ព័ត៌មានជាតិ

អាមេរិក ប្រឹងប្រែងនាំ មកផលិតផល និងក្រុមហ៊ុនល្អៗ មកកាន់កម្ពុជា

ភ្នំពេញ៖ ស្ថានទូតអាមេរិក ប្រចាំកម្ពុជា បានថ្លែងអះអាងពី កិច្ចខ្នះខ្នែងរបស់ខ្លួន ក្នុងជំរុញនាំមកនូវកាលានុវត្តភាព ពាណិជ្ជកម្ម កាន់តែប្រសើររវាង ប្រទេសទាំងពីរ កម្ពុជា និងអាមេរិក។

តាមរយៈបណ្តាញសង្គម នៅថ្ងៃសុក្រ ទី០៤ ខែកញ្ញា ឆ្នាំ២០២០ ស្ថានទូតអាមេរិក បានលើកឡើងថា បានផ្តើមខែស្តីពីពាណិជ្ជកម្ម និងការវិនិយោគជាមួយសភាពាណិជ្ជកម្មសហរដ្ឋអាមេរិក នៅកម្ពុជា និងលោករដ្ឋមន្រ្តីក្រសួង ពាណិជ្ជកម្ម ប៉ាន សូរស័ក្តិ។

ស្ថានទូត បានគូសបញ្ជាក់ថា «ពាណិជ្ជកម្មបង្កើតឲ្យមានការងារធ្វើ ហើយពង្រឹងសេដ្ឋកិច្ច របស់យើង»។ យើងធ្វើការជាមួយអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីនាំមកនូវសេវា ផលិតផល និងក្រុមហ៊ុនអាមេរិកល្អៗបន្ថែមទៀត មកកម្ពុជា»។

អាមេរិក ជាទីផ្សារធំមួយរបស់កម្ពុជា ហើយប្រទេសទាំងពីរ មានទំនាក់ទំនងគ្នា៧០ឆ្នាំហើយដែរ៕

To Top