ព័ត៌មានជាតិ

ចាប់ខ្លួនអគ្គនាយក ក្រុមហ៊ុនអចលនទ្រព្យម្នាក់ បញ្ជូនទៅតុលាការចាត់ការ ពាក់ព័ន្ធការស៊ីដាច់លុយគេជាង ១២ម៉ឺនដុល្លារ

ភ្នំពេញ៖ សមត្តកិច្ចនគរបាលនាយកដ្ឋាន ព្រហ្មទណ្ឌក្រសួងមហាផ្ទៃ កាលថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០២២ បានចាប់ខ្លួន បុរសសង្ស័យម្នាក់ ដែលជាអគ្គនាយកក្រុមហ៊ុន អចលនទ្រព្យមួយ និងបានបញ្ជូនខ្លួនទៅ កាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ ជាប់ពាក់ព័ន្ធនឹងការស៊ីដាច់ដៃគូរកស៊ី ជាមួយគ្នា ចំនួន ជាង ១២ ម៉ឺនដុល្លារអាមេរិក ពាក់ពន្ធករណីម៉ៅការ សាងសង់ផ្សារបំណក់នៅក្នុង ខេត្តពោធិសាត់ កាលពីឆ្នាំ ២០២០។

យោងតាមរបាយការណ៍ របស់សមត្ថកិច្ចនគរបាល បានឱ្យដឹងថា ជនសង្ស័យរូបនេះ មានឈ្មោះ ប្រសើ ប៉ាត់តារី ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ ជាអគ្គនាយកក្រុមហ៊ុន ប៉ាត់ តារី អចលនទ្រព្យ មានទីលំនៅភូមិ១ខ សង្កាត់ច្រាំងចម្រេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ចំណែកឯ ភាគីដើមបណ្ដឹង មានឈ្មោះ ម៉ាន់ យូស៊ុល ភេទប្រុស អាយុ៤៧ ឆ្នាំ ។ អ្នកទាំង២ គឺ ដៃគូរកស៊ី ជាមួយគ្នា។

ឥឡូវនេះ, ជនសង្ស័យកំពុងតែត្រូវបាន សាកសួរ នៅឯ តុលាការរាជធានី ភ្នំពេញ នៅឡើយ។

ទាក់ទងនឹងរឿងរ៉ាវខាងលើនេះ, ភាគីទាំង២ មិនអាចទាក់ទង ដើម្បីសុំព័ត៌មានបានឡើយ៕

ដោយ: លីហ្សា

To Top