ព័ត៌មានជាតិ

ទស្សនៈ និងមតិ ៖ ហេតុអ្វីវៀតណាម ចូលមកបោះតង់ នៅតំបន់ស បានដោយងាយស្រួល បែបនេះ?

ភ្នំពេញ៖ ហេតុអ្វី បានជាវៀតណាម ចូលមកបោះតង់ នៅតំបន់ស ព្រំដែនខេត្តកណ្ដាល និងវៀតណាម បានដោយងាយស្រួល ខណៈដែលការបោះតង់នេះ មិនអាចធ្វើឡើង ក្នុងរយៈពេលមួយព្រឹក បាននោះទេ ។ តើមកពីអាជ្ញាធរខេត្តកណ្ដាល និងវរៈការពារព្រំដែន អសមត្ថភាព ឬមិនហ៊ានតតាំង ជាមួយភាគី វៀតណាម?

មជ្ឈដ្ឋាននានា បានសម្ដែងការរិះគន់ថា ការដែលវៀតណាមបោះតង់រួចហើយ បានអាជ្ញាធរ និងសមត្ថកិច្ច ចុះទៅដេញចេញវិញនោះ ។
នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០នេះ លោកឧត្ដមសេនីយ៍ត្រី ឈឿន សុចិត្ដ ស្នងការនគរបាលខេត្ដកណ្ដាល បានដឹកនាំលោកស្នងការរង ,មេបញ្ជាការវរៈការពារព្រំដែនលេខ៦០៥ ,លោកអធិការស្រុក និងកម្លាំងប៉ុស្ដិ៍ ចុះពិនិត្យ តាមបន្ទាត់ព្រំដែន ដើម្បីសំដៅធ្វើយ៉ាងណា នៅក្នុងតំបន់ស មិនមានការរំលោភសាងសង់ ឬដាំដំណាំផ្សេងៗ ពីភាគីខាងវៀតណាម ចូលក្នុងទឹកដីខ្មែរបានឡើយ ។

ការចុះពិនិត្យតាមបណ្ដោយព្រំដែននេះ ឃើញថាមានតង់ ដែលទាហានវៀតណាម សាងសង់បណ្ដោះអាសន្ន ដើម្បីជាការទប់ស្កាត់កូវីដ-១៩ នៅពេលដំណើរពិនិត្យនោះដែរ លោកស្នងការ ក៏បានឲ្យភាគីខាង វៀតណាម រុះរើតង់ចេញឲ្យឆ្ងាយ ពីបន្ទាត់សភ្លាមៗតែម្តង ។ ជារឿយៗ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា តែងប្រកាសថា នឹងការពារទឹកដីកម្ពុជា មិនឲ្យបាត់បង់ សូម្បី១មីលីម៉ែត្រ ចុះហេតុអ្វីពេលនេះអាជ្ញាធរ ខេត្តកណ្ដាល បណ្ដោយឲ្យវៀតណាម ចូលមកបោះតង់ ក្នុងតំបន់ស ដែលជាតំបន់ហាមឃាត់បានទៅវិញ?

ទង្វើវៀតណាមបែបនេះ ជាការឈ្លានពានយ៉ាងគឃ្លើន និងមិនគោរពកិច្ចព្រមព្រៀង នៃប្រទេសទាំងពីរ ដែលមិនបំពានគ្នាទៅវិញទៅមក។ ជាមួយគ្នានេះ កាលពីពេលថ្មីៗ វៀតណាមបានប្រកាស បិទព្រំដែន ជាមួយកម្ពុជាជាឯកតោភាគី មិនមានការជូនដំណឹងឲ្យភាគីកម្ពុជា ដឹងមុននោះឡើយដែលនេះជាទង្វើ មិនគោរពគ្នាសោះឡើយក្នុងនាម ជាប្រទេសភូមិផងរបងជាមួយគ្នា។

សូមរំលឹកថា កាលពីព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០នេះ លោកឧត្ដមសេនីយ៍ត្រី ឈឿន សុចិត្ដ ស្នងការនគរបាលខេត្ដកណ្ដាល បានដឹកនាំលោកស្នងការរង ,មេបញ្ជាការវរៈការពារព្រំដែនលេខ៦០៥ ,លោកអធិការស្រុក និងកម្លាំងប៉ុស្ដិ៍ ចុះពិនិត្យតាមបន្ទាត់ព្រំដែន ដើម្បីសំដៅធ្វើយ៉ាងណា នៅក្នុងតំបន់ស មិនមានការរំលោភសាងសង់ ឬដាំដំណាំផ្សេងៗពីភាគីខាងវៀតណាម ចូលក្នុងទឹកដីខ្មែរបានឡើយ ។ ការចុះពិនិត្យតាមបណ្ដោយព្រំដែននេះ ឃើញថាមានតង់ ដែលទាហានវៀតណាម សាងសង់បណ្ដោះអាសន្ន ដើម្បីជាការទប់ស្កាត់កូវីដ-១៩ នៅពេលដំណើរពិនិត្យនោះដែរ លោកស្នងការ ក៏បានឲ្យភាគីខាងវៀតណាម រុះរើតង់ចេញ ឲ្យឆ្ងាយពីបន្ទាត់សភ្លាមៗតែម្តង មជ្ឈដ្ឋានទូទៅបានក្រើនរំលឹកថា គេមិនដែលដេកភ្លេចយើងទេ ច្រើនតែទុកចិត្ត ថាគេមិនអីជាមួយយើង ៕ ដោយ៖ សយ សុភាព

To Top