ភ្នំពេញ៖ សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ១០ ខែ វិច្ឆិកា ឆ្នាំ ២០២១ បានប្រកាសសាលដីកាតម្កល់ ទណ្ឌកម្ម បុរសជាប់ចោទម្នាក់ ដែលជាអតីតសកម្មជន គណបក្សសង្គ្រោះជាតិដាក់គុក កំណត់ ២ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការជេរប្រមាថព្រះមហាក្សត្រ នរោត្តម សីហមុនី និង សម្តេច តេជោហ៊ុនសែន...
ភ្នំពេញ ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មានស្ដីពី «វិធីសាស្ដ្រថ្មីសម្រាប់គណនាអត្រាក្រីក្រនៅកម្ពុជា និងអត្រាភាពក្រីក្រឆ្នាំ២០២០» នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខ នៅទីស្ដីការគណៈរដ្ឋមន្ដ្រី។ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានផ្អាករៀបចំសន្និសីទសារព័ត៌មាន មួយរយៈដោយសារតែកូវីដ-១៩ ផ្ទុះពេញប្រទេសកម្ពុជា និងសកលលោក។ ការចាប់ផ្ដើមរៀបចំសន្និសីទសារព័ត៌មានឡើងវិញនេះ ដោយសាររាជរដ្ឋាភិបាលកម្ពុជា ចាប់ផ្ដើមបើកប្រទេសកម្ពុជាឡើងវិញជាបណ្ដើរ បន្ទាប់ពីជំងឺកូវីដ-១៩ រៀងធូស្បើយ ។...
ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រខ្មែរ ជាទីគោរពសក្តារៈដ៏ខ្ពង់ខ្ពស់បំផុត បានយាងដល់ទីក្រុងប៉ារីស ប្រទេសបារាំង ប្រកបដោយព្រះសុខសុវត្ថិភាព។នេះបើយោង លោក កេត សុផាន់ ឯកអគ្គរាជទូតខ្មែរ ប្រចាំប្រទេសបារាំង ។ លោកឯកអគ្គរាជទូត ក៏បានបង្ហាញនូវក្តីរីករាយ ដែលបានក្រាបបង្គំទទួលព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម...
ភ្នំពេញ ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បើកផ្ដល់ប្រាក់ឧបត្ថម្ភ លើកទី៧៤ ជូនកម្មករនិយោជិតចំនួន១,០៣៧នាក់នៃរោងចក្រ សហគ្រាសទាំង១៥ នៃវិស័យកាត់ដេរ និងវិស័យទេសចរណ៍ ដែលទទួលបានការ អនុញ្ញាត ព្យួរកិច្ចសន្យាការងារ ស្របតាមស្មារតីជុំទី៣ នៃកញ្ចប់វិធានការ របស់រាជរដ្ឋាភិបាល៕
ភ្នំពេញ៖ ថ្ងៃទី១១ ខែវិច្ឆិកា លោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែងសុន្ទរកថាគន្លឹះ តាមប្រព័ន្ធវីដេអូនៅក្នុងកិច្ចប្រជុំ ថ្នាក់ដឹកនាំវិស័យ ពាណិជ្ជកម្មនិងឧស្សាហកម្មនៃអង្គការ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក នៅទីក្រុងប៉េកាំង។ លោក Xi Jinping បានលើកឡើងថា អស់កាលជាយូរមក ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសចិនបានរួមបញ្ចូលជាមួយដំណើរ សហប្រតិបត្តិការក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ប្រទេសចិនបានសម្រេចគោលដៅកសាងសង្គមដែលប្រជាជនមានជីវភាពរស់នៅ ធូរធារបង្គួរដោយគ្រប់ជ្រុងជ្រោយ ដោះស្រាយបញ្ហាក្រីក្របំផុតជាប្រវត្តិសាសាស្ត្រ ហើយកំពុងចាប់ដំណើរការដោយគ្រប់ជ្រុងជ្រោយ...
