ព័ត៌មានជាតិ

អំណោយ ឧបនាយរដ្ឋមន្រ្តី កែ គឹមយ៉ានត្រូវប្រគល់ ជូនពលរដ្ឋក្រីក្រ ៩គ្រួសារ នៅស្រុកស្វាយចេក

បន្ទាយមានជ័យ ៖ ពលរដ្ឋក្រីក្រ៩គ្រួសារ ដែលកំពុងជួបការខ្វះខាត ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ អំឡុងជម្ងឺកូវីត១៩ នៅឃុំតាផូ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ទទួលបានអំណោយជា ថវិការ ស្បៀងអាហារ គ្រឿងឧបភោគ បរិភោគ និងសម្ភារះប្រើប្រាស់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន និង លោកជំទាវ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន កាលពីព្រឹកថ្ងៃ១៧ ខែមិថុនា ឆ្នាំ២០២១ តាមរយៈលោក សិទ្ធិ ឡោះ សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការគណបក្សខេត្តបន្ទាយមានជ័យ ។ អំណោយទាំងនោះរួមមាន ថវិការចំនួន ៤៥០.០០០ រៀលអង្ករ ៤៥០ គីឡូក្រាម , ទឹកស៊ីអ៊ីវ ១៨យួរ , ត្រី ខ ១៨យួរ, មី ១៨កេសតូច , ទឹកត្រី ១៨យួរ ,ទឹកសុទ្ធវីតាល់ ១៨កេស , ទឹកក្រូច ០៩កេស ។

ថ្លែងក្នុងពិធីជួបសំណេះសំណាលនេះ លោក សិទ្ធ ឡោះ បានជម្រុញឲ្យសមាជិក ពង្រឹងការងារស្នូល សាមគ្គីភាពផ្ទៃក្នុង ត្រូវលើកយកបបញ្ហា ប្រឈមរបស់ក្នុងមូលដ្ឋានមក ដោះស្រាយឲ្យបានទាន់ពេលវេលា ដើម្បីធានាបានសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពក្នុងការរស់នៅរបស់ប្រជាពលរដ្ឋ ។

ទន្ទឹមគ្នានោះ លោក ក៏បានដាស់តឿន ដល់ប្រជាពលរដ្ឋទាំងនោះ ត្រូវយកចិត្តទុកដាក់ ចំពោះសុខភាពឲ្យបានខ្ពស់ ព្រោះជម្ងឺកូវីត១៩ នៅតែបន្តកើតមាន សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ទៅចុះឈ្មោះចាក់វ៉ាក់សាំងឲ្យបានគ្រប់គ្នា ពិសេសកុំភ្លេចអនុវត្តគោលការណ៍ របស់ក្រសួងសុខាភិបាលគឹ ៣កុំ ៣ការពារ នៅផ្ទះទាំងអស់គ្នាឈ្នះកូវីត ៕

To Top