ព័ត៌មានជាតិ

រដ្ឋមន្ដ្រីមហាផ្ទៃ ៖ ការងារឆ្លងផែនការ សកម្មភាព ឆ្នាំ២០២០ របស់បណ្ឌិត្យសភា នគរបាលកម្ពុជា ជាការងារដំបូង ដូច្នេះមិនអាចសុក្រឹត្យ ទាំងអស់ឡើយ

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ លើកឡើងថា ការងារឆ្លងផែនការ សកម្មភាព ឆ្នាំ២០២០ របស់បណ្ឌិត្យសភា នគរបាលកម្ពុជា ជាកិច្ចការងារដំបូង ហើយវាមិនអាចសុក្រឹត្យ ទាំងអស់ឡើយ ដូច្នេះភាគីពាក់ព័ន្ធ ត្រូវធ្វើការងារនេះឲ្យត្រឹមត្រូវបំផុត។

ក្នុងកិច្ចប្រជុំ ឆ្លងផែនការសកម្មភាព ឆ្នាំ២០២០ របស់បណ្ឌិត្យសភា នគរបាលកម្ពុជា នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ នៅទីស្ដីការ ក្រសួងមហាផ្ទៃ សម្ដេច ស ខេង បានរំលឹកថា នាពេលកន្លងមក ក្រសួងមហាផ្ទៃ ក៏បានរៀបចំកិច្ចប្រជុំ ឆ្លងផែនការសកម្មភាពរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ និងអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ហើយក៏មានការកែតម្រូវ សម្រួលខ្លឹមសារខ្លះៗផងដែរ។

សម្ដេច មានប្រសាសន៍ថា «យើងជំរុញធ្វើនេះ ឲ្យបានលឿនក៏ជាការល្អដែរ ហើយខ្ញុំជឿថា ដោយសារ នេះជាកិច្ចការដែលយើងធ្វើដំបូង (ការងារឆ្លងផែនការសកម្មភាព ឆ្នាំ២០២០ របស់បណ្ឌិត្យសភានគរ បាលកម្ពុជា) ចឹងហើយវាមិនអាច សុក្រឹត្យទាំងអស់ទេ»។

ឆ្លៀតឱកាសនោះដែរ រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក៏បានលើកឡើងថា ដោយសារការរីករាលជំងឺ កូវីដ-១៩ ប្រហែលជាការអនុវត្តអាច នឹងមានបញ្ហាប្រឈមខ្លះ ប៉ុន្ដែទោះបីយ៉ាងណាក៏ដោយ ភាគីពាក់ព័ន្ធត្រូវគិត ថា ឆ្នាំ២០២១ មានមូលដ្ឋាន ចំណែកឆ្នាំ២០២០នេះ អាចធ្វើផែនការសកម្មភាព របស់ខ្លួនបានល្អជាង ដូច្នេះ រដ្ឋមន្ដ្រីមហាផ្ទៃ បានស្នើដល់អគ្គនាយកដ្ឋាននានាទៀត ត្រូវជំរុញការងារសកម្មភាពបន្ថែមទៀត ឲ្យបានចប់សព្វគ្រប់ នៅខែមិថុនា ឆ្នាំ២០២០ ខាងមុខនេះ ក៏ជាការល្អដែរ ៕

អេង ប៊ូឆេង

To Top