ព័ត៌មានជាតិ

លោក កៅ ថាច នាំយកអំណោយមួយចំនួន ជូនប្រជាពលរដ្ឋដែលទទួលរងគ្រោះ ទឹកជំនន់ទឹកភ្លៀងចំនួន ៦៥០ គ្រួសារ នៅស្រុកថ្មគោល

ភ្នំពេញ៖ លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងលោកស្រី សួរ សុខគីម, លោកបណ្ឌិតឧកញ៉ា ភូ ពុយ តំណាងរាស្ត្រមណ្ឌលខេត្តបាត់តំបង , លោកឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា រួមជាមួយសមាជិកសហព័ន្ធ និងសហការី នារសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ បាននាំយកអំណោយមួយចំនួន រួមមាន អង្ករ មី ទឹកស៊ីអីវ ត្រីខកំប៉ុង ថវិកា ជូនដល់បងប្អូនប្រជាពលរដ្ឋដែលទទួលរងគ្រោះទឹកជំនន់ទឹកភ្លៀងចំនួន ៦៥០ គ្រួសារ ស្ថិតនៅភូមិអូតាគី ឃុំអូតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង៕

To Top