ព័ត៌មានជាតិ

ឧកញ៉ា ទៀ វិចិត្រ ថ្លែងអំណរគុណ ដល់លោក ហាស់ សុទ្ធា ​ចំពោះការប្រគល់​ អណ្តើកសមុទ្រ​ សម្រាប់យកទៅព្រលែង នៅសមុទ្រធម្មជាតិ

ព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ បានសម្តែងនូវសេចក្តីត្រែកអរ និងថ្លែងអំណរគុណ ចំពោះកិច្ចសហការដ៏រីករាយ របស់លោក ហាស់ សុទ្ធា ដែលបានប្រគល់ សត្វល្មិច ឬអណ្តើកសមុទ្រ ទម្ងន់ធ្ងន់ ១ក្បាល ដល់លោកឧកញ៉ា ទៀ វិចិត្រ សម្រាប់នាំយក ទៅព្រលែង​ ក្នុងសមុទ្រធម្មជាតិវិញ ។

លោកឧកញ៉ា ទៀ វិចិត្រ ​បានបញ្ជាក់ថា នេះជាការព្រលែងសត្វល្មិច​ ឬអណ្តើកសមុទ្រ លើកទី១១៧ហើយ បើសរុបសត្វសមុទ្រ កម្រប្រភេទនេះ ដែលលោកឧកញ៉ា បានព្រលែង មានជិត ២០០ក្បាលហើយ ។

ជាមួយគ្នានេះ លោកឧកញ៉ា ទៀ វិចិត្រ ក៏បានថ្លែងអំណរគុណដល់ លោក ហាស់ សុទ្ធា ដែលបានទទួល​ សត្វល្មិចឬអណ្តើកសមុទ្រ ពីប្រជានេសាទភ្លាម ក៏ប្រគល់មកជូន លោកឧកញ៉ា ដើម្បីយកទៅប្រលែង នៅសមុទ្រធម្មជាតិ នឹង ក៏អរគុណ ដល់បងប្អូន អ្នកនេសាទសមុទ្រ មួយចំនួន ដែលសហការ ផ្តល់សត្វល្មិច ឬអណ្តើកសមុទ្រនេះ ក្រោយនេសាទបាន ដើម្បីយកទៅព្រលែងវិញ និងបានអំពាវនាវ អោយគ្រប់សហគមន៌ ប្រជាពលរដ្ឋ ពិសេសអ្នកនេសាទសមុទ្រ ជួយការពារអភិរក្ស័ សត្វល្មិច ឬអណ្តើកសមុទ្រ ដោយកុំសម្លាប់ យកធ្វើជាអាហារ ឬយកទៅធ្វើអាជីវកម្ម ណាមួយឡើយ៕

To Top