ព័ត៌មានជាតិ

អាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ជនសង្ស័យម្នាក់ ករណីថ្នាំញៀន

បន្ទាយមានជ័យ : កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឃាត់ខ្លួនជនសង្ស័យ ចំនួន ១នាក់ ឈ្មោះ អាយ ចិត្ត្រា ប្រុស អាយុ ៤២ឆ្នាំ មានទីលំនៅមិនពិតប្រាកដ ក្នុងក្រុងប៉ោយប៉ែត ឃាត់ខ្លួនវេលាម៉ោង ៣ថ្ងៃទី៤ ខែធ្នូឆ្នាំ២០១៩ នៅចំណុចកាស៊ីណូផារ៉ាមិច ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់/ ក្រុងប៉ោយប៉ែត ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីជួញដូរគ្រឿងញៀន កម្លាំងបាន ចាប់យកវត្ថុតាងរួមមាន៖ -ថ្នាំគ្រាប់ពណ៌ផ្កាឈូក ចំនួន ១១៥គ្រាប់ -ថ្នាំគ្រាប់ពណ៌បៃតង ចំនួន ០២គ្រាប់ -ទូរស័ព្ទដៃ ០១គ្រឿង -ដែកកេះ ចំនួន ០៣ -សម្ភារៈវិចខ្ចប់គ្រឿងញៀនមួយចំនួន ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងបញ្ជូន មកទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្ត ៕

To Top