ភ្នំពេញ៖ បើតាមនាយកដ្ឋាន ប្រយុទ្ធប្រឆាំង ជំងឺឆ្លងកម្ពុជា CDC នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០បង្ហាញថា លទ្ធផលមន្ទីរពិសោធន៍ ម៉ាឡេស៊ី រកឃើញស្រ្តីអាមេរិក អាយុ៨៣ឆ្នាំ ធ្វើដំណើរតាមនាវា Westerdam ចេញពីកម្ពុជា ទៅដល់ម៉ាឡេស៊ី ថាមានការឆ្លងវីរុសកូរ៉ូណា គឺមានភាព មិនប្រក្រតីឡើយ។
ស្រ្តីវ័យចំណាស់ អាមេរិករូបនេះ និងស្វាមី បានចេញដំណើរពីកម្ពុជា នៅថ្ងៃ១៤កុម្ភៈ ក្រោយនាវាយក្ស ចូលចតនៅផែស្វយ័ត ក្រុងព្រះសីហនុ។
វីរុសកូរ៉ូណា គិតមកដល់ព្រឹកថ្ងៃ២០ កុម្ភៈ បានសម្លាប់មនុស្ស ២១២០នាក់ ហើយនិងអ្នកឆ្លង ៧៦២៦២នាក់ ។
យោងតាមលទ្ធផល សិក្សាស្រាវជ្រាវ អេពីដេមីសាស្ត្រ របស់មន្រ្តីជំនាញ តាមវិធានការអនុវត្តន៍ក្នុងការបង្កា និងឆ្លេីយតបជំងឺកូរ៉ូណា ព្រមទាំងយោងតាមលទ្ធផល មន្ទីរពិសោធន៍កន្លងមកនេះ បញ្ជាក់ថា លទ្ធផលមន្ទីរ ពិសោធន៍វិជ្ជមាន លេីស្ត្រីជនជាតិអាមេរិក ដោយមន្ទីរពិសោធន៍ ម៉ាឡេស៊ីមាន ភាពមិនប្រក្រតី ដែលតំរូវឲ្យ មានការធ្វេីតេស្តឡេីងវិញតាមស្តង់ដាអន្តរជាតិ Pasteur CAMBODIA, WHO ឬ ក៏ USCDC ។ នេះបើតាមការផ្សព្វផ្សាយ របស់CDC ខ្មែរ។
ប្រភពបន្តថា “ទោះបីជាការធ្វេីតេស្ត មន្ទីរិសោធន៍លទ្ធផល មិនប្រក្រតីក្តី យេីងនៅតែបន្តអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួន បំផុតនូវអនុសាសន៍ របស់អង្គការ សុខភាពពិភពលោក ដោយយេីង ធ្វេីការយ៉ាង ជិតស្និទ្ធជាមួយ អ្នកជំនាញ WHO USCDC Pasteur CAMBODIA ប្រកបដោយសមត្ថភាព និងភាពជឿជាក់ ក្នុងការបង្ការ និងឆ្លេីយតប ជំងឺកូរ៉ូណាវីរុស នៅព្រះរាជាណាចក្រកម្ពុជា “។
ជាមួយនឹងការពិនិត្យ លើអ្នកនាវាយក្ស អាមេរិក១២០០នាក់ រហូតដល់ម៉ោង ៦ព្រឹក ថ្ងៃទី២០ កុម្ភៈ ក៏នៅតែមិនទាន់រកឃេីញ វិជ្ជមានលេីពួកគាត់ដែរ។ទន្ទឹមគ្នានេះ នាយកដ្ឋាន ប្រយុទ្ធនឹងជំងឺឆ្លង ក៏បានធ្វេីតេស្ត លេីករណីសង្ស័យ ដែលជាជនជាតិខ្មែរ ជនជាតិបរទេសផ្សេងទៀត ដែលទេីបត្រឡប់ ពីប្រទេសចិន និងប្រទេសជិតខាង ផ្សេងទៀត រកករណីហេីយ ក៏មិនទាន់រកឃេីញ ករណីវិជ្ជមាននៅឡេីយដែរ ក្រៅតែជនជាតិចិន អាយុ៦០ឆ្នាំ មួយករណីដំបូង ដែលគាត់បានព្យាបាល ជាសះស្បេីយ ។
ចំពោះអ្នកដំណើរ ជាង១០០០នាក់នេះ គឺបានចាកចេញ ពីកម្ពុជា ឆ្ពោះទៅប្រទេសកំណើត រៀងខ្លួន កាលពីថ្ងៃ១៩ កុម្ភៈ ៕