ភ្នំពេញ៖ លោកប្រធានាធិបតីចិន Xi Jinping នាថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១នេះបានថ្វាយសារចូលរួមរំលែកនូវព្រះមរណទុក្ខនៃសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិចនិងជាព្រះប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដល់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់ស្ថានទូតចិនប្រចាំកម្ពុជា។ លោកប្រធានាធិបតីចិន Xi Jinping មានប្រសាសន៍ថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ គឺជាសមាជិកដ៏សំខាន់នៃព្រះរាជវង្សានុវង្សកម្ពុជា...
ភ្នំពេញ៖ បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាឱ្យមន្រ្តីជំនាញអន្តរក្រសួង និងកងកម្លាំងប្រដាប់អាវុធចាត់វិធានការទប់ស្កាត់ និងបង្រ្កាបបទល្មើសរំលោភទន្ទ្រានយកដីព្រៃលិចទឹកនៅជុំវិញបឹងទន្លេសាប ហើយ វិធានការក្ដៅនេះទទួលបានការសាទរនិងគាំទ្រយ៉ាងពេញទំហឹងពីប្រជាពលរដ្ឋនៅទូទាំងនគរ។ ប៉ុន្តែវាជារឿងអយុត្តិធម៌បំផុតប្រសិនបើមន្រ្តីខិលខូចមួយចំនួនដែលរំលោភទន្ទ្រានយកដីព្រៃលិចទឹកក្នុងម្នាក់ៗរាប់រយហិកតាអាចត្រូវបានរួចខ្លួន និងគេចផុតពីសំណាញ់ច្បាប់ ដោយគ្រាន់តែពួកគេយល់ព្រមប្រគល់ដីទាំងនោះទៅឱ្យរដ្ឋវិញ ខណៈប្រជាពលរដ្ឋសាមញ្ញដែលគ្មានយស គ្មានស័ក្តិ ទន្រ្ទានយកដីព្រៃដូចគ្នាហើយត្រូវបានចាប់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការដើម្បីចាត់ការតាមផ្លូវច្បាប់ជាបន្តបន្ទាប់នោះ។ យោងតាមច្បាប់ស្ដីពីជលផល មាត្រា ៩៨ បានបញ្ជាក់ថា ការកាប់ឆ្ការគាស់រាន...
ភ្នំពេញ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ជាថ្មីម្តងទៀត នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹង រំលឹកពីឱសានវាទសម្រាប់ការអនុគ្រោះ ប្រាក់ពន្ធ-អាករ ១០% លើ រថយន្តចង្កូតឆ្វេងគ្មានពន្ធ ដែលមានស្រាប់នៅកម្ពុជា ជ្រកក្រោមផ្លាកលេខផ្សេងៗទាំងអស់ ដែលនឹងត្រូវផុតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ ចំពោះការផុតកាលបរិច្ឆេទកំណត់នេះ ម្ចាស់រថយន្តចង្កូតឆ្វេងគ្មានពន្ធ មានស្រាប់ក្នុងប្រទេស នឹងត្រូវបង់ប្រាក់ពន្ធ...
ភ្នំពេញ៖ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ ដោយផ្អែកតាមសច្ចាប័នរបស់ លោក នាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ក្រោមការបញ្ជាផ្ទាល់ពី លោក ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការ ទីបញ្ជាការជួរមុខ...
ភ្នំពេញ: សមត្ថកិច្ចនគរបាលខេត្តរតនគិរី កាលពីថ្ងៃទី៣០ ខែ វិច្ឆិកា ឆ្នាំ ២០២១ បានឃាត់ខ្លួន បុរសសង្ស័យម្នាក់ ជាប់ពាក់ព័ន្ធនឹងការចាប់រំលោភសេពសន្ថវ: ទៅលើកុមារីម្នាក់ អាយុ ១១ ឆ្នាំ ដែលត្រូវជាកូនស្រីចុង ប្រព្រឹត្ត នៅចំណុចភូមិណាយ ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី កាលពីយប់ ថ្ងៃទី...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ចង់ឱ្យមានការបើកជើងហោះហើរឡើងវិញរវាង កម្ពុជា-ឥណ្ឌូណេស៊ី ដោយសារស្ថានភាពកូវីដ-១៩ នាពេលបច្ចុប្បន្ន មានភាពល្អប្រសើរ។ ក្នុងជំនួបពិភាក្សាការងារជាមួយ លោកស្រី រីណូ ម៉ាស៊ូឌី រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី នាថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន...
