ព័ត៌មានជាតិ

បាក់ច្រាំងទន្លេ ក្នុងស្រុកកងមាស ប៉ះពាល់ដល់ប្រជាពលរដ្ឋ ៥គ្រួសារ ក្នុងនោះផ្ទះ ១ខ្នង ប្រឈមនឹង ការបាក់ស្រុត

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២១ នេះ បានដឹកនាំក្រុមការងារ មន្ត្រីពាក់ព័ន្ធ ចុះពិនិត្យស្ថានភាពបច្រាំងទន្លេ ដែលបានបាក់ស្រុត ស្ថិតនៅក្នុងភូមិល្វាលើ ឃុំស្តៅ ស្រុកកងមាស ដើម្បីរកវិធានការ ទប់ស្កាត់កុំឱ្យប៉ះពាល់ ដល់ប្រជាពលរដ្ឋ ។

អភិបាលស្រុកកងមាស លោក ភោគ សាវុធ បានឲ្យដឹងថា ច្រាំងទន្លេ ស្ថិតនៅក្នុងភូមិឃុំដូចខាងលើ បានបាក់ស្រុតប្រវែង ប្រមាណជា ១០០ ម៉ែត្រ ប៉ុន្តែករណីនេះមិនបានធ្វើឲ្យគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋនោះទេ ។ ទោះជាយ៉ាងណានោះក្តី ការបាក់ស្រុតច្រាំងទន្លេនេះ ធ្វើឲ្យប៉ះពាល់ដល់ផ្ទះ ប្រជាពលរដ្ឋចំនួន ៥គ្រួសារ ក្នុងនោះផ្ទះ ដែលប្រឈមមាន ១គ្រួសារ ។

ផ្ទាំងពាណិជ្ជកម្ម

លោកអភិបាលស្រុកបានបញ្ជាក់ថា បន្ទាប់ពី លោកអភិបាលខេត្ត អមជាមួយមន្ត្រីជំនាញពាក់ព័ន្ធ បានចុះពិនិត្យសិក្សាដោយផ្ទាល់ លោកអភិបាលខេត្ត បានផ្តល់ប្រេង និង ណែនាំឲ្យអាជ្ញាធរស្រុក រួមជាមួយមន្ត្រី នៃ មន្ទីរធនធានទឹក និងឧតុនិយមខេត្ត សហការដាក់ម៉ាស៊ីន បូមទឹកភ្លៀង ដែលដក់នៅក្បែរផ្ទះ ប្រជាពលរដ្ឋ នោះចេញ ។ ដោយឡែកចំពោះផ្ទះប្រជាពលរដ្ឋ ១ខ្នងដែលប្រឈម នឹងការបាក់ស្រុតនោះ ត្រូវឃ្លាំចាំមើល ស្ថានភាពសិន ពោលប្រសិន បើច្រាំងទន្លេ នៅតែបន្តបាក់ទៀត អាជ្ញាធរស្រុក និងធ្វើការជួយរុះរើផ្ទះនោះ ចេញពីតំបន់គ្រោះថ្នាក់នោះភ្លាម តាមការណែនាំ របស់លោកអភិបាលខេត្ត ៕

To Top
×