ព័ត៌មានជាតិ

ប៉ូលិសប៉ុស្តិ៍បឹងសាឡាង ដែលបាញ់អ្នកជិតខាង ត្រូវបញ្ជូនទៅតុលាការ

ភ្នំពេញ៖នៅថ្ងៃទី៥ ខែធ្នូ នេះ នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានបញ្ជូនប៉ូលិសប៉ុស្តិ៍បឹងសាឡាងម្នាក់ ដែលបាញ់អ្នកជិតខាង ទៅអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ពីបទប៉ុនប៉ងឃាតកម្ម និងប្រើប្រាស់អាវុធគ្មានការអនុញ្ញាត ។

ជនសង្ស័យកំពុងស្ថិត ក្រោមចំណាត់ការ របស់លោក ស្រី ម៉ាកនី ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ ។

ជនសង្ស័យមានឈ្មោះ សុង វិសិដ្ឋ បានទាញកាំភ្លើង AK47 បាញ់ចំនួន៤គ្រាប់ផ្ទួនៗ ដោយ៣គ្រាប់បាញ់ឡើងលើ និង១គ្រាប់ទៀត បាញ់ត្រូវចំខ្នងរបស់ជនរងគ្រោះ បណ្ដាលឲ្យរងរបួស ទើបមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ប្រមាណ១០ព្រឹក ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ និង បានបញ្ជូលជនរងគ្រោះ ទៅមន្ទីរពេទ្យភ្លាមៗផងដែរ ។

មូលហេតុនៃការបាញ់នេះ គឺផ្ដើមចេញពីសត្វឆ្កែចិញ្ចឹម របស់ជនរងគ្រោះ ធ្លាប់ខាំមន្ដ្រីនគរបាលរូបនេះ ហើយក៏ធ្លាប់ទាស់ពាក្យសម្ដីគ្នា កាលពីពេលកន្លងទៅផងដែរ ៕

To Top
×