ភ្នំពេញ៖ លោកអ្នកនឹងទទួលយក នូវអនុស្សាវរីយ៍មិនអាចបំភ្លេចបាន និងរីករាយជាមួយការបញ្ចុះតម្លៃដ៏ច្រើនសន្ធឹកសន្ធាប់ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកនៅណាហ្គាវើលដ៍ដែលជាពិធីបុណ្យប្រចាំឆ្នាំដ៏ធំមួយ ខណៈណាហ្គាវើលដ៍មានមុខម្ហូបឆ្ងាញ់ៗ និងសម្បូរបែបព្រមទាំង កម្មវិធីកម្សាន្តពេញមួយខែវិច្ឆិកានេះ។ ដើម្បីអបអរក្នុងឱកាសដ៏ពិសេសនេះ ណាហ្គាវើលដ៍នឹងមានបម្រើជូននូវម្ហូបខ្មែរដែលមាន ការពេញនិយមបំផុតតម្លៃចាប់ពី៥ដុល្លារប៉ុណ្ណោះ រៀងរាល់ថ្ងៃរហូតដល់ថ្ងៃទី១២ ខែវិច្ឆិកា នៅភោជនីយដ្ឋាន Indochine និងភោជនីយដ្ឋានក្រោមដី Food Pavilion ។ជម្រើសមួយទៀត ពុកម៉ែបងប្អូនអាចទៅពិសាអាហារប៊ុហ្វេពេលល្ងាចបែបខ្មែរនៅភោជនីយដ្ឋាន The Pangea ដែលមានបន្ថែមម្ហូបខ្មែរពិសេសជាច្រើនមុខរួម នឹងម្ហូបអន្តរជាតិអមដោយការសម្តែងរបាំអប្សរា និងការប្រគំភ្លេងបុរាណខ្មែរ ដ៏ពីរោះរណ្តំចាប់ពីម៉ោង៥:៣០ ល្ងាចរៀងរាល់ថ្ងៃ។ ថ្ងៃឈប់សម្រាកបន្តបន្ទាប់ ក៏ជាពេលវេលាដ៏ស័ក្តិសមឥតខ្ចោះសម្រាប់ការពិសាម្ហូបចិន ថ្ងៃត្រង់ពិសេសផងដែរ។ ភោជនីយដ្ឋានចិនឈ្នះពានរង្វាន់ Hall of Golden Chimes និង Fortune Palace មានបម្រើជូននូវឌីមសាំពិសេសពេលថ្ងៃត្រង់ ពីម៉ោង ១១ ព្រឹកដល់ ២:៣០ រសៀលរៀងរាល់ចុងសប្តាហ៍ និងថ្ងៃបុណ្យជាតិ ម្នាក់ចាប់ពី ១៨,៨០ដុល្លារ ប៉ុណ្ណោះ។ ថ្មីៗនេះភោជនីយដ្ឋាន Fortune Palace បានពង្រីកសេវាកម្មរបស់ខ្លួន ដោយមានបម្រើជូននូវឌីមសាំពិសេសរៀងរាល់ថ្ងៃ! មួយវិញទៀតកុំខកខាន ទស្សនាការសម្តែងសិល្បៈនៃព្រះរាជាណាចក្រអច្ឆរិយៈនៅម៉ោង ៥ ល្ងាចរៀងរាល់ថ្ងៃនៅឆាកជាន់ផ្ទាល់ដីណាហ្គាវើលដ៍ទី១ និងការសម្តែងសិល្បៈពិសេសមួយទៀតនៅម៉ោង ៦ ល្ងាច។ អ្វីដែលអស្ចារ្យផងដែរនោះ គឺការសម្តែងសិល្បៈដ៏រស់រវើកដែលមានការសម្តែងរបាំបែបឡាទីន បែបខេប៉ុប និងការសម្តែងដែលធ្វើត្រាប់ តាមតារាល្បីៗនៅម៉ោង ១០ យប់រៀងរាល់ថ្ងៃ។ រីករាយទស្សនាការសម្តែងសិល្បៈ ដ៏ជក់ចិត្តនេះដោយសេរី និងថតរូបជាមួយអ្នកសិល្បៈជាតិ និងអន្តរជាតិបន្ទាប់ពីការសម្តែង។ សម្រាប់អ្នកដែលចង់ស្នាក់នៅ ក្នុងថ្ងៃឈប់សម្រាកដ៏វែង