ព័ត៌មានជាតិ

អ្នកនាំពាក្យក្រសួងយុត្តិធម៌ ៖ ការពិន័យអ្នកល្មើសច្បាប់ ចរាចរណ៍ ដើម្បីធានាសុវត្ថិភាព សន្តិសុខ និងសណ្តាប់ធ្នាប់

ភ្នំពេញ៖ លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួង យុត្តិធម៌ លើកឡើងថា ទណ្ឌកម្មដែលមានកំណត់ក្នុងច្បាប់ គឺសម្រាប់អនុវត្តទៅលើអ្នកល្មើស ឬបំពានច្បាប់តែប៉ុណ្ណោះ។

លោកអះអាងថា “តួយ៉ាងដូចជាការពិន័យចំពោះអំពើ ល្មើសច្បាប់ចរាចរណ៍ផ្លូវគោក គឺធ្វើឡើងចំពោះអ្នក បំពានល្មើសនឹងបញ្ញត្តិដែលមានចែងច្បាស់លាស់ និងមានការកំណត់ នូវទឹកប្រាក់ពិន័យមួយច្បាស់លាស់ ក្នុងគោលបំណងធានាសុវត្ថិភាព សន្តិសុខ និងសណ្តាប់ធ្នាប់”។

លោកក៏បានស្នើឲ្យពលរដ្ឋចូលរួមគោរព និងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ដើម្បីខ្លួនយើង ក្រុមគ្រួសារយើង និងសង្គមជាតិយើង។

លោកថា ដូច្នេះអំពើណាមួយ ដែលមិនបានកំណត់ជាអំពើល្មើស ហើយកំណត់ឲ្យពិន័យជាប្រាក់ នោះមន្ត្រីអនុវត្តច្បាប់មិនអាចពិន័យដោយបំពានទេ៕

To Top