ព័ត៌មានជាតិ

ឃាត់ខ្លួនអ្នកជល់មាន់ ៤ នាក់យកមកអប់រំ នៅអធិការដ្ឋាន ស្រុកក្រគរ

ពោធិ៍សាត់៖ សៃវៀនជល់មាន់មួយកន្លែង ត្រូវបានកម្លាំងនគរបាលស្រុកក្រគរឆ្មក់បង្រ្កាប និង មនុស្ស ៤ នាក់ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាល ស្រុកក្រគរកាលពីវេលាម៉ោង១១៖០០នាទីថ្ងៃទី ១៩ ខែ មេសា ឆ្នាំ ២០២០ស្ថិតនៅចំនុចអាងទឹក ក្នុងភូមិកំពង់ឡ ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិសាត់។

បើតាមរបាយការណ៍ របស់អធិការដ្ឋាននគរបាល ស្រុកក្រគរបានអោយដឹងថា នៅក្នុងកិច្ចប្របត្តិការណ៍ចុះឆ្មក់បង្រ្កាបសៃវៀនជល់មាន់ភ្នាល់ដាក់លុយ មួយកន្លែងនោះសមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស៤នាក់ យកមកកាន់អធិការដ្ឋាននគរបាល ស្រុកដើម្បីធ្វេីការអប់រំ ចំណែកសៃវៀនជល់មាន់មួយកន្លែងនោះ ត្រូវបានកម្លាំងសមត្ថកិច្ចដុត បំផ្លាញចោលនៅនឹងកន្លែង។

របាយការណ៍ដដែលក៍បានអោយដឹងទៀតថា មនុស្សចំនួន ៤ នាក់ដែលកម្លាំងសមត្ថកិច្ចនាំមកកាន់ អធិការដ្ឋាននគរបាលស្រុកក្រគរដើម្បីធ្វើការអប់រំ និងធ្វើកិច្ចសន្យានោះរួមមាន៖១-លាស់ ឯលភេទប្រុសអាយុ ៥៦ ឆ្នាំរស់នៅឃុំកញ្ជ ស្រុកកណ្តៀង ២-ឈ្មោះឯល យ៉ាន ភេទប្រុសអាយុ ២៨ ឆ្នាំរស់នៅឃុំបឹងកន្ទួត ស្រុកក្រគ ៣-ឈ្មោះទេព ធុម ភេទប្រុសអាយុ ៣០ ឆ្នាំរស់នៅឃុំកណ្តៀង ស្រុកកណ្តៀង និងទី៤ឈ្មោះសុខ ជា ភេទប្រុសអាយុ ៤៧ ឆ្នាំរស់នៅសង្កាត់បន្ទាយដី ក្រុងពោធិសាត់ ខេត្តពោធិ៍សាត់។

To Top