ព័ត៌មានជាតិ

អ្នកឆ្លងជំងឺកូវីដ១៩នៅថៃ កើនដល់ជិត ៣.០០០នាក់ និងមានអ្នកស្លាប់ ៥៤នាក់

បរទេស៖ រដ្ឋាភិបាលថៃ នៅថ្ងៃព្រហស្បតិ៍នេះបានរាយការណ៍ថា មានករណីឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ៧ នាក់ទៀត ដែលនាំឱ្យចំនួនអ្នកឆ្លងជំងឺនេះសរុបកើនឡើងដល់ ២.៩៥៤ នាក់ នៅក្នុងខេត្តចំនួន ៦៨ និងមានអ្នកស្លាប់ចំនួន ៥៤នាក់។

យោងតាមសារព័ត៌មាន បាងកកប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា មិនមានករណីថ្មីនៃមនុស្សដែលទាក់ទងជាមួយអ្នកជំងឺមុនៗទេ ។

នៅខេត្ត Phuket កាលពីថ្ងៃព្រហស្បតិ៍បានរាយការណ៍ពីការឆ្លងថ្មីចំនួន ៣ នាក់ ដែលមានទំនាក់ទំនងជាមួយអ្នកជំងឺមុន ៗ ។ ចំនួនអ្នកស្លាប់ដោយជំងឺកូវីដ១៩ នៅប្រទេសថៃ សរុបមាន ៥៤នាក់។

ក្នុងចំណោមករណីឆ្លងសរុបចំនួន ២.៩៥៤ នាក់ គឺមានអ្នកជំងឺចំនួន ២.៦៨៧នាក់ បានជាសះស្បើយ ហើយត្រូវបានរំសាយចេញពីមន្ទីរពេទ្យ ខណៈ អ្នកជំងឺ ២១៣ នាក់ផ្សេងទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕ប្រែសម្រួលៈ ណៃ តុលា

To Top
×