ព័ត៌មានជាតិ

នោះ ! រកឃើញ​ អ្នកប្រមូល សេវាថ្លៃ សំរាមប្រចាំថ្ងៃ ពីអ្នករត់រថយន្តឈ្នួល នៅផ្សារដើមគ ឆ្លងកូវីដ១៩

ភ្នំពេញ ៖ អនុគណៈកម្មការ ស្រាវជ្រាវជំងឺកូវីដ១៩ បានជូនដំណឹងពីការរកឃើញ អ្នកប្រមូលសេវាថ្លៃ សំរាមប្រចាំថ្ងៃ ពីអ្នករត់រថយន្តឈ្នួល នៅផ្សារដើមគ ឆ្លងជំងឺកូវីដ១៩ ។

ជាមួយគ្នានោះ អនុគណៈកម្មការ ស្រាវជ្រាវជំងឺកូវីដ១៩ បានអំពាវនាវ ដល់ប្រជាពលរដ្ឋ ដែលជាអ្នក រត់រថយន្តឈ្នួល ទាំងអស់ នៅចំណតរថយន្តផ្សារដើមគ និងអ្នកពាក់ព័ន្ធ ជាមួយអ្នកប្រមូលសេវាថ្លៃ សំរាមប្រចាំថ្ងៃ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ កូវីដ១៩ ។

ចំពោះទីតាំងតេស្តរកកូវីដ១៩ មាននៅវិទ្យាល័យបាក់ទូក, វិទ្យាល័យបឹងត្របែក, មណ្ឌលសុខភាព ចាក់អង្រែក្រោម, មន្ទីរពេទ្យខ្មែរ-សូវៀត, សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន), វិហារព្រះយ៉េស៊ូ ច្រមុះជ្រូកស្ទឹងមានជ័យ, ផ្លូវឌួងងៀប ជិតរោងចក្រ ឌីនហាន, ដីឡូត៍ ខាងក្រោយផ្សារឯករាជ្យ៣, មណ្ឌលថែទាំជីវិត (ទីតាំងចាក់សំរាមចាស់ ស្ទឹងមានជ័យ) ។

ដោយឡែកសម្រាប់អ្នក ដែលគ្មានរោគសញ្ញាត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាព របស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែង មានហានិភ័យនេះ ៕

To Top