ព័ត៌មានជាតិ

អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ បន្តចុះពិនិត្យសង្វាក់ផលិតកម្ម កិនកែច្នៃ រោងម៉ាស៊ីនកិនស្រូវ នៅស្រុកមង្គលបុរីនិងស្រុកថ្មគោល

ភ្នំពេញ៖លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម និងសហការី នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ បានបន្តអញ្ជើញចុះពិនិត្យមើលសង្វាក់ផលិតកម្មកិនកែច្នៃរបស់រោងម៉ាស៊ីនកិនស្រូវ ស៊ីវ ឡាយ នៅស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យនិងរោងម៉ាស៊ីនកិនស្រូវ ឡាយ ស៊ែ នៅស្រុកថ្មគោលខេត្តបាត់ដំបង ។

ឆ្លៀតក្នុងឱកាសនោះ លោក កៅ ថាច ក៏បានបន្តស្នើសុំ និងជំរុញដល់ម្ចាស់រោងម៉ាស៊ីនជួយបន្តទិញ និងជួយប្រមូលទិញស្រូវពី បងប្អូនប្រជាកសិករអោយអស់ពី លទ្ធភាពទោះបីស្រូវមាន គុណភាពល្អ ឬមិនសូវល្អ និងជាពិសេសស្រូវសើមដែលបណ្តាលមកពី​ ជំនន់ទឹកភ្លៀងដែលធ្វើអោយប៉ះពាល់ ដល់ការប្រមូលផលស្រូវ របស់បងប្អូនកសិករ៕

To Top