សូមកុំមើលរំលងណាហ្គាវើលដ៍ឲ្យសោះ។ បន្ទប់ដឺលុច្សថ្មីនៅណាហ្គាវើលដ៍ទី១ គឺជាបន្ទប់ដ៏មានផាសុកភាពបំផុតដែលត្រូវបានរៀបចំរួចជាស្រេចដើម្បីស្វាគមន៍ភ្ញៀវនៅក្នុងព្រះរាជពិធីបុណ្យអុំទូកនិងនាចុងឆ្នាំនេះ។ បន្ទប់ទាំងនេះ ត្រូវបានរចនា និងតុបតែងយ៉ាងស្អាតលាយឡំជាមួយក្បាច់ចម្លាក់បែបខ្មែរដ៏រស់រវើក សម្រាប់ការស្នាក់នៅដ៏មានសេចក្តីសុខបំផុតដែលមានទំហំ ធំទូលាយជាមួយគ្រែទំហំ King ឬ Twin ដែលភ្ញៀវអាចមើលឃើញទេសភាពដ៏សែនមនោរម្យនៃរាជធានីភ្នំពេញ ឬមាត់ទន្លេ។ សូមកក់សម្រាប់ការស្នាក់នៅ របស់អ្នកក្នុងតម្លៃសមរម្យបំផុតតាមរយៈwww.nagaworld.com ។ ជ្រើសរើសណាហ្គាវើលដ៍ជាជម្រើសទី១ នៅក្នុងខែវិច្ឆិកានេះ និងជូនពរឲ្យពុកម៉ែទាំងអស់ ឲ្យជួបតែសំណាងល្អក្នុងព្រះរាជពិធីបុណ្យអុំទូកនេះ! ៕
ភ្នំពេញ : បុរសវ័យចំណាស់ អាយុ៨០ឆ្នាំទៅហើយ នៅមានកាមតណ្ហា លួងលោមក្មេងស្រីជាអនិតិជន រំលោភបានរហូតដល់១០ ដង ហើយត្រូវជនរងគ្រោះ រាយការណ៍ប្រាប់សមត្ថកិច្ច ឲ្យឃាត់ខ្លួនភ្លាមតែម្តង ។ ហេតុការណ៍គាត់ខ្លួននេះ បន្ទាប់ពីជនសង្ស័យ បានធ្វើសកម្មភាព រំលោភក្មេងស្រី កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតភូមិល្បើករឹទ្ធ ឃុំអំពិល ស្រុកបន្ទាយអំពិល...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងថា ពលករខ្មែរ ដែលទៅធ្វើការងារ នៅប្រទេសកូរ៉េខាងត្បូងមួយ ចំនួននៅតែបន្តចាញ់ ក្រុមបោកមេខ្យល់ រត់ការលើសេវាផ្សេងៗ ទោះបីជាមានការរៀបចំ ប្រឡងជ្រើសរើសត្រឹមត្រូវ និងច្បាស់លាស់ក៏ដោយ ។ ក្នុងពិធីបើកសន្និសីទ អគ្គព្រះរាជអាជ្ញា អាស៊ាន-ចិន លើកទី១២...
បរទេស ៖ ក្រុមហ៊ុនការពារជាតិ សហរដ្ឋអាមេរិក Lockheed Martin តាមសេចក្តីរាយការណ៍ ទើបទទួលបានកំណែ ប្រែកុងត្រាថ្មីមួយ សម្រាប់ការងារលើមីស៊ីលផ្លោងផ្លងទ្វីប ដែលបាញ់ចេញពីនាវាមុជទឹក ជាផ្នែកមួយ នៃអាវុធនុយក្លេអ៊ែ សម្រាប់ទ័ពជើងទឹកសហរដ្ឋអាមេរិក ។ កុងត្រាមានទំហំទឹកប្រាក់៤០,៣លានដុល្លារ ដែលក្រសួងការពារជាតិ បានប្រកាសកាលពីថ្ងៃចន្ទនោះ គឺគ្របដណ្ដប់លើផលិតកម្មនិង ការគាំទ្រប្រព័ន្ធដាក់ពង្រាយ សម្រាប់មីស៊ីល Trident...
