ព័ត៌មានជាតិ

សារធាតុ Detection Reagent ប្រឆាំងជំងឺកូវីដ១៩ សម្រាប់ ២ពាន់នាក់ ជាជំនួយរបស់ចិន នឹងមកដល់កម្ពុជាយប់នេះ

ភ្នំពេញ៖ តាមការប៉ាន់ស្មានទុកមុន នារាត្រីថ្ងៃទី១៧ មីនានេះ សារធាតុDetection Reagent ជំងឺ COVID-19 សម្រាប់មនុស្ស ២០០០នាក់ ដែលជាជំនួយរបស់ ភាគីចិន ផ្ដល់ជូនចំពោះភាគីកម្ពុជា នឹងមកដល់រាជធានីភ្នំពេញ តាមជើងហោះហើរ ហើយជំនួយសារធាតុទាំងនេះ នឹងត្រូវបានទទួលដោយក្រសួងសុខាភិបាល នៃប្រទេសកម្ពុជា។

យោងតាមហ្វេសប៊ុក ស្ថានទូតចិនប្រចាំកម្ពុជា បានឲ្យដឹងថា ប្រទេសចិននឹងបន្តផ្តល់ជំនួយ ជាសម្លៀកបំពាក់ការពារ ម៉ាសវេជ្ជសាស្រ្ត និងសម្ភារៈផ្សេងទៀតជាបន្តបន្ទាប់ និងព្រមទាំងខិតខំផ្តល់ជាកម្លាំង ជំរុញគាំទ្រក្នុងកិច្ចទប់ស្កាត់នឹងជម្ងឺវីរុស ជូនចំពោះភាគីកម្ពុជា ។

សូមរំលឹកថា គិតត្រឹមថ្ងៃទី១៧ មីនានេះ ក្រសួងសុខាភិបាលកម្ពុជា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ១២ករណីបន្ថែមទៀត ក្នុងនោះនៅបន្ទាយមានជ័យ ២ករណី ភ្នំពេញ ២ករណី កំពង់ឆ្នាំង ២ករណី បាត់ដំបង ៤ករណី កំពត២ ករណី និងត្បូងឃ្មុំ ១ករណី ដែលកម្ពុជាមានអ្នកឆ្លងជំងឺនេះ កើនដល់ ២៤នាក់ ៕

To Top