ព័ត៌មានជាតិ

ណាតូ កាត់បន្ថយការ ធ្វើសមយុទ្ធ ដោយសារតែ កូរ៉ូណាវីរុស

បរទេស ៖ អង្គការសម្ពន្ធមិត្ត ណាតូ នឹងកាត់បន្ថយការធ្វើសមយុទ្ធយធា នៅក្នុងតំបន់អឺរ៉ុប ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាននៃកូរ៉ូណាវីរុស ប៉ុន្តែបេសកកម្មសម្ពន្ធមិត្តនៅតែបន្ត រួមបញ្ចូលទាំងការ ដកបន្ថយកងកម្លាំងដឹកនាំ ដោយអាមេរិក នៅអាហ្វហ្គានីស្ថាន បន្ទាប់ពីមានកិច្ចព្រមព្រៀង បទឈប់បាញ់គ្នា កាលពីខែមុន ។

អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់សន្និសីទកាសែតមួយយ៉ាងដូច្នេះថា “សមយុទ្ធខ្លះរបស់យើង នាពេលថ្មីៗនេះ ត្រូវបានកែប្រែ ក៏លុបចោលវិញ ប៉ុន្តែកងកម្លាំងរបស់យើង នៅតែត្រៀមលក្ខណៈជាស្រេច”។

ផ្ទាំងពាណិជ្ជកម្ម

គួរបញ្ជាក់ថា នៅពេលថ្មីៗនេះ កងទ័ពសហរដ្ឋអាមេរិក បានប្រកាសផ្អាក ចល័តបុគ្គលិកយោធា ពីសហរដ្ឋអាមេរិកទៅកាន់អឺរ៉ុប និងបាននិយាយថា ខ្លួនបានគ្រោងកាត់បន្ថយទំហំសមយុទ្ធ Defender Europe 20 របស់ខ្លួន ដែលជាសមយុទ្ធគេចាត់ទុកថា ជាល្បែងសង្គ្រាមដ៏ធំបំផុតមួយ របស់ណាតូនៅតំបន់អឺរ៉ុប ចាប់តាំងពីសង្គ្រាមត្រជាក់មក៕
ប្រែសម្រួល៖ប៉ាង កុង

To Top