បរទេស ៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បាននិយាយនៅថ្ងៃអង្គារ សប្ដាហ៍នេះថា មូលដ្ឋានគ្រឹះ របស់ប្រទេសចិន ត្រូវបានសាងលើទីផ្សារ បើកទូលាយ និងថា លោកមានបំណង ធ្វើការងារជាមួយ ប្រទេសដៃគូនានា ដើម្បីធ្វើឲ្យលូតលាស់ នូវផលប្រយោជន៍ជំនួញសេរី ។ ការថ្លែងបែបនេះ របស់លោកប្រធានាធិបតីចិន នៅក្នុងពិធីពិព័រណ៍ការ...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹង ស្តីពីការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនី ដើម្បីអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែ បណ្តាញបង្កលក្ខណៈ ដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩ និងថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចខាងក្រោម ៖ ចង់ជ្រាប សូមអានសេចក្តីជូនដំណឹង...
ភ្នំពេញ ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ បើនិយាយពីគ្រឿងអេឡិចត្រូនិចប្រើប្រាស់ ក្នុងគេហដ្ឋានរបស់ក្រុមហ៊ុន សាមសុង គឺគ្មានអ្វីក្រៅពីពាក្យ “Wow…ឡូយម្លេះ!… អស្ចារ្យខ្លាំងណាស់!… កោតតែសាមសុង អាចធ្វើបានហ្ន៎!” បាទ! សាមសុង ប្រាកជាអាចធ្វើបាន…ហើយធ្វើបានយ៉ាងល្អបំផុតក្នុងពិភពលោកទៀតផង! សូមបញ្ជាក់ថា ក្រៅអំពីចំណុចអស្ចារ្យរបស់ម៉ាស៊ីន បោកសម្លៀកបំពាក់ Samsung AddWashTM ដូចខាងក្រោម៖ បន្ថែមសម្លៀកបំពាក់បន្ថែមដែលចង់បោក...
ភ្នំពេញ៖ ប្រាសាក់ ជាគ្រឹះស្ថានហិរញ្ញវត្ថុធំជាងគេ និងជានិយោជកនៃជម្រើស បានផ្តល់ឱកាសការងារជាច្រើន មុខតំណែងដល់ សិស្សនិស្សិត និងបេក្ខជនដែលកំពុងស្វែងរកការងារ ក្នុងពិព័រណ៌ការងារ និងផលិតភាពជាតិឆ្នាំ 2019 នៅកោះពេជ្រ កាលពីថ្ងៃទី២ទី ៣ខែវិច្ឆិកា កន្លងមកនេះ។ ក៏ដូចជាបណ្ដាឆ្នាំមុនៗដែរ សម្រាប់ឆ្នាំនេះ មាននិស្សិតនិងបេក្ខជនជាច្រើនកុះករ បានមកទស្សនាស្ដង់ និងដាក់ ពាក្យបម្រើការនៅគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុប្រាសាក់...
បរទេស ៖ មន្ត្រីជាន់ខ្ពស់ សហរដ្ឋអាមេរិកពីររូប ដែលកំពុងនៅក្នុងប្រទេសកូរ៉េខាងត្បូង នាសប្ដាហ៍នេះ ដើម្បីធ្វើការពិភាក្សាគ្នា ដែលអាចនឹងលើកឡើងពីការបែកចែកការចំណាយលើយោធា និងកិច្ចព្រមព្រៀង GSOMIA ដែលជាកិច្ចព្រមព្រៀងចែករំលែកព័ត៌មានសម្ងាត់យោធា រវាងទីក្រុងសេអ៊ូលនិងទីក្រុងតូក្យូ។ ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង Seoul Shinmun បានរាយការណ៍នៅថ្ងៃអង្គារម្សិលមិញនេះថា លោក ជាអនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកលើការិយាល័យនៃកិច្ចការអាស៊ីបូព៌ានិងប៉ាស៊ីហ្វិក បានមកដល់តំបន់អាស៊ី ធ្វើទស្សនកិច្ចប្រទេសជប៉ុន មីយ៉ានម៉ា ម៉ាឡេស៊ី...
