ព័ត៌មានជាតិ

អ្នកនាំពាក្យរាជរដ្ឋាភិបាល កំពុងធ្វើសន្និសីទសារព័ត៌មាន ស្ដីពីវិធានការរឹតបន្ដឹង ការអនុវត្តច្បាប់ ស្ដីពី ចរាចរណ៍ផ្លូវគោក

ភ្នំពេញ ៖ អង្គភាពអ្នកនាំពាក្យ រាជរដ្ឋាភិបាល នារសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ បាននិងកំពុងរៀបចំ សន្និសីទសារព័ត៌មាន ស្ដីពី «វិធានការរឹតបន្ដឹងការអនុវត្តច្បាប់ ស្ដីពី ចរាចរណ៍ផ្លូវគោក» ដែលប្រព្រឹត្តទៅ នៅទីស្ដីការ គណៈរដ្ឋមន្ដ្រី។

សន្និសីទនេះ មានគោលបំណង បង្ហាញជូនសាធារណជន ឲ្យបានជ្រាបច្បាស់ អំពី វិធានការរប ស់មន្ដ្រីនគរបាល ក្នុងការចុះអនុវត្តការរឹតបន្ដឹង ការអនុវត្តច្បាប់ ស្ដីពី ចរាចរណ៍ផ្លូវគោក ដើម្បី បង្កើនប្រសិទ្ធភាពក្នុងការទប់ស្កាត់ និងកាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ឲ្យបានជាអតិ បរមា ក្នុងន័យការពារអាយុជីវិត និងទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋ ក្នុងសង្គមកម្ពុជា។

វាគ្មិនចូលរួមសន្និសីទសារព័ត៌មាន នាពេលរសៀលនេះ មាន នាយឧត្តមសេនី យ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ ព្រមទាំង ភាគីពាក់ព័ន្ធជាច្រើនរូបទៀត ដោយមានការ សម្រប សម្រួលពីលោក ផៃ ស៊ីផាន អ្នកនាំពាក្យ រាជរដ្ឋាភិបាល។

សូជម្រាបថា ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ តទៅ កម្លាំងននគរបាល ត្រៀមអនុវត្តច្បាប់ ចរាចរណ៍ផ្លូវគោក នៅទូទាំងប្រទេស ចំនួន៣.៩១៩នាក់ និង៥៦៨គោលដៅ ផងដែរ៕

ដោយ ៖ អេង ប៊ូឆេង

To Top
×