ព័ត៌មានជាតិ

ព្រះមហាក្សត្រសព្វព្រះរាជហឫទ័យរាជានុញ្ញាត ប្រោសព្រះរាជទានឲ្យទូតរុស្ស៊ី​ ចូលក្រាបថ្វាយបង្គំគាល់

ភ្នំពេញ ៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ស្តេចសព្វព្រះរាជហឫទ័យព្រះបរមរាជានុញ្ញាតប្រោសព្រះរាជទានជូន លោក ANATOLY BOROVIK ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសហព័ន្ធរុស្សីប្រចាំកម្ពុជា ចូលក្រាបថ្វាយបង្គំគាល់ ថ្វាយសារតាំង នាព្រះមហាប្រាសាទទេវាវិនិច្ឆ័យ ក្នុងព្រះបរមរាជវាំងនៅ ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០ ៕

To Top