ព័ត៌មានជាតិ

លោក សយ សុភាព ផ្ដាំផ្ញើក្រុមអង្គការសង្គមស៊ីវិលខ្លះ កុំធ្វើជាធុងសម្រាម ដោយសារអាមេរិក ធ្វើអ្វី ដើម្បីផលប្រយោជន៍ខ្លួនប៉ុណ្ណោះ

ភ្នំពេញ ៖ លោក សយ សុភាពបានផ្តាំផ្ញើដល់ក្រុមអង្គការសង្គមស៊ីវិលមួយចំនួនកុំធ្វើជាធុងសម្រាមសម្រាប់អ្នកនយោបាយបោកប្រាស់ និងប្រយ័ត្នចាញ់មនោគមន៍វិជ្ជាអាមេរិកដែលតែងតែប្រើរូបភាពប្រជាភិថុត ដើម្បីបំរើផលប្រយោជន៍របស់ខ្លួន។ 

ការលើកឡើងរបស់លោក សយ សុភាព ក្រោយពីសារព័ត៌មាន ខេមបូឌា ដេលី ចេញផ្សាយថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ ថា ក្រុមអ្នកតស៊ូរមតិ រិះគន់ថា ការវិលចូលស្រុករបស់មន្ដ្រីបក្សប្រឆាំងបានបង្ហាញថា ពួកគេសុទ្ធតែជាក្រុមអ្នកនយោបាយកំសាក ដែល ប្រើប្រាស់នយោបាយជាជំនួញអាជីវកម្ម និងដើម្បីប្រមូលប្រយោជន៍ផ្ទាល់តែប៉ុណ្ណោះ។

ផ្ទាំងពាណិជ្ជកម្ម

ជាការឆ្លើយតបបែបនេះ លោក សយ សុភាព បានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន នាយប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ ថា «មិនមានអ្វីចម្លែកទេ។ កន្លងមករុញសកម្មជនឲ្យគ្រោះថ្នាក់ដោយសារខ្លួន ។ តើល្មមដឹងខ្លះហើយឬនៅ ហើយក៏មិនទាន់ហួសពេលដែរ។ សូមមេត្តាកុំធ្វើជាធុងសម្រាមសម្រាប់អ្នកនយោបាយបោកប្រាស់ និង ចាញ់មនោគមន៍វិជ្ជាបរទេស ពិសេស អាមេរិកដែលតែងតែប្រើរូបភាព ប្រជាភិថុតដើម្បីបំរើផលប្រយោជន៍របស់ខ្លួន»៕

To Top