ព័ត៌មានជាតិ

ស្ថានភាពច្រកប៉ោយប៉ែត ព្រឹក២៣ មីនា ២០២០ ស្ងប់ស្ងាត់

ប៉ោយប៉ែត ៖ គិតត្រឹមម៉ោង១០ព្រឹកនេះ ថ្ងៃទី២៣ខែមីនា ឆ្នាំ២០២០នេះ តាមប្រភពពីតម្រួតថៃ និងនគរបាលអន្តោប្រវេសន៍ ច្រកប៉ោយប៉ែត បានឲ្យដឹងថា មានពលករ និងពលរដ្ឋខ្មែរ ប្រមាណជាង៤០០នាក់ បានធ្វើដំណើរពីទីក្រុងបាងកក និងតាមខេត្តដើម្បីត្រឡប់មកកម្ពុជាវិញ តែយឺតយ៉ាវដោយសារខ្វះរថយន្តជិះ ធ្វើឲ្យខកជើង និងចូលមកខ្មែរមិនទាន់ពេលវេលា ។

*ពេលនេះសមត្ថកិច្ចថៃ បានឲ្យប្រជាពលរដ្ឋទាំងនោះនៅរង់ចាំសិន ដើម្បីឲ្យជំនាញសុខាភិបាល ត្រួតពិនិត្យសុខភាពសិន ទើបឲ្យបន្តដំណើរចេញមកកម្ពុជាវិញ។

*ពេលនេះស្ថានភាពខាងផ្សារថៃ គឺស្ងប់ស្ងាត់ ខាងកម្ពុជា ស្ងប់ស្ងាត់ មិនទាន់មានអ្វីប្រែប្រួលទេ ។

To Top