បរទេស៖នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារ៉េនដ្រា ម៉ូឌី តាមសេចក្តី រាយការណ៍ បានបដិសេធមិន ចូលរួមក្នុងកិច្ចព្រមព្រៀង មិត្តភាពសេដ្ឋកិច្ចក្នុងតំបន់ ដែលជាកិច្ចព្រមព្រៀងមួយ នៅក្នុងចំណោមកិច្ចព្រមព្រៀងជំនួញ សេរីដ៏ធំបំផុតក្នុងពិភពលោក ដោយមានប្រទេស នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិកចំនួន១៦ចូលរួម។ យោងតាមទីភ្នាក់ងារសារព័ត៌មាន UPI ចេញផ្សាយនៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឲ្យដឹងថា មេដឹកនំាឥណ្ឌា បានបដិសេធមិនចុះហត្ថលេខា...
ភ្នំពេញ ៖ កម្លាំងនគរបាល នៃការិយាល័យប្រឆាំង ការជួញដូរមនុស្ស និងការពារអនីតិជន ចុះប្រតិបត្តិការស្រាវជ្រាវ សហការជាមួយអាជ្ញាធរមូលដ្ឋាន ខណ្ឌដូនពេញ ធ្វើការឃាត់ខ្លួនប្រុសស្រី៥នាក់ ក្នុងនោះមានមេខ្យល់ចំនួន៣នាក់ នារសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅម្តុំចំណតរថយន្តក្រុង (វ៉ាងរ៉ិច) ផ្លូវលេខ១៤៤ កែងផ្លូវ លេខ៤៩ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ...
ភ្នំពេញ ៖ នៅចំពោះមុខ មន្ដ្រីជាន់ខ្ពស់ អគ្គព្រះរាជអាជ្ញាអាស៊ាន-ចិន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានអំពាវនាវឲ្យពួកគាត់ និងស្ថាប័នពាក់ព័ន្ធបង្កើន កិច្ចសហប្រតិបត្តិការ ឲ្យបានទូលំទូលាយ ដើម្បីអាចឆ្លើយតបទាន់ ពេលវេលាអំពើជួញដូរមនុស្ស ។ ក្នុងពិធីបើកសន្និសីទអគ្គព្រះរាជអាជ្ញា អាស៊ាន-ចិន លើកទី១២ ក្រោមប្រធានបទ តួនាទីព្រះរាជអាជ្ញាក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សក្នុងតំបន់ នៅថ្ងៃទី៦...
ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន ប្រធានសេនាធិការ នៃអគ្គស្នងការដ្ឋាននគរបាល បានថ្លែងថា ពង្រាយកងកម្លាំង មានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ប្រមាណជាជិត២ម៉ឺននាក់ដើម្បី ដាក់ពង្រាយការពារសន្តិសុខ និងសណ្តាប់ធ្នាប់ទូទៅ នាថ្ងៃពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ ។ ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានមានប្រសាសន៍ ប្រាប់មជ្ឈមណ្ឌលព័ត៌មាន...
បរទេស៖ អ្នកតាមដាន ផ្នែកអាកាសចរណ៍ បាននិយាយកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិក បានហោះយន្តហោះស៊ើបការណ៍ RC-135S លើសមុទ្រខាងកើត របស់កូរ៉េខាងត្បូង នៅលើបេសកកម្មជាក់ស្តែងមួយ ដើម្បីប្រមូលព័ត៌មាន ទាក់ទងនឹងប្រទេសកូរ៉េខាងជើង។ យោងតាមសារព័ត៌មាន Korean Times ចេញផ្សាយកាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា យន្តហោះ RC-135S Cobra...
