ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានស្នើសុំគោលការណ៍ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដើម្បីផ្ដល់សិទ្ធិធ្វើ នយោបាយពេញលេញឡើងវិញ របស់បុគ្គល ៧រូប ជាអតីតសមាជិក គណៈកម្មាធិការអ ចិន្ដ្រៃយ៍ និងជាអតីតសមាជិកគណៈកម្មាធិការនាយកអតីតគណបក្សសង្គ្រោះជាតិ។
បុគ្គល៧រូប ដែលជាអតីតសមាជិក គណៈកម្មាធិការអចិន្ដ្រៃយ៍ និងជាអតីតសមាជិកគណៈកម្មាធិការនាយក អតីតគណបក្ស សង្គ្រោះជាតិ បានដាក់សំណើមកក្រសួងមហាផ្ទៃ ដើម្បីស្នើសុំសិទ្ធិធ្វើ នយោបាយឡើងវិញ មុនកាលកំណត់របស់សាលដី ការតុលាការកំពូល រួមមាន ៖ លោក យ៉ែម បុញ្ញឬទ្ធិ លោក មុត ចន្ថា លោក ជុំ ច័ន្ទដារិន លោក ទូត ឃឿត លោក ឡាត់ លិតេយ្យ លោក ឡុង គឹមឃន និងលោក យង់ ផាន់ណេត។
យោងតាមលិខិតរបស់ ក្រសួងមហាផ្ទៃ នាពេលថ្មីៗ បានឲ្យដឹងថា ផ្អែកលើសំណើសុំខាងលើនេះ និងផ្អែកតាមបទប្បញ្ញត្តិ មាត្រា៤៥ថ្មី នៃច្បាប់ស្ដីពី វិសោធនកម្មច្បាប់ស្ដីពី គណបក្សនយោបាយ ព្រមទាំង តាមការពិនិត្យក្នុងរយៈពេលនៃការហា មឃាត់មិនឲ្យធ្វើសកម្មភាពនយោបាយគឺមានតែបុគ្គលឈ្មោះ យ៉ែម បុញ្ញឬទ្ធិ បានធ្វើសកម្មភាពការទូតក្នុងអំឡុងពេល ដែលបានស្ថិតនៅក្រៅប្រទេស។ ដោយឡែកសកម្មភាពនៅក្នុងប្រទេស បុគ្គលទាំង៧រូបនេះ បានអនុវត្តខ្ជាប់ខ្ជូនតាមអំ ណាចសាលដីការរបស់តុលាការ ដោយពុំបានធ្វើសកម្មភាពពាក់ព័ន្ធនឹងនយោបាយ ឬបង្កការរំខានដល់សន្ដិសុខជាតិ និងសណ្ដាប់ធ្នាប់សង្គមគួរឲ្យកត់សម្គាល់ឡើយ។
ក្រសួងមហាផ្ទៃ ស្នើសុំគោលការណ៍អនុញ្ញតផ្ដល់នីតិសម្បទារឡើងវិញមុនកាលកំណត់ឲ្យបុគ្គលខាងលើ ដែលត្រូវបានហាមឃាត់មិនឲ្យធ្វើសកម្មភាពនយោបាយសម្រាប់រយៈពេល៥ឆ្នាំ តាមអំណាចសាលដីការ ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។
គួរបញ្ជាក់ថា អតីតថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ សរុប១១៨នាក់ ត្រូវបានតុលាការកំពូលកម្ពុជាចេញសាលដីកា សម្រេចផ្អាកមិនឲ្យធ្វើសកម្មភាពនយោបាយ រយៈពេល៥ឆ្នាំ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្រោយពីអតីតគណបក្សសង្រ្គោះជាតិ ត្រូវបានរំលាយដោយអំណាចសាលក្រមតុលាការ៕