ភ្នំពេញ៖ លោកនេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបង្ហាញនូវការគាំទ្រ ដល់ការរៀបចំបណ្តុះបណ្តាលជំនាញសរសរព័ត៌មានផ្នែកសេដ្ឋកិច្ច ដល់អ្នកសារព័ត៌មានឲ្យបានច្រើន។
លោកមានប្រសាសន៍បែបនេះ ក្នុងពេលអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលជំនាញ សរសេរព័ត៌មានផ្នែកសេដ្ឋកិច្ច និងចំណេះដឹងទាក់ទង នឹងសេវាកម្មពន្ឋដា ដែលរៀបចំឡើង ដោយសមាគមសហគ្រិនសារព័ត៌មាន សេដ្ឋកិច្ចកម្ពុជា(CEMEA )និងសមាគមសហព័ន្ឋសេវាកម្មពន្ឋដាកម្ពុជា(CTAFA) នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី១៥ សីហានេះ។
លោកនេត្រ ភត្រា បានបង្ហាញការគាំទ្រ និងជម្រុញឲ្យសមាគមទាំងពីរ រៀបចំវគ្គបណ្តុះបណ្តាលជំនាញ សរសេរព័ត៌មានផ្នែកសេដ្ឋកិច្ចបន្តទៀត ដោយក្រសួងនឹងផ្តល់ការគាំទ្រជាស្មារតី និងសាលបណ្តុះបណ្តាល នៅទីស្តីការរបស់ក្រសួង។
ក្នុងឱកាសនោះ លោករដ្ឋមន្រ្តី បានលើកឡើង ពីបរិបទកម្ពុជា ពិសេសសេដស្ឋកិច្ច និងស្ថានភាពសង្គមកម្ពុជា ចាប់តាំងពីក្រោយុថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩ ដល់សម័យរដ្ឋកម្ពុជា សម័យព្រះរាជាណាចក្រកម្ពុជា តាមរយៈការដាក់ចេញនូវយុទ្ឋសាស្រ្តត្រីកោណ យុទ្ឋសាស្រ្តចតុកោណទាំងបួនដំណាក់កាល ក្រោមការដឹកនាំរបស់សម្តេច អគ្គមហាសេនាបតីតេជោហ៊ុន សែនអតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា។
ចំណែកយុទ្ឋសាស្រ្តបញ្ចកោណ ដែលនឹងមាន៥ដំណាក់កាលរយៈពេល២៥ឆ្នាំ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា គឺដើម្បីកម្ពុជា អាចធ្វើដំណើរឆ្ពោះទៅកាន់ប្រទេស មានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០២៣០ និងប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០។
វគ្គបណ្តុះបណ្តាលរយៈពេល១ថ្ងៃពេញនេះ មានការអញ្ជើញចូលរួម ពីអ្នកសារព័ត៌មាន ជាង៥០ស្ថាប័ន នៅរាជធានីភ្នំពេញ និងមកពីបណ្តារាជធានី ខេត្តមួយចំនួន ជាង១០០នាក់។
លោក យិន លាងគង់ ប្រធានសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា(CEMEA) បានឲ្យដឹងផងដែរថា សមាគមបង្កើតឡើង ក្នុងគោលបំណងរួមចំណែកជាមួ យរាជរដ្ឋាភិបាលកម្ពុជា ដើម្បីផ្សព្វផ្សាយព័ត៌មានសេដ្ឋកិច្ចជាតិ ទៅកាន់មជ្ឈដ្ឋានជាតិ អន្តរជាតិ ឲ្យបានទូលំទូលាយ ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា។
លោកបន្តថា “សមាគមចង់ផ្សព្វផ្សាយ ពីការអភិវឌ្ឍរបស់រាជរដ្ឋាភិបាល ពីព័ត៌មានសេដ្ឋកិច្ច ពីព័ត៌មានមានលក្ខណៈអប់រំ និងស្ថាបនាដល់សង្គមជាតិ ដើម្បីកាត់បន្ថយព័ត៌មានកន្លែងក្លាយ និងព័ត៌មានមិនផ្តល់តម្លៃដល់សង្គម”។
ជាមួយគ្នានេះ លោក អ៊ុំ សារ៉ាវុធ ប្រធានសមាគមសហព័ន្ឋសេវាកម្មពន្ឋដាកម្ពុជា បានលេីកឡេីងទាក់ទងនឹងចំណេះដឹងផ្នែកព័ន្ឋដា ដោយលោកបានចាត់ទុកដា សេវាកម្មពន្ឋដាបានដើរតូនាទីសំខាន់ ក្នុងសេដ្ឋកិច្ចកម្ពុជា និងជាកាតព្វកិច្ចរបស់មនុស្សគ្រប់រូប ពិសេសម្ចាស់អាជីវកម្មនានា ត្រូវស្វែងយល់ពីសេវាកម្មពន្ឋដាឲ្យបានច្បាស់ ដើម្បីចៀសវាងកាផាកពិន័យណាមួយ។
លោកបន្តថា “ពន្ឋដាមានសារៈសំខាន់ សម្រាប់សេដ្ឋកិច្ច និងអ្នកចង់បើកក្រុមហ៊ុន គួរតែស្វែងយល់ឲ្យបានច្បាស់លាស់ ពីកាតព្វកិច្ចផ្នែកពន្ឋ ដើម្បីបញ្ចៀសបាននូវការផាកពិន័យ និងមិនបានបង់ពន្ឋត្រឹមត្រូវ ព្រោះការមិនបានបំពេញកាតព្វកិច្ចពន្ឋដា អាចមានទោសព្រហ្មទ័ណ្ឌ”៕