បរទេស៖ សហរដ្ឋអាមេរិក មានគោលបំណង ទាញយកផលចំណេញ ពីការកើនឡើងនូវភាពមិនស្រួល នៅក្នុងតំបន់អាស៊ីអំពីហានិភ័យ និងការចំណាយ នៃគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ របស់ប្រទេសចិន ដោយដាក់ចេញ នូវគម្រោងវិញ្ញាបនប័ត្រ ដែលនឹងកំណត់ស្តង់ដារអន្តរជាតិ សម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធធំ ៗ ។ យោងតាមសារព័ត៌មាន FINANCIAL TIMES ចេញផ្សាយកាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា...
ញូដេលី៖ យោងតាមសេចក្តីថ្លែងការណ៍មួយ ដែលបានធ្វើឡើង នៅក្នុងកិច្ចប្រជុំកំពូលលើកទី ៣ នៃភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ប្រទេសឥណ្ឌានឹងមិនចូលរួម ជាមួយរដ្ឋចំនួន ១៥ ផ្សេងទៀត នៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំមួយ ដែលគាំទ្រដោយប្រទេសចិននោះទេ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា មួយថ្ងៃបន្ទាប់ពី លោកនាយករដ្ឋមន្រ្តីឥណ្ឌា...
ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដែលមានសមាជិក១០ប្រទេស នឹងធ្វើជាម្ចាស់ផ្ទះរៀបចំ ការប្រកួតបាល់ទាត់ពិភពលោក (FIFA WorldCup) នៅឆ្នាំ២០២៤ខាងមុខ ហើយមិនតែប៉ុណ្ណោះ អាស៊ានអាចនឹងបង្កើត ជាក្រុមបាល់ទាត់មួយ ដោយមានសមាសភាពកីឡាករ មកប្រទេសនានា ក្នុងតំបន់អាស៊ាន សម្រាប់ប្រកួត ជាមួយប្រទេសដទៃផងដែរ។ ក្នុងពិធីបើកសន្និសីទ...
បរទេស:ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃអង្គារ ទី៥ ខែវិច្ឆិកា បានឲ្យដឹងថា ពីឡុតដែលជនជាតិចិនម្នាក់ ត្រូវបានរងបម្រាម មិនឲ្យធ្វើការងារហោះហើរអស់មួយជីវិត ក្រោយបែកធ្លាយរូបភាពមួយសន្លឹក ដែលវាក្រោយមកបានផ្សព្វផ្សាយ និងរាលដាលពេញបណ្តាញសង្គម នៅក្នុងប្រទេស។ ជាក់ស្តែងរូបថតនេះ ត្រូវបានថតតាំងតែពីខែមករាមកម្ល៉េះ នៅលើជើងហោះហើរ Air Guilin ពីទីក្រុង Guilin ទៅកាន់ទីក្រុង Yangzhou...
បរទេស៖ ក្រោមកិច្ចព្រមព្រៀងមួយ ដែលបង្ខំឲ្យពួកឃឺដ ចេញឲ្យឆ្ងាយពីព្រំដែនតួកគី តាមសេចក្តីរាយការណ៍ កងទ័ពតួកគីនិងរុស្ស៊ី នៅថ្ងៃអង្គារនេះ បានជិះរថពាសដែក ចាប់ផ្តើមប្រតិបត្តិការល្បាតរួមគ្នា ជាលើកទីពីរ នៅក្នុងប្រទេសស៊ីរីភាគខាងជើង ជិតទីក្រុង កូបានី។ ប្រធានាធិបតី នៃប្រទេសតួកគី លោក Tayyip Erdogan បានមានប្រសាសន៍ នៅថ្ងៃអង្គារនេះថា ពូកកងកម្លាំង YPG...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានត្រៀមមន្ត្រីជាង១ពាន់នាក់ ដើម្បីបំរើការផ្តល់សេវាសុខាភិបាល ជូនប្រជាពលរដ្ឋក្នុងឱកាស បុណ្យព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីបសំពះព្រះខែ និងអកអំបុក ឲ្យបានទាន់ពេលវេលា នៅពេលពួកគាត់មានបញ្ហាសុខភាព កើតឡើងជាយថាហេតុ។ នេះបើតាមការចុះផ្សាយ របស់ក្រសួងព័ត៌មាន។ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានមានប្រសាសន៍ថា ក្រសួងគ្រោងដាក់ពង្រាយគ្រូពេទ្យចំនួន ១០៦៥ នាក់...
