ព័ត៌មានជាតិ

ទូតអាមេរិកថា កម្ពុជានាំមុខគេ ក្នុងការប្រើប្រាស់ទូរស័ព្ទក្នុងតំបន់

ភ្នំពេញ ៖ ក្នុងឱកាសចូលជួប សម្តែងការគួរសមជាមួយ លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានវាយតម្លៃខ្ពស់ ចំពោះការរីកលូតលាស់ នៃវិស័យទូរស័ព្ទចល័តនៅកម្ពុជា ហើយថាកម្ពុជា គឺជាប្រទេសមួយ ស្ថិតក្នុងចំណោមប្រទេសនាំមុខ ដែលមានអ្នកប្រើប្រាស់ទូរស័ព្ទច្រើនជាងគេ ក្នុងតំបន់។

លោកទូតថា ក្នុងជំនួបនេះមានគោលបំណង ពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងវិស័យឌីជីថលរវាង អាមេរិក និងកម្ពុជា ឲ្យកាន់តែល្អប្រសើរឡើងថែមទៀត។

បើតាមរបាយការណ៍ ពីនិយ័តករទូរគមនាគមន៍កម្ពុជា ក្នុងខែសីហា ឆ្នាំ២០១៩ កន្លងទៅ បង្ហាញថា អ្នកប្រើប្រាស់ទូរស័ព្ទចល័ត មានចំនួន ២០,៨លាននាក់ ស្មើនឹង១២០ភាគរយ ជាមួយនឹងអ្នកប្រើប្រាស់ អ៊ិនធឺណិតចល័ត មានចំនួន១៥,៦លាននាក់ ស្មើនឹង ៩៦,១ភាគរយ។ ចំណែកអ្នកប្រើប្រាស់ ហ្វេសប៊ុកមានជាង៨លាននាក់៕

To Top