក្នុងកំឡុងពេលកំពុងមើលថែទាំមាតាអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខលោកយាយ ម៉ោង ទឹម អាយុ១០១ឆ្នាំ ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យកាល់ម៉ែត ព្រមទាំងផ្តល់អំណោយមនុស្សធម៌ ជូនអ្នកជំងឺ...
រដ្ឋផ្លរីដា៖ ក្រុមហ៊ុន SpaceX ទទួលបានជោគជ័យ ក្នុងការបាញ់បង្ហោះយន្តអវកាស Dragon នៅលើកំពូលរ៉ុក្កែត Falcon 9 របស់ខ្លួន ពីស្ថានីយទ័ពអាកាស Cape Canaveral រដ្ឋផ្លរីដា សម្រាប់បេសកកម្ម គាំទ្រពាណិជ្ជកម្មលើកទី ១៩ របស់ខ្លួន ទៅកាន់ស្ថានីយអវកាសអន្តរជាតិ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ យាននេះបានចាប់ផ្តើម...
បរទេស៖ យ៉ាងហោចណាស់ យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ B-52 Stratofortress ២គ្រឿងរបស់សហរដ្ឋអាមេរិក ត្រូវបានគេជឿថា បានហោះចេញ ពីមូលដ្ឋានទ័ពអាកាស Andersen របស់សហរដ្ឋអាមេរិកនៅកោះហ្គាំ ហើយបានហោះហើរលើផ្នែកខ្លះ នៃសមុទ្រចិនខាងកើត កាលពីថ្ងៃព្រហស្បតិ៍។ នេះបើយោងតាមកាសែតតៃវ៉ាន់។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា យន្តហោះ...
ភ្នំពេញ៖ តាមរយៈការជំរុញរួមគ្នា រវាងភាគីចិន និងកម្ពុជា នាដើមខែធ្នូ ឆ្នាំ២០១៩នេះ កម្ពុជាបានបន្ថែមសហគ្រាសអង្ករចំនួន ១៨ក្រុមហ៊ុនបន្ថែមទៀត ដែលទទួលបានសិទ្ធិអនុញ្ញាត នាំចេញទៅប្រទេសចិន ជាពិសេសនោះសហគ្រាសទាំង ១៨នេះ ក៏ជួយសម្រេចបាននូវគោលដៅ នៃការនាំចេញអង្ករទៅកាន់ប្រទេសចិនចំនួន ៤០ម៉ឺនតោន ជារៀងរាល់ឆ្នាំ កាន់តែល្អប្រសើរ ។ យោងតាមបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុករបស់ស្ថានទូតចិន ប្រចាំកម្ពុជា នៅថ្ងៃទី៧...
ឡាវ៖ ក្នុងថ្ងៃទី២ នៃដំណើរកំសាន្ត Ford Adventure ដ៏អស្ចារ្យលើកទី១៣ នាថ្ងៃទី៧ធ្នូនេះ គ្រួសារ Ford បានចូលសម្រាកលំហែកម្សាន្ត និងទទួលទានអាហារថ្ងៃត្រង់ នៅរមណីយដ្ឋានទឹកធ្លាក់ khone phapheng ក្នុងខេត្ត ចម្ប៉ាសាក់ ប្រទេសឡាវ ក្រោមបរិយាកាសសប្បាយ រីក រាយអមដោយសម្រស់ទឹកធ្លាក់ ទេសភាពព្រៃព្រឹក្សា ស្រស់ត្រកាលនិង...
កំពង់ចាម ៖ នៅក្នុងពិធីសម្ពោធ ដាក់ឲ្យប្រើប្រាស់ ជាផ្លូវការអគារសម្ភព និងអគារសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យបង្អែក ហ៊ុន សែន ស្ទឹងត្រង់នា ព្រឹកថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ ២០១៩ លោកម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង សុខាភិបាល បានថ្លែងប្រាប់ប្រជាពលរដ្ឋ ឱ្យចាត់ទុក មន្ត្រី-បុគ្គលិកពេទ្យទាំងអស់...