បរទេស៖គណៈកម្មាធិការអឺរ៉ុប តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃអង្គារនេះថា ការសម្រេចចិត្តរបស់ប្រទេសអ៊ីរ៉ង់ ចេញវិធានការថ្មីកាត់បន្ថយការប្តេជ្ញា ចំពោះកិច្ចព្រមព្រៀង នុយក្លេអ៊ែឆ្នាំ២០១៥នោះ គឺជាក្តីព្រួយបារម្ភមួយ ធ្វើឲ្យកិច្ចព្រមព្រៀងនោះ ស្ថិតនៅក្នុងហានិភ័យ។ មន្ត្រីនាំពាក្យមួយរូប របស់សហភាពអឺរ៉ុប បាននិយាយថា សហភាពអឺរ៉ុបមានក្តីព្រួយបារម្ភ ចំពោះការប្រកាសនៅថ្ងៃនេះ របស់លោកប្រធានាធិបតី ហាស្សាន រ៉ូហានី ថា នឹងធ្វើការកាត់បន្ថយថែមទៀត នូវការប្តេជ្ញារបស់អ៊ីរ៉ង់ ក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែអ៊ីរ៉ង់...
ភ្នំពេញ៖ ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-Hun Sen Cup ថ្នាក់ជាតិ លើកទី១៣ បានមកដល់ថ្ងៃប្រកួតវគ្គផ្ដាច់ព្រ័ត្រហើយ ដែលជាការជួបគ្នា រវាងក្រុមព្រះខ័នរាជស្វាយរៀង និងក្រុមបឹងកេត នាវេលាម៉ោង ៦ល្ងាចនេះ នៅកីឡដ្ឋាន RSN របស់ភ្នំពេញក្រោន ។ ជាមួយការប្រកួតដ៏សំខាន់នេះ លោក Conor Nestor...
ភ្នំពេញ៖ មនុស្សចំនួន ១០នាក់ ជាអ្នកប្រចាំការយាមនៅអតីត ទីស្នាក់ការគណបក្សសង្រ្គោះជាតិ ត្រូវបានកងកម្លាំងសមត្ថកិច្ច ចុះឃាត់ខ្លួននៅល្ងាចថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតនៅចំណុចផ្ទះលេខ៥៧៦ ផ្លូវជាតិលេខ២ ក្រុមទី១៣ ភូមិព្រែកតាគង់២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ នេះបើតាមការផ្សព្វផ្សាយ នៅក្នុងហ្វេសប៊ុករបស់លោក ហូរ វ៉ាន់ អតីតមន្រ្តីគណបក្សសង្រ្គោះជាតិ។ អ្នកទាំង១០នាក់...
ភ្នំពេញ៖ កងកម្លាំងប្រតិបត្តិការ នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នឹងមានការដង្ហែក្បួនហ្វឹកហាត់ ដោយចេញដំណើរពីមុខ ស្នងការដ្ឋាននគរបាលខេត្តកោះកុង ឆ្ពោះទៅកាន់ព្រំដែនអន្តរជាតិ ចាំយាម ។ ការដង្ហែក្បួននេះរដ្ឋបាលខេត្តកោះកុង បានស្នើដល់ប្រជាពលរដ្ឋ ក៏ដូចជាសាធារណជន សូមចូលរួមគាំទ្រការដង្ហែក្បួនហ្វឹកហាត់នេះផង ។ យោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តកោះកុង ការបញ្ចេញកងកម្លាំងប្រតិបត្តិការនេះ គឺដើម្បីត្រៀមរក្សាសន្តិសុខសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋក្នុងពីធីខួបអនុស្សាវរីយ៍...
