ព័ត៌មានជាតិ

កម្លាំងនគរបាល ខណ្ឌដូនពេញ ឃាត់ខ្លួនជនសង្ស័យ៤នាក់ ដកហូតថ្នាំញៀន ៧កញ្ចប់

ភ្នំពេញ ៖ កម្លាំងនគរបាល ខណ្ឌដូនពេញ បានឃាត់ខ្លួនជនសង្ស័យ៣នាក់ កាលពីរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ ស្ថិតនៅចំណុចផ្លូវ៨៦ ភូមិ២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។

លោក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ បានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ មានឈ្មោះ ១/ គឹម មករា ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់ភូមិ២២ សង្កាត់ស្រះចក (ជួញដូរ) ។ ២/ឈ្មោះ ឌន រត្ន័ ភេទស្រី អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ២២ សង្កាត់ស្រះចក (ជួញដូរ) ។ ៣/ឈ្មោះ លី រ៉ា ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ (ជួញដូរ) ។

លោកអធិការបានបន្តថា ក្រោយពីបានប្រើវិធានការ ជំនាញយកចម្លើយ ជនសង្ស័យ ឈ្មោះ គឹម មករា បានសារភាពថា រូបគេបានទិញគ្រឿងញៀនពី ស្ត្រីម្នាក់ នៅតំបន់រោងចក្រឆ្នាំង ខណ្ឌទួលគោក ពេលនោះ កម្លាំងជំនាញខណ្ឌដូនពេញ ប៉ុស្តិ៍បានសហការជាមួយកម្លាំងប៉ុស្តិ៍សង្កាត់បឹងកក២ ក៏បានឃាត់ខ្លនជនសង្ស័យជួញដូរគ្រឿងញៀនម្នាក់ទៀតឈ្នោះ ឡាច សុភា ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុនរបរមិនពិតប្រាកដ នៅចំណុចផ្លូវរថភ្លើង ភូមិ២១ សង្កាត់បឹងកក០២ ខណ្ឌទួលគោក និងបានដកហូត ក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀនចំនួន ០៣កញ្ចប់បន្ថែមទៀត ។ ជាលទ្ធផលសរុបសមត្ថកិច្ចយើងឃាត់ខ្លួនជនសង្ស័យ ចំនួន០៤នាក់(ស្រី០២)។

ក្រោយឃាត់ខ្លួន ជនសង្ស័យ កម្លាំងជំនាញ បានដកវត្ថុតាងរួមមាន ១/ក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀន ចំនួន០៧កញ្ចប់ (ក្នុងនោះកញ្ចប់ ធំចំនួន០២កញ្ចប់) ២/ជញ្ជីងថ្លង់គ្រឿងញៀន ចំនួន០១។ ៣/ថង់ប្លាស្ទិច សំរាប់ច្រកមួយចំនួន ។ ៤/ឧបករណ៍ ប្រើប្រាស់ គ្រឿងញៀន មួយចំនួន ។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំបញ្ជូនទៅតុលាការ ចាត់ការបន្ត ៕

To Top
×