ព័ត៌មានជាតិ

ឃុំខ្លួនមេកា ហាងខារ៉ាអូខេម្នាក់ ពាក់ព័ន្ធការលួច បបើកខារ៉ាអូខេ បំពានវិធានការ របស់ ក្រសួងសុខាភិបាល

ភ្នំពេញ : ក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀល ថ្ងៃទី ២៥ខែ តុលា ឆ្នាំ ២០២១នេះ បានចេញដីកាបង្គាប់អោយឃុំខ្លួនជនត្រូវចោទម្នាក់ ដែល ជាមេការ ខារ៉ាអូខេ យីហោ យីហោ” DM ” ដាក់ក្នុងពន្ធនាគារ ជាបណ្ដោះអាសន្ន ដើម្បីរង់ចាំ ដោះស្រាយតាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធនឹងករណី ល្មើស នឹង វវិធានការណ៍រដ្ឋបាល ដោយ មិន គោរព តាម ការ ណែនាំ របស់ ក្រសួងសុខាភិបាល ពាក់ព័ន្ធ ការ ឆ្លង រីក រាលដាល នៃ ជំងឺ កូ វី ដ ១៩ ប្រព្រឹត្តឹ នៅ រាជធានីភ្នំពេញ ។

យោងតាមដីកាតុលាការ បានឱ្យដឹងថា ជនត្រូវចោទ ខាងលើ នេះ មានឈ្មោះ អ៊ុ ង ថៃ ស៊ី ម ហុង អាយុ ១៩ ឆ្នាំ ស្នាក់ នៅ ទីតាំង ខារ៉ាអូខេ តាម បណ្តោយ ផ្លូវ លេខ ២១៥ កែង ផ្លូវ លេខ ១១៨ ស្ថិត ក្នុង សង្កាត់ ផ្សា ដេប៉ូ ៣ ខណ្ឌទួលគោក រាជធានី ភ្នំពេញ ។

ជនត្រូវចោទ ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទ” ល្មើស នឹង វិធានការណ៍រដ្ឋបាល ររបស់រដ្ឋាភិបាល ដោយ មិន គោរព តាម ការ ណែនាំ របស់ ក្រសួងសុខាភិបាល ពាក់ព័ន្ធ ការ ឆ្លង រីក រាលដាល នៃ ជំងឺ កូ វី ដ ១៩” ។

ជនត្រូវចោទ ត្រូវបានចាប់ខ្លួន កាលពី វេលា ម៉ោង ៩ យប់ ថ្ងៃ ទី ២២ ខែតុលា ឆ្នាំ ២០២១ នៅទីតាំង ភោ នី យ ដ្ឋា ន មួយ កន្លែង ដែលមានឈ្មោះយីហោ «DM» ស្ថិតក្នុងសង្កាត់ដេប៉ូ៣, ខណ្ឌទួលគោក
បន្ទាប់ពីគាត់ បានលួច បើក ខារ៉ាអូខេ ដោយ ល្មើសនឹងបំរាមគោចរ ជាមួយនឹងមនុស្ស សរុប ចំនួន ៦៨ នាក់ផ្សេងទៀត ដែលជាភ្ញៀវ។

ក្រោយឃាត់ខ្លួន ,ជនសង្ស័យប្រុស – ស្រី ចំនួន ៦៧ នាក់ ត្រូវ បាន សមត្ថកិច្ច នគរបាល ដោះ លែង ឲ្យ មាន សេរី ភា វិញ បន្ទាប់ពីធ្វើការអប់រំ និង បានធ្វើកិច្ចសន្យា ជាមួយសមត្ថកិច្ចនគរបាល ៕

ដោយ: រស្មី អាកាស

To Top