ភ្នំពេញ៖ សមត្ថកិច្ចនគរបាល ខេត្តកំពង់ស្ពឺ នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ បានចាប់ខ្លួន លោក ហែម ញូដេលី អាយុ៥៣ឆ្នាំ ជាជំទប់ទី២ របស់អតីតគណបក្សសង្គ្រោះជាតិ នៅឃុំកាហែង ស្រុកសំរោងទង ពីបទ «រួមគំនិតក្បត់» ប្រព្រឹត្តនៅក្នុងកាលពីអំឡុងខែសីហា ដល់ខែវិច្ឆកា ៕
ភ្នំពេញ ៖ សមត្ថកិច្ចម៉ាឡេស៊ី បានចាប់ និងឃុំខ្លួនអតីតសកម្មជន គណបក្សសង្គ្រោះជាតិ ២នាក់ ក្នុងពេលពួកគេ កំពុងរង់ចាំធ្វើដំណើរ តាមយន្តហោះ ពីប្រទេសម៉ាឡេស៊ីឆ្ពោះ ទៅកាន់ប្រទេសថៃ ។ នេះបើតាមសារព័ត៌មាន Reuters ចេញផ្សាយកាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩។ អតីតសកម្មជន បក្សប្រឆាំងនេះ មានឈ្មោះ ហេង...
បរទេស៖ គណបក្សកុម្មុយនិស្តចិន តាមសេចក្តីរាយការណ៍ បាននិយាយនោថ្ងៃអង្គារនេះថា ប្រទេសចិននឹងគោរពយ៉ាងពេញទំហឹង ចំពោះផ្លូវជីវិតនិងប្រព័ន្ធសង្គម របស់កោះតៃវ៉ាន់ នៅពេលដែលវាត្រូវបាន បង្រួបបង្រួម មានសន្តិភាព និងសន្តិសុខជាតិត្រូវបានការពារ។ នៅក្នុងសេចក្តីរាយការណ៍មួយ ស្តីពីការសម្រេចចិត្ត ដែលធ្វើឡើង នៅក្នុងកិច្ចប្រជុំដ៏សំខាន់ នៃថ្នាក់ដឹកនាំបក្ស កាលពីសប្ដាហ៍មុន គណបក្សកុម្មុយនិស្តចិន បាននិយាយថា “ក្រោមការសន្យា ធានានូវអធិបតេយ្យភាព សន្តិសុខ...
បរទេស: នៅថ្ងៃអង្គារទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ មន្ត្រីជាន់ខ្ពស់មួយរូប របស់ប្រទេសតួកគី បានអះអាងថា កងកម្លាំងតួកគី នៅភាគខាងជើង ប្រទេសស៊ីរី បានចាប់ខ្លួន បានប្អូនស្រី របស់លោក Abu Bakr al-Baghdadi ដែលជាមេដឹកនាំក្រុមរដ្ឋអ៊ីស្លាម ដែលត្រូវបានសម្លាប់ នៅក្នុងការវាយឆ្មក់ របស់សហរដ្ឋអាមេរិក កាលពីសប្តាហ៍មុននោះ។ មន្ត្រីបាននិយាយ...
ភ្នំពេញ ៖ តាមរយៈបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុក នាថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក សម រង្ស៊ី បានបង្ហាញសំបុត្រយន្តហោះ និងប្រកាសថា នឹងចេញដំណើរពីទីក្រុងប៉ារីស ប្រទេសបារាំងនាថ្ងៃ៧ វិច្ឆិកា ហើយនឹងទៅដល់ប្រទេសថៃ៨ វិច្ឆិកា ដើម្បីត្រៀមទៅដល់ប្រទេសកម្ពុជា ថ្ងៃ៩ វិច្ឆិកា ខាងមុខនេះ៕
ភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹង ស្តីពីស្ថានភាពអាកាសធាតុ របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ កម្ពុជាប្រឈមជាមួយព្យុះណាគ្រី បណ្ដាលឲ្យបណ្ដាខេត្តមួយចំនួនមានភ្លៀងធ្លាក់ ជាបន្តបន្ទាប់។ សេចក្តីជូនដំណឹងបញ្ជាក់ថា សម្ពាធទាបសកម្មដែលស្ថិតនៅក្បែរប្រទេសវៀតណាម អស់រយៈពេល២-៣ ថ្ងៃមកហើយ បានបង្កើនឥទ្ធិពលទៅជាវិសម្ពាធ (TD) បច្ចុប្បន្នកើនឥទ្ធិពលទៅជាព្យុះទី ២៤ ឈ្មោះ...