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា ចេញសេចក្តីជូនដំណឹង ស្តីពីការបើកដំណើរការឡើងវិញ នូវគ្រឹះស្ថានមត្តេយ្យសិក្សា និងសេវាថែទាំកុមារ សម្រាប់កុមារដែលមានអាយុ៥ឆ្នាំឡើង នៅគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ចាប់ពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ តទៅ៕
ព្រះសីហនុ៖ដើម្បីបន្សុទ្ធទឹកកខ្វក់ និងទឹកស្អុយដែលបានប្រើប្រាស់រួចឱ្យក្លាយជាទឹកដែលស្អាត ស្របតាមស្តង់ដារបរិស្ថានមុននឹងបញ្ចេញចោលទៅក្នុងសមុទ្រនោះអាជ្ញាធរខេត្តព្រះសីហនុបានកសាងស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ចំនួន២ទីតាំងរួចរាល់ហើយ ដែលសព្វថ្ងៃកំពុងប្រើប្រាស់យ៉ាងសកម្មសម្រាប់បន្សុទ្ធ ទឹកនៅទីក្រុងព្រះសីហនុ។ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុបានឱ្យដឹង ថាស្ថានីយប្រព្រឹត្តកម្មនេះផ្ត ល់ផលប្រយោជន៍សេដ្ឋកិច្ចនិងសង្គមដល់ខេត្តព្រះសីហនុធ្វើឱ្យបរិស្ថានល្អ សោភ័ណភាព និងទទួលបានភ្ញៀវទេសចរកាន់តែច្រើនឡើងនាថ្ងៃខាងមុខ។ លោកអភិបាលខេត្តបានចាត់ទុកថាវាក៏ជាគម្រោងដ៏មានសារៈសំខាន់មួយសម្រាប់បម្រើផលប្រយោជន៍ខេត្តទាំងក្នុងពេលបច្ចុប្បន្ននិងថ្ងៃអនាគត។ ចំណែកលោក លី រិទ្ធ អគ្គនាយកនៃក្រុមហ៊ុន Xwater Technology Co. Ltdបានឱ្យដឹងថា...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានរំលឹកថា ធ្វើយ៉ាងណាកុំធ្វើឲ្យកម្ពុជា ក្លាយទៅជាធុងសំរាម បោះចោលបច្ចេកវិទ្យា ហួសសម័យ តែត្រូវនាំមកវិញនូវបច្ចេកវិទ្យាទំនើបៗចូលមក ព្រមទាំងបច្ចេកវិទ្យា ទាន់សម័យកាល។ ក្នុងឱកាសអញ្ជើញទស្សនកិច្ច និងចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ខេត្តព្រះសីហនុ នារសៀលថ្ងៃ១ ខែធ្នូ ឆ្នាំ២០២១ សម្តេចតេជោ...
ភ្នំពេញ ៖ ក្រោយការស្ថាបនាសាងសងផ្លូវ និងធ្វើប្រព័ន្ធទឹកស្អុយ បានល្អត្រឹមត្រូវ ដោយប្រែក្លាយមកជាទឹកល្អវិញ លែងបង្ហូរចូលសមុទ្រនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា អ្នកមកមុជទឹកនៅព្រះសីហនុ មិនរងហានិភ័យកើតរមាស់ និងក្លិនស្អុយទៀតទេ ។ ក្នុងឱកាសចុះទស្សនកិច្ចនៅខេត្តព្រះសីហនុ នារសៀលថ្ងៃ១ ធ្នូនេះ សម្តេចតេជោ បានមានប្រសាសន៍ ថា...