ពោធិ៍សាត់ ៖ ព្រោះតែស្នេហា ធ្វើឱ្យយុវជនម្នាក់ ទៅមុខមិនរួចទៅក្រោយមិនរួច ក៏បានសម្រេចចិត្តចងកសម្លាប់ខ្លួន ដើម្បីបញ្ចប់បញ្ហាទាំងពួង ។ អត្តឃាតសម្លាប់ខ្លួនឯង បានកើតឡើង កាលពីវេលាម៉ោង១៩៖១៩នាទីថ្ងៃទី ០៦ ខែ ធ្នូ ឆ្នាំ ២០១៩ ស្ថិតនៅចំនុចអូរទីមួយ ភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ បើតាមរបាយការណ៍...
ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងទេចរណ៍ លោក ថោង ខុន អះអាងថា ទេសចរជប៉ុន នៅតែជាប្រភពទីផ្សារមួយដ៏សំខាន់ សម្រាប់កម្ពុជា ខណៈពីមួយឆ្នាំទៅមួយឆ្នាំ សង្កេតឃើញមាន ភ្ញៀវទេសចរជប៉ុន កើនឡើងគួរឲ្យកត់សម្គាល់។ ក្នុងឱកាសអញ្ជើញ ជាអធិបតីភាព ពិព័រណ៌ទេសចរណ៍ជប៉ុន ឆ្នាំ២០១៩ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩ លោកថោង...
តូក្យូ ៖ ប៉ុន្មានសប្តាហ៍ បន្ទាប់ពីថវិកា សង្គ្រោះរាប់ពាន់ លានដុល្លារ របស់ក្រុមហ៊ុន WeWork លោក Masayoshi Son ស្ថាបនិក និងជានាយកប្រតិបត្តិ របស់ក្រុមហ៊ុន SoftBank Group Corp បានបញ្ជាក់ជាថ្មីម្តងទៀត នូវជំនឿរបស់លោកលើបែប ផែនវិនិយោគ ដែលដឹកនាំដោយសភាវគតិ នៅក្នុងកិច្ចពិភាក្សា...
បរទេស: មន្ត្រីជាន់ខ្ពស់មួយរូបរបស់ប្រទេសរុស្ស៊ី កាលពីថ្ងៃព្រហស្បតិ៍ បានអះអាងថា ក្រុមហ៊ុនរដ្ឋរបស់រុស្ស៊ី បានសម្រេចចិត្តផ្អាកគម្រោងស្រាវជ្រាវមួយ ជាមួយប្រទេសអ៊ីរ៉ង់ ដោយសារតែអ៊ីរ៉ង់ នៅតែបន្តការងារពង្រីក សារធាតុអ៊ុយរ៉ាញ៉ូមរបស់ខ្លួន។ ក្រុមហ៊ុនដែលត្រូវបាន គេស្គាល់ឈ្មោះថា TVEL បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការសម្រេចចិត្តរបស់អ៊ីរ៉ង់ ក្នុងការបន្តការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម នៅឯរោងចក្រ Fordo ធ្វើឱ្យខ្លួនមិនអាចផ្លាស់ប្តូររោងចក្រនេះ ទៅជាទីន្លែងដើម្បីផលិតសារធាតុវិទ្យុសកម្ម សម្រាប់គោលបំណង វេជ្ជសាស្រ្តវិញបានឡើយ។...
ភ្នំពេញ៖ ក្រោយបើកដំណើរការ អាជីវកម្ម អស់រយៈពេល២ទសវត្សកន្លងមក ដែលផ្ដោតលើការផ្តល់សេវាសុខភាព មាត់ធ្មេញគុណភាពខ្ពស់ នៅក្នុងប្រទេសកម្ពុជា មន្ទីរព្យាបាល ធ្មេញបស្ចិម បានផ្លាស់ប្តូរខ្លួនពីគ្លីនិកតូចមួយ ទៅជាស្ថាប័នលំដាប់ពិភពលោក ដែលបានផ្លាស់ប្តូររបៀប អ្នកជំងឺឃើញ និងទទួលសេវា ថែទាំសុខភាព មាត់ធ្មេញ នៅប្រទេសកម្ពុជា រួមជាមួយ នឹងអ្នកជំនាញ ផ្នែកទន្តព្ទ្យវិទ្យា នឹងមានការនាំចូលនិងប្រើប្រាស់ បរិក្ខានិង...