ព័ត៌មានជាតិ

រដ្ឋលេខាធិការ ក្រសួងព័ត៌មាន ដាស់តឿន អ្នកនិយមទិញទំនិញ ក្នុងផ្សារទំនើប ឬ Mall ត្រូវពិនិត្យ លើសុពលភាពឲ្យច្បាស់ កុំចាប់អារម្មណ៍តែតម្លៃ

ភ្នំពេញ៖ លោក នៅ សុវត្ថារ៉ូ រដ្ឋលេខាធិការ ក្រសួងព័ត៌មាន បានធ្វើការដាស់តឿនដល់ ពលរដ្ឋដែលនិយម ការទិញទំនិញ នៅតាម ផ្សារទំនើប ឬ Mall ទាំងអស់ ត្រូវប្រុងប្រយ័ត្ន ចំ ពោះសុពលភាព នៃទំនិញ (អាយុកាលប្រើប្រាស់) ឲ្យបានច្បាស់លាស់ ជាសជាងការផ្តោត ទៅលើតែតម្លៃ ប្រយ័ត្នខកចិត្ត ។

ការដាសតឿនដូច្នេះ របសរដ្ឋលេខាធិការ  ក្រសួងព័ត៌មាន បន្ទាប់ពីរូបលោក បានចូលទំនិញ នៅក្នុងផ្សារ ឬ Mall មួយ ដែលលោកមិនបញ្ចេញឈ្មោះនោះទេ ថាបានប្រទះជួបទំនិញ  ផុតអាយុការប្រើប្រាស់ និងបុគ្គលិកនៅទីតាំងនោះ បដិសេធចំពោះករណីនេះ ដោយមិនទទួលខុសត្រូវ បើទោះបីជាលោក បានជ្រាបច្បាស់ ពីរបៀបមើលចំណាំ នូវពាក្យនៃលេខអាយុកាល ប្រើប្រាស់លើផលិតផលក៏ដោយក្តី ។

លោក នៅ សុវត្ថារ៉ូ បានលើកឡើង នៅលើគណនីហ្វេសប៊ុករបស់លោក កាលពីពេលថ្មីៗនេះថា “បច្ចុប្បន្ន កាលបើប្រទេសរីកចម្រើននោះអ្វីៗ ក៏រីកចម្រើនទៅតាមនោះដែរ ។ ផ្សារទំនើបៗ ជាច្រើនត្រូវបានបង្កើត ដូចជាផ្សារ ឡាក់គី ផ្សារ ម៉ាក្រូ ផ្សារ ថៃ ហួត ។ល។ និង ។ល។ មានដាក់ផលិតផល  ទំនិញសឹងតែគ្រប់មុខ ដែលអ្នកបរិភោគដើរចូល តែមួយកន្លែង គឺអាចទិញរបស់របរ ដែលត្រូវការបានគ្រប់ទាំងអស់ ។ ក៏ប៉ុន្តែ អ្វី ដែលស្រួល វាក៏អាចធ្វើឲ្យអ្នក ខកចិត្តតាមនោះដែរ “។

ក្នុងសំណេរនោះ លោកបានដាស់តឿន ក្នុងនាមជាអ្នកជួបប្រទះផ្ទាល់  នៅហេតុការណ៍ខកចិត្តថា “ពេលអ្នកចាប់យកទំនិញអ្វីមួយនោះ អ្នកត្រូវពិនិត្យឲ្យបាន គ្រប់ជ្រុងជ្រោយ ពោលគឺកុំសម្លឹងមើលតែតម្លៃ ផលិតផលឲ្យសោះ ។ អ្វី ដែលសំខាន់ ការមិនមើល* ថ្ងៃខែឆ្នាំ* ផលិតនោះ អ្នកនឹងទទួលបាន ផលិតផលហួសអាយុប្រើប្រាស់ (ឌឺឡេ) ។ ខ្ញុំបានពិនិត្យហើយ ពិនិត្យទៀត រឿងអាយុកាល នៃ ការប្រើប្រាស់ផលិតផល ។ តែនៅតែផ្លាត់ ទិញរបស់ខូចគុណភាព  នៅផ្សារ Express មួយ ។ យើងដឹងច្បាស់ណាស់ថា កាលបើផលិតផលវ៉ៃថា «B 14 04 2020» គឺមានន័យថា ត្រូវប្រើប្រាស់របស់នោះ ឲ្យបានមុនថ្ងៃទី ១៤ ខែ មេសា ឆ្នាំ ២០២០ ។ តែពេលត្រឡប់ យកទៅសួរ ។ បុគ្គលិកឆ្លើយ ប្រកែកហើយប្រកែកទៀតថា «ថ្ងៃផលិត» Sic. ។ ឯងយល់ដឹងខ្លះផង នៅគេបំពាន!!!!!?”។

បើទោះបីជាលោក មិនបានបញ្ជាក់ថា ករណីនេះ កើតឡើងនៅក្នុងផ្សារ ឬMall មួយណាក៏ដោយ ប៉ុន្តែរដ្ឋលេខាក្រសួងព័ត៌មាន បានបញ្ជាក់និងសង្កត់ធ្ងន់ នៅក្នុងសំណេរនេះទៀតថា “ក្នុងចំណោម ៣ ផ្សារនេះ គឺមាន ១”៕

To Top