ព័ត៌មានជាតិ

សហគមន៍ចិនកម្ពុជា បានទៅ “តំបន់ក្រហម” នៃរាជធានីភ្នំពេញ ដើម្បីចែកអាហារ នៃក្តីស្រលាញ់ រាប់ម៉ឺនប្រអប់ និងអង្ករ៤០តោន

柬埔寨华人社团深入金边疫情“红区”发放爱心快餐数万份、运送爱心大米40吨

សហគមន៍ចិនកម្ពុជា បានទៅ “តំបន់ក្រហម” នៃរាជធានីភ្នំពេញ ដើម្បីចែកអាហារនៃក្តីស្រលាញ់រាប់ម៉ឺនប្រអប់ និងអង្ករ៤០តោន។

近期柬埔寨疫情形势日趋严峻,单日新增确诊数屡创新高,全国近70%的病例集中在首都金边。为阻止疫情进一步蔓延,金边市按照风险等级划分了红、橙、黄三类区域。身处最危险的“红区”的数十万居民被严格限制外出,收入锐减,食物获取困难。虽然政府努力安排派送生活物资,但短时间内仍存在不小缺口。

ស្ថានភាពរាតត្បាតនៃជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជានាពេលថ្មីៗនេះកាន់តែធ្ងន់ធ្ងរទៅៗ ក្នុងរយៈពេលតែមួយថ្ងៃចំនួនករណី ឆ្លងថ្មីកើនឡើងដល់កំរិតខ្ពស់ ហើយប្រមាណជិត៧០%នៃករណីឆ្លងក្នុងប្រទេសទាំងមូលត្រូវបានប្រមូលផ្តុំ នៅក្នុងរាជធានីភ្នំពេញ។ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ សាលារាជធានីភ្នំពេញបានបែងចែក តំបន់ចំនួនបីតាមកម្រិតហានិភ័យ គឺតំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿង។ ប្រជាជនរាប់សែននាក់នៅក្នុង“ តំបន់ក្រហម” ដែលមានគ្រោះថ្នាក់បំផុតត្រូវបានគេរឹតត្បិតយ៉ាងតឹងរឹង មិនអោយចេញទៅក្រៅទេ ប្រាក់ចំណូលរបស់ពួកគេបានធ្លាក់ចុះ ហើយពិបាក ក្នុងការទទួលបានស្បៀងអាហារ ។ ទោះបីរដ្ឋាភិបាលបានខិតខំរៀបចំផ្គត់ផ្គង់សម្ភារៈ ប្រើប្រាស់ប្រចាំថ្ងៃក៏ដោយ ក៏នៅតែមានការខ្វះខាតក្នុងរយៈពេលខ្លីផងដែរ។

柬埔寨广东同乡慈善基金会和旅柬华人共同发起“爱心快餐”计划,为“红区”民众准备急需的餐食,并赴“红区”派发。随着捐款和参与人数的增加,每日派发的餐食数量从初期的300份增加至目前的1500份左右。此外,基金会还开始向“红区”民众派发大米,以帮助更多民众渡过当前困难。截止5月8日,共派送大米40吨,接济4000个贫困家庭。

មូលនិធិសប្បុរសធម៌ក្វាងទុងកម្ពុជា និងជនជាតិចិននៅប្រទេសកម្ពុជា បានសហការគ្នាបង្កើតគម្រោង“ អាហារនៃក្តីស្រលាញ់” ដើម្បីរៀបចំអាហារជាបន្ទាន់ដល់ ប្រជាជនរស់នៅ“ តំបន់ក្រហម” និងធ្វើការចែកទៅ“ តំបន់ក្រហម” ។ ដោយមានការកើនឡើង នៃការបរិច្ចាគនិងចំនួនអ្នកចូលរួម ចំនួនអាហារដែលបានចែកចាយ ជារៀងរាល់ថ្ងៃបានកើនឡើងពី ៣០០ប្រអប់ ដល់ប្រហែល ១៥០០ប្រអប់។ លើសពីនេះទៀត មូលនិធិសប្បុរសធម៌ចាប់ផ្តើម ចែកអង្ករដល់ប្រជាជននៅ“ តំបន់ក្រហម” ដើម្បីជួយប្រជាជនអោយកាន់តែច្រើន ឆ្លងផុតនូវទុក្ខលំបាកមួយនេះ។ គិតត្រឹមថ្ងៃទី៨ ខែឧសភា អង្ករសរុបចំនួន ៤០តោន ត្រូវបានចែកជូនគ្រួសារក្រីក្រចំនួន ៤០០០គ្រួសារ។

组图:为“红区”村庄配送爱心快餐
រូបថត៖ ការផ្ដល់ជូននូវអាហារនៃក្តីស្រលាញ់ដល់ភូមិនានាក្នុង “តំបន់ក្រហម”

组图:为“红区”村庄每户家庭配送10公斤大米
រូបភាព៖ ប្រគល់អង្ករ ១០ គីឡូក្រាមដល់គ្រួសារនីមួយៗនៅក្នុងភូមិ “តំបន់ក្រហម”

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top