ភ្នំពេញ៖ សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ១០ខែ វិច្ឆិកា ឆ្នាំ ២០២១បានប្រកាសសាលដីកាកំបាំងមុខ និង បានតម្កល់ទណ្ឌកម្ម របស់ជនជាប់ចោទ ឈ្មោះ សួង នាគព័ន្ធ ដាក់ពន្ធនាគារ កំណត់ ២ ឆ្នាំ ដដែល ជាប់ពាក់ព័ន្ធនឹងការញុះញង់ និង អំពើអុចអាល...
ភ្នំពេញ៖ ពេលថ្មីៗនេះ លោកស្រី Peng Liyuan ភរិយារបស់លោកប្រធានរដ្ឋចិនស៊ីជីនភីង និងជាបេសកជនពិសេសទទួលបន្ទុកការជំរុញការអប់រំរបស់កុមារីនិងនារីនៃអង្គការយូណេស្គូ បានផ្តល់បទសម្ភាសន៍ពិសេសជាលាយលក្ខណ៍អក្សរជាមួយទស្សនាវដ្តី« courier »នៃអង្គការយូណេស្គូ។ លោកស្រី Peng Liyuan បានលើកឡើងថា ការលុបបំបាត់ភាពក្រីក្រ និងសម្រេចសមភាពយេនឌ័រ គឺជាឧត្តមគតិរួមរបស់មនុស្សជាតិទាំងអស់ ថែមទាំងជាការរំពឹងទុករួមរបស់នារីៗ លើទូទាំងពិភពលោកផងដែរ ។ ឆ្លងតាមរយៈការខិតខំប្រឹងប្រែងជាបន្តបន្ទាប់ ប្រទេសចិនបានសម្រេចគោលដៅនៃការលុបបំបាត់ភាពក្រីក្រ...
ភ្នំពេញ ៖ ប្រធានកិត្តិយសគណបក្សឆន្ទៈខ្មែរ លោក គង់ គាំ បានថ្លែងថា ករណីលោកសម រង្ស៊ី និងលោក កឹម សុខា ព្រមទាំងអតីតគណបក្សសង្រ្គោះជាតិ(CNRP) ស្ថិតនៅក្រោមច្បាប់ ។ ក្នុងន័យនេះ លោកអាចចង់បញ្ជាក់ថា ភាគីទាំង៣នេះ មិនអាចមានសកម្មភាពចូលរួមប្រកួតប្រជែងការបោះឆ្នោតបានឡើយ។ លោក គង់ គាំ...
ភ្នំពេញ៖ ដោយសារបញ្ហាគ្រោះថ្នាក់ចរាចរណ៍ នៅតែជាបញ្ហាប្រឈមដ៏សំខាន់ ក្នុងតំបន់អាស៊ាន និងពិភពលោក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានស្នើឲ្យបណ្តាសមាជិក ជាប្រទេសអាស៊ាន ត្រូវបន្តខិតខំដោះស្រាយបញ្ហានេះ តាមរយៈការជំរុញការអនុវត្ត នូវលិខិតុបករណ៍គតិយុត្ត ។ ការអនុវត្តនូវលិខិតុបករណ៍ គតិយុត្តទាំងនោះមានដូចជា៖ ទី១. សេចក្តីណែនាំស្តីពីការ កែលម្អស្ដង់ដាររបាយការណ៍ សម្រាប់រាយការណ៍អំពី គ្រោះថ្នាក់ចរាចរណ៍...
ភ្នំពេញ៖ លោកសេនាប្រមុខ គឹម ជុងអ៊ុន (KIM JONG UN) ប្រធាន នៃគណៈកម្មាធិការកិច្ចការរដ្ឋ នៃសាធារណរដ្ឋប្រជាមានិត ប្រជាធិបតេយ្យកូរ៉េ បានថ្វាយសារលិខិត អបអរសាទរយ៉ាងកក់ក្តៅ ថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសដ៏វិសេសវិសាល នៃខួបអនុស្សាវរីយ៍លើកទី...