ព័ត៌មានជាតិ

អរគុណ! លោក អ៊ូច ភា ដែលបានបញ្ជាឱ្យអាជ្ញាធរ ស្រុកសំរោង បើកទ្វារទឹកបឹងអង្គចង្អេរ បន្ថែម

ភ្នំពេញ៖ ក្នុងស្ថានភាព ប្រឈមជំនន់ទឹកភ្លៀង ក្នុងភូមិសាស្រ្តមួយចំនួននៃ ខេត្តតាកែវ លោក សយ សុភាព​ អគ្គនាយកមជ្ឈមណ្ឌលសារព័ត៌មាន ដើមអម្ពិល បានផ្ញើសារថ្លែងអំណរគុណដល់ លោក អ៊ូច ភា អភិបាលខេត្តតាកែវ ដែលបានបញ្ជាឱ្យ អាជ្ញាធរស្រុកសំរោង ចុះបើកទ្វារទឹកប​ន្ថែម (បឹងអង្គចង្អេរ) ។

តាមរយៈគេហទំព័រហ្វេសប៊ុក លោក សយ សុភាព បានសរសេរយ៉ាងដូច្នេះថា «ខ្ញុំសុំអរគុណ លោក អ៊ូច ភា អភិបាលខេត្តតាកែវ បញ្ចាឱ្យចៅហ្វាយស្រុកសំរោង បើកទ្វារទឹកបន្ថែម (អង្គចង្អេរ)។

លោក សយ សុភាព បានឱ្យដឹងផងដែរថា ក្នុងរយៈពេលមិនដល់មួយម៉ោង ស្ថានភាពទឹកជាច្រើន ក្នុងឃុំខាងលើ នៃស្រុកសំរោង អាចធូរស្រាល ពោលគឺ ស្រកឆាប់ជាងការ រំពឹងទុក ក្រោយអាជ្ញាឃុំទាំងនោះ សំណូមពរ ទៅ អភិបាលខេត្តបញ្ជា រ ឱ្យចៅហ្វាយស្រុកសំរោង បើកទ្វារទឹក សំខាន់ជាងគេឱ្យអស់លទ្ធភាព ដើម្បីបន្ធូរបន្ថយ ស្ថានភាពទឹកភ្លៀង ហូរពីខាងលើ។

ក្នុងស្ថានភាពនៃការជន់លិចនេះ លោក សយ សុភាព បានចុះមើលជាក់ស្ដែង ក្នុងការបើកទ្វារទឹក ផ្ទាល់តែម្តង ផងដែរ។

លោក សយ សុភាព បញ្ជាក់ថា «ការបើកទ្វារទឹក មានទំហំតូចពិតមែន តែអាចជួយដល់ប្រជាពលរដ្ឋ មិនតិចជាង៤ឃុំ (ឃុំរវៀង ឃុំស្លា ឃុំសំរោង ឃុំជំរះពែន) និងដំណាំស្រូវ ជាច្រើនហិចតា ផងដែរ»៕

To Top
×