ព័ត៌មានជាតិ

ប្រធានចលនាយុវជន១៥៧ ព្រះសីហនុ ឧបត្ថម្ភថវិកាមួយចំនួន ដល់ប្អូនប្រុស មានជំងឺឈាមស ស៊ីឈាមក្រហម នៅស្រុកព្រៃនប់

ភ្នំពេញ ៖ លោក ស៊ី សុខគង់ រដ្ឋបាល និងសមាជិក ចលនាយុវជនកម្ពុជាក្រុម១៥៧ សាខាខេត្តព្រះសីហនុ តំណាងលោកទៀ សុខា ប្រធានសមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ សាខាខេត្តព្រះសីហនុ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២០នេះ បានចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកាមួយចំនួន ប្រគល់ជូនយុវជន ឃឹម លីហេង ដែលកំពុងមានជីវភាពក្រីក្រ និងកំពុងមានជំងឺ ឈាមស ស៊ីឈាមក្រហម ដំណាក់កាលធ្ងន់ធ្ងរ នៅភូមិអុងក្នុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

អំណោយទាំងនោះរួមមាន៖អង្ករ ចំនួន៥០គីឡូក្រាម ,មី ចំនួន១កេស ,ត្រីខ ចំនួន១យួរ ,ទឹកត្រី ចំនួន១យួរ ,ទឹកស៊ីអ៊ីវ ចំនួន១យួរ ,ប្រេងឆា ចំនួន១លីត្រ ,អំបិល ចំនួន១គីឡូ ,ស្ករស ចំនួន១គីឡូ ,ប៊ីចេងចំនួន ១គីឡូ និងថវិកាចំនួន១លានរៀល ៕

To Top