ព័ត៌មានជាតិ

គ.ជ.ប ប្រាប់ គណបក្សនយោបាយ ឱ្យចុះឈ្មោះភ្នាក់ងារ សម្រាប់ការពិនិត្យ បញ្ជីនិងការចុះឈ្មោះ បោះឆ្នោត ឆ្នាំ២០២១

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានសេចក្តីជូនដំណឹង ស្ដីពីការផ្ទេរសិទ្ធិ របស់ប្រធានគណបក្សនយោបាយ ជូនតំណាងដើម្បីចុះហត្ថលេខា លើពាក្យសុំ ចុះឈ្មោះភ្នាក់ងារ គណបក្សនយោបាយ សម្រាប់ការពិនិត្យបញ្ជីឈោ្មះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១។

គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានជូនដំណឹងដល់លេខាធិការដ្ឋាន រាជធានី ខេត្តរៀបចំការបោះឆ្នោត (លធ.ខប) ទាំងអស់ជ្រាបថា គណបក្សខ្មែររួបរួមជាតិ បានផ្ញើលិខិត មក គ.ជ.ប រួចហើយ ស្តីពីការផ្ទេរសិទ្ធិជូនប្រធាន អនុប្រធាន គណៈកម្មការប្រតិបត្តិ ក្រុង ស្រុក ខណ្ឌ គ្រប់រាជធានី ខេត្ត ទូទាំងប្រទេស ដើម្បីចុះហត្ថលេខាលើ ពាក្យសុំចុះឈ្មោះភ្នាក់ងារគណបកនយោបាយ (តាមទម្រង់បែបបទលេខ ១០០៧) សម្រាប់សង្កេតមើល ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ ។ នៅពេលដាក់ពាក្យសុំចុះឈ្មោះ ភ្នាក់ងារគណបក្សនយោបាយ (ទ.១០០៧) ទៅក្រុមប្រឹក្សា ឃុំ សង្កាត់ (កបឃ.ស) គណបក្ស ត្រូវភ្ជាប់មកជាមួយនូវ លិខិតផ្ទេរសិទ្ធិ របស់ប្រធានគណបក្ស ។

ទទួលបានសេចក្តីជូនដំណឹងនេះ លធខប ត្រូវធ្វើការផ្សព្វផ្សាយឱ្យបានដល់ កបឃ.ស ដើម្បីអនុវត្តការងារ ឱ្យមានប្រសិទ្ធភាពខ្ពស់ ៕

To Top