ព័ត៌មានជាតិ

វៀតណាម សន្យាឧបត្ថម្ភសម្ភារៈ ប្រយុទ្ធប្រឆាំង ជំងឺកូវីដ១៩ ដល់កម្ពុជា

ភ្នំពេញ៖ រដ្ឋាភិបាលវៀតណាម បានសម្រេច ឧបត្ថម្ភសម្ភារ:ប្រយុទ្ធប្រឆាំង ការរីករាលដាល នៃជំងឺឆ្លង Covid-19 ដល់កម្ពុជា ។ នេះបើយោងតាមហ្វេសប៊ុក ស្ថានទូតកម្ពុជា ប្រចាំវៀតណាម ។

កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ លោក ចាយ ណាវុធ ឯកអគ្គរាជទូត អមដោយមន្រ្តីស្ថានទូត បានចូលជួបសម្តែងការគួរសម ជាមួយលោក Nguyen Xuan Phuc នាយករដ្ឋមន្រ្តីវៀតណាម នៅខុទ្ទកាល័យនាយករដ្ឋមន្រ្តី នាទីក្រុងហាណូយ។

នាឱកាសនៃជំនួប លោកឯកអគ្គរាជទូត បានថ្លែងអំណរគុណដល់ រដ្ឋាភិបាលវៀតណាម ដែលបានសន្យាជួយ ឧបត្ថម្ភសម្ភារ:ប្រយុទ្ធប្រឆាំង ការរីករាលដាលនៃជំងឺឆ្លង Covid-19 ដល់កម្ពុជា រំលឹកពីទំនាក់ទំនងល្អជាប្រពៃណីរវាងកម្ពុជា-វៀតណាម និងខិតខំពង្រឹងទំនាក់ ទំនងទ្វេភាគីឲ្យកាន់តែល្អប្រសើរ ក្នុងអណត្តិបេសកកម្មការទូតនៅវៀតណាម ៕

To Top