ព័ត៌មានជាតិ

ស្នងការនគរបាលខេត្តកោះកុង រៀបចំសន្និសីទកាសែត បង្ហាញពីសារធាតុគ្រឿងញៀន ២០ជាងគីឡូ រកឃើញអណ្តែតទឹកសមុទ្រ

កោះកុង៖ ស្នងការនគរបាល ខេត្តកោះកុង នៅថ្ងៃទី ៣០ខែមីនាឆ្នាំ ២០២០ បានរៀបចំធ្វើសន្និសីទ កាសែតបង្ហាញ ពីថ្នាំគ្រឿងញៀន ដែលសមត្ថកិច្ចរកឃើញ នៅចំណុចកោះកុងក្រៅ ចំការដូងទី៥ ភូមិអាឡាតាន់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង ។

ការរៀបចំសន្និសីទកាសែត បង្ហាញពីសារធាតុគ្រឿងញៀននេះ ដោយមានការចូលរួមក្រោមវត្តមាន លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង មានការសម្របសម្រួលលោក រស់ សារាំ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកោះកុង ឧត្តមសេនីយ៍ទោ សំ ឃិតវៀន ស្នងការនគរបាលខេត្តកោះកុង ឧត្តមសេនីយ៍ មីន រស្មី ស្នងការរង ផែនប្រឆាំងបទល្មើសគ្រឿងញៀន រួមសមត្ថកិច្ចជំនាញ ជាច្រើនរូបផងដែរ ។

ឧត្តមសេនីយ៍ទោ សំ ឃិតវៀន ស្នងការបានថា ការធ្វើសន្និសីទកាសែត បង្ហាញឮពីសារធាតុគ្រឿងញៀនថ្ងៃនេះ មានសារៈសំខាន់ណាស់ ដោយចង់បង្ហាញថា សមត្ថកិច្ចយើងនិងប្រជានេសាទលើផ្ទៃសមុទ្រ បានឃើញនៅអ្វី ដែលគួរឲ្យសង្ស័យប្រជានេសាទ តែងតែផ្តល់ព័ត៌មាន ជូនសមត្ថកិច្ចដើម្បីចុះអនុវត្តន៍ និងស្រាវជ្រាវរកមុខសញ្ញា ភាពជាក់ស្តែងនៅថ្ងៃទី២៨ខែមីនាឆ្នាំ២០២០ ប្រជានេសាទ បានប្រទះឃើញវត្ថុប្លែក១មកជាប់នឹងឆ្នេរខ្សាច់ គាត់ក៍បានរាយការមកសមត្ថកិច្ចដើម្បីចុះត្រួតពិនិត្យទាំងយប់។

លោកឧត្តមសេនីយ៍ទោ សំឃិតវៀន បានបន្តថា ដោយមានបទបញ្ជាពីលោកស្រី អភិបាលខេត្តលោកក៍ដាក់បទបញ្ជាឲ្យឧត្តមសេនីយ៍ មីន រស្មី ស្នងការរងដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យឆ្លងកាត់ផ្ទៃសមុទ្រទាំងកណ្តាលយប់ ។ ក្រោយពីចុះត្រួតពិនិត្យឃើញ ជាសារធាតុញៀនសមត្ថកិច្ចបានយកមករក្សាទុក នៅស្នងការនគរបាលខេត្ត ដើម្បីធ្វើការត្រួតពិនិត្យឲ្យល្អិតល្អន់ ។

លោកបានបន្តថា ក្រោយពីធ្វើការត្រួតពិនិត្យហើយ ឃើញថា សារធាតុញៀននេះជាប្រភេទម៉ា ទឹកកកមានចំនួន ២០កញ្ចប់ធំ ក្នុង១កញ្ចប់ទម្ងន់១០២០ក្រាម ។
លោកបានបញ្ជាក់ថា សារធាតុគ្រឿងញៀនទាំងអស់នេះ ក្រោយពីធ្វើការពិនិត្យរួចរាល់ ហើយសមត្ថកិច្ចនិងបញ្ជូនទៅរក្សា ទុកនៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តទៅតាមនិតិវិធីច្បាប់។

ក្នុងឱកាសនេះដែរ លោកស្រី មិថុនា ភូថង អភិបាលខេត្ត ក៍បានថ្លែងអំណរគុណ ដល់សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ដែលបានរក្សាសុខសុវត្តិភាព ជូនប្រជាពលរដ្ឋ ទោះបីស្ថិតក្នុង កាលៈទេសៈណាក៍ដោយ ហើយក៍ខិតខំបំពេញកាតព្វកិច្ច របស់ខ្លួនជាប់ជានិច្ច ដោយមិនគិតពីភាពនឿយហត់ឡើយ និងមានក្របសិលធម៌ ក្នុងនាម ជាសមត្ថកិច្ចបំរើ ប្រជាជនបំរើប្រទេសជាតិ តែអ្វីដែលប្រទេសជាតិ កំពង់ខ្លាំងជាងគេគឺជម្ងឺឆ្លងកូវីដ១៩ ជាជំងឺដ៍កាចសាហាវបំផុត ដែលរីកដាល នៅលើពិភពលោក ដូច្នេះសូមសមត្ថកិច្ច គ្រប់មូលដ្ឋានជួយផ្សព្វផ្សាយ អបរំទៅតាមការណែនាំ របស់ក្រសួងសុខាភិបាល ដល់ប្រជាពលរដ្ឋ ឲ្យបានទូលំទូលាយផង ៕

To Top