ព័ត៌មានជាតិ

លោក សយ សុភាព ៖ សន្លឹកបៀរ ដែលលោកខាង លិចដឹកនាំដោយ អាមេរិកធីបចោល ដោយដូរយុទ្ធវិធី

ភ្នំពេញ ៖ លោក សយ សុភាព បានចំអកចំអន់ឲ្យលោក សម រង្ស៊ី ថា អាមេរិកបានធិប ចោលលោកលោកសម រង្ស៊ីហើយ ហើយក៏នឹងដូរយុទ្ធវិធីដែរដោយសារតែភូមិសាស្ត្រនយោបាយ ព្រោះអាមេរិក ត្រូវប្រឆាំងចិន ដូច្នេះ អាមេរិក និងសម្ព័ន្ធមិត្ត សម្រេច យកអ្នកផ្សេង ឬក៏បំបែក ដើម្បីសម្របសម្រួលអ្វីមួយ ឬមិនចង់ឲ្យចិនជិះសេះលែងដៃ ដោយគេត្រូវតែរក ល្បិចរារាំង។

តាមរយៈគេហទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់ លោក សយ សុភាព នាយប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ បានបញ្ជាក់ថា «បើដូច្នេះអ្នកចំណេញគឺយើង។ សុំជួយ វិនិយោគឲ្យច្រើនមក ហើយលុបបំណុលស្មោគគ្រោករបស់អ្នកឯងទៅ»។

លោកថា ទោះក្នុងកាលៈទេសៈណាក៏ដោយអាមេរិកមិនច្រងេងច្រងាងដាក់ បុរសសន្តិភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាឲ្យហួសព្រំដែនទេ ព្រោះចំណុចខ្សោយរបស់អាមេរិកគឺទំលាក់គ្រាប់បែកគីមីលើខ្មែរ នាសម័យសង្រ្គាមវៀតណាម។

ជាងនេះទៅទៀត លោក សយ សុភាព ក៏បានបង្ហើប ថា សព្វថ្ងៃអាមេរិក ភ័យខ្លាចខ្មែរប្តឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិរឿង អាមេរិកប្រើប្រាស់គ្រាប់បែកគីមីលើខ្មែរកន្លងទៅ។ ដូច្នេះអាមេរិកត្រូវទទួលខុសត្រូវទាំងស្រុងដែលផ្ទុយទៅនឹងច្បាប់អន្តរជាតិស្តីពីការ ហាមប្រាមប្រើអាវុធគីមីដែលអាមេរិកក៏ជាសមាជិក ដែរនោះ៕

To Top