ព័ត៌មានជាតិ

លោក សុខ ឥសាន៖ ធ្វើច្បាប់ដាក់ប្រទេស ក្នុងភាព អាសន្ន ដើម្បីការពារជីវិត ប្រជាជន និងសមិទ្ធផលជាតិ

ភ្នំពេញ ៖ ឆ្លើយតបទៅ នឹងក្តីបារម្ភរបស់មនុស្សមួយចំនួន ក្រោយប្រកាសដាក់ ឲ្យប្រើប្រាស់ច្បាប់គ្រប់ គ្រងប្រទេស ក្នុងភាពអាសន្ន លោក សុខ ឥសាន អ្នក នាំពាក្យគណបក្ស ប្រជាជនកម្ពុជា បានលើកឡើងថា ការធ្វើច្បាប់នេះឡើង សម្រាប់តែការពារអាយុជីវិត ប្រជាជន និងសមិទ្ធផល របស់ប្រទេសជាតិតែប៉ុណ្ណោះ គ្មានបំណងអ្វីផ្សេងទេ។

លោក សុខ ឥសាន តាមរយៈបណ្តាញ សង្គមតេឡេក្រាម នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ បានថ្លែងថា “ការធ្វេីច្បាប់ដាក់ប្រទេសក្នុងភាពមានអាសន្ន ដើម្បីការពារអាយុជីវិតប្រជាជន និងសមិទ្ធផលសង្គមជាតិ មិនមែនជាការផ្ទេរអំណាច ទៅឲ្យអ្នកផ្សេងទេ “។

លោកបន្តថា ពីព្រោះសម្តេចតេជោ ហ៊ុន សែនដែលជាប្រមុខរាជរដ្ឋាភិបាល នៅកាន់អំណាច យ៉ាងតិច ១០ឆ្នាំទៀត ។

កាលពីថ្ងៃ២៩ មេសា សម្តេចសាយ ឈុំ ប្រមុខរដ្ឋស្តីទី បានចុះហត្ថលេខា ប្រកាសឲ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងប្រទេសក្នុងភាពអាសន្ន។

សូមបញ្ជាក់ថា ច្បាប់ គ្រប់គ្រង ប្រទេស ក្នុង ភាព អាសន្នបានធ្វើឡើងក្នុងពេលកម្ពុជាកំពុងមានផ្ទុក ជំងឺ កូវីដ -១៩ ។ ច្បាប់នេះ មាន ចំនួន ៥ ជំពូក និង១២ មាត្រា ។

ជាមួយគ្នានេះ លោក សុខ ឥសាន លើកឡើងពីឥទ្ធិពលគណបក្សប្រជាជនកម្ពុជាថា គឺមានការពង្រឹងបក្ស ដេីម្បីឈ្នះឆ្នោតនិងកាន់អំណាចតទៅយ៉ាងយូរអង្វែង ទៀត។

លោកថា ចំពោះអ្នកវិភាគ រត់ចោលស្រុក និយាយថា គណបក្សប្រជាជនកម្ពុជា ប្រើថវិការដ្ឋ គឺជាការ មួលបង្កាច់មិនដឹងខ្យល់ ។ មន្ត្រីរាជការ និងប្រជាជនកម្ពុជា គាំទ្រការដឹកនាំ សម្តេចតេជោហ៊ុន សែន ហើយការនិយាយបំបែកបំបាក់ផ្ទៃក្នុង គណបក្សនិងប្រជាជនកម្ពុជា មិនមានប្រសិទ្ធភាពឡើយ ៕

To Top
×