ព័ត៌មានជាតិ

ប្រធាន សមគមចលនាយុវជនកម្ពុជា ស្រុកស្វាយលើ នាំយកអំណោយ និង ថវិកាមួយចំនួន ទៅប្រគេនព្រះសង្ឃនិងប្រជាពលរដ្ឋចំនួន៥គ្រួសារ

ភ្នំពេញ៖ លោក ហ៊ុន ប៉ូគា ប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) សាខាខេត្តសៀមរាប នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១ បានចាត់តាំង លោក អ៊ុន វណ្ណសក្តិ ប្រធានសមគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) ស្រុកស្វាយលើ និង លោក ផាន ទូច ព្រមជាមួយ សមាជិក សមាជិកា និងមានការអញ្ជើញចូលរួមពីលោក អៀង ពិសិដ្ឋ អភិបាលនៃគណអភិបាលស្រុកស្វាយលើ ព្រមជាមួយ ក្រុមយុវជន ស.ស.យ.ក ស្រុក បាននាំយកអំណោយ និង ថវិកាមួយចំនួនទៅប្រគេនព្រះសង្ឃ គង់នៅវត្ត ឥន្ទះបារមីសិរីរដ្ឋៈ ដែលស្ថិតក្នុង ភូមិ ផ្ចឹកជ្រុំ ឃុំកន្ទូក ស្រុកស្វាយលើ ខេត្តសៀមរាប, ប្រជាពលរដ្ឋចំនួន ៥គ្រួសារដែលកំពុងមានការខ្វះខាតខ្លាំង និង ប្រជាការពារភូមិចំនួន ១៣នាក់ ផងដែរ។

ក្នុងឱកាសនោះផងដែរ លោក ផាន ទូច បានមានមតិផ្តាំផ្ញើ ដល់ប្រជាពលរដ្ឋ និង ប្រជាការពារភូមិ ក៏ដូចជា ព្រះសង្ឃ និង យាយជីតាជី អោយសូមមេត្តាយកចិត្តទុកដាក់អោយបានខ្ពស់រក្សាអនាម័យហើយជាពិសេស សូមចូលរួមអនុវត្តតាមប្រសាសន៍ណែនាំរបស់ សម្តេចតេជោ (៣កុំ ៣ការពារ) ឲ្យបានខ្ជាប់ខ្ជួន ដើម្បីជៀសផុតពីមេរោគកូវីដ-១៩ ដ៏កាចសាហាវនេះ។

អំណោយដែលប្រគេនព្រះសង្ឃរួមមាន៖
⁃ អង្ករ ៥០គីឡូក្រាម
⁃ មី ១កេស
⁃ ត្រីខ ១យួរ
⁃ ទឹកត្រី ១យួរ
⁃ ទឹកស៊ីអ៉ីវ ១យួរ
⁃ ស្ករស ២គីឡូក្រាម
⁃ អំបិល ២គីឡូក្រាម
⁃ ប៊ីចេង កន្លះគីឡូក្រាម
⁃ ប្រេងឆា ១ដប
⁃ កាហ្វេ ៣កញ្ចប់ (១គីឡូកន្លះ)
⁃ ត្រីងៀត ៥គីឡូក្រាម
⁃ ផ្អកត្រី ៥គីឡូក្រាម
⁃ ម៉ាស់ ចំនួន ១០០ ម៉ាស់
⁃ ជែលលាងដៃ ចំណុះ៥០០មល ចំនួន២ដប
⁃ ធូប ចំនួន២០ដុំតូច
⁃ ថវិកា ២០ម៉ឺនរៀល

  • អំណោយជូន៥គ្រួសារ ដែលក្នុងមួយគ្រួសារទទួលបាន៖
    ⁃ អង្ករ ២០គីឡូក្រាម
    ⁃ មី ១កេស
    ⁃ ត្រីខ ១យួរ
    ⁃ ទឹកត្រី ១យួរ
    ⁃ ទឹកស៊ីអ៉ីវ ១យួរ
    ⁃ ស្ករស ១គីឡូក្រាម
    ⁃ អំបិល ១គីឡូក្រាម
    ⁃ ប៊ីចេង កន្លះគីឡូក្រាម
    ⁃ ប្រេងឆា ១ដប
    ⁃ ម៉ាស់ ៥0ម៉ាស់
    ⁃ ជែលលាងដៃ ចំណុះ៥០០មល ចំនួន១ដប
    ⁃ ថវិកា ២ម៉ឺនរៀល
    ⁃ ក្នុងចំណោមគ្រួសារទាំងនោះ មានគ្រួសារមួយ ដែលគាត់មានជំងឺត្រូវវះកាត់ ក៏បានបន្ថែម ថវិកា ១០មុឺនរៀល
  • ប្រជាការពារ ភូមិ ចំនួន ១៣នាក់ ហើយក្នុងមួយនាក់ទទួលបាន
    ⁃ ថវិកា ១ម៉ឺនរៀល
    ⁃ ទឹកសុទ្ធ ១យួរ
    ⁃ ម៉ាស់ ១ប្រអប់

To Top