ព័ត៌មានជាតិ

ក្រសួងការបរទេស មិនទាន់បានធ្វើកំណត់ទូត តវ៉ាចំពោះករណី ទាហានវៀតណាម ចូលមកបោះតង់ នៅតំបន់ស

ភ្នំពេញ ៖ លោក កុយ គួង អ្នកនាំពាក្យ ក្រសួងការបរទេសខ្មែរ បានបញ្ជាក់ថា ក្រសួងមិនទាន់បាន ធ្វើកំណត់ទូត តវ៉ាទៅភាគីវៀតណាម នៅឡើយទេ ចំពោះករណីទាហាន វៀតណាម ចូលមកបោះតង់ចំនួន ៩កន្លែងនៅតំបន់ស ក្នុងទឹកដីខេត្តកណ្ដាល ដោយរង់ចាំរបាយការណ៍ វាយតម្លៃរបស់ គណៈកម្មាការចម្រុះព្រំដែនកម្ពុជា ។

សូមរំលឹកថាកាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ លោកឧត្ដមសេនីយ៍ត្រី ឈឿន សុចិត្ដ ស្នងការនគរបាលខេត្ដកណ្ដាល បានដឹកនាំកម្លាំងចុះទៅពិនិត្យ តាមបណ្ដោយព្រំដែន ឃើញថាមានតង់ដែលទាហ៊ានវៀតណាម សាងសង់តង់ចំនួន ៩កន្លែង បណ្ដោះអាសន្ន ដើម្បីជាការទប់ស្កាត់កូវីដ-១៩ ។ លោកស្នងការក៏បាន ឲ្យភាគីខាងវៀតណាម រុះរើតង់ចេញឲ្យឆ្ងាយពីបន្ទាត់ស ។

លោក កុយ គួង បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល តាមតេឡេក្រាម នៅថ្ងៃទី៣០ មេសានេះថា «ពេលនេះ ក្រសួងកំពុងរង់ចាំរបាយការណ៍ វាយតម្លៃរបស់គណៈកម្មាការ ព្រំដែនចម្រុះកម្ពុជា» ៕ដោយ៖ ខា ដា

To Top
×