ព័ត៌មានជាតិ

នគរបាលជាតិ បង្ក្រាប និងបំបែកសំណុំរឿងព្រហ្មទណ្ឌ ២៦៩ករណី ឃាត់ខ្លួនជនសង្ស័យ ៤០១នាក់ ក្នុងខែតុលា

ភ្នំពេញ ៖ ក្នុងរយៈពេលពេញមួយខែតុលា ឆ្នាំ២០២៦ កម្លាំងនគរបាលជាតិ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានអនុវត្តច្បាប់ព្រហ្មទណ្ឌយ៉ាងសកម្ម ក្នុងនោះបានទប់ស្កាត់ បង្ក្រាបទាន់ពេល និងបំបែកសំណុំរឿង ចំនួន២៦៩ករណី ឃាត់ខ្លួនជនសង្ស័យ ៤០១នាក់ កសាងសំណុំរឿងបញ្ជូនទៅតុលាការ។ ចំនួននេះ បើធៀបនឹងខែកញ្ញា កន្លងទៅ កើនឡើង៦៤ករណី និងមនុស្សកើនឡើង៨៦នាក់។ បទល្មើសដែលសមត្ថកិច្ចជំនាញបង្ក្រាបបានក្នុងរយៈពេលពេញមួយខែតុលានោះ មានជាអាទិ៍ បទល្មើសលួច១២៥ករណី ឆក់៦ករណី ប្លន់៧ករណី ឆបោក៧ករណី ហិង្សា៨០ករណី រំលោភសេពសន្ថវៈ១៦ករណី បំពានផ្លូវភេទ៤ករណី មនុស្សឃាតដោយអចេតនា២ករណី ឃាតកម្ម១០ករណី បង្ខាំងមនុស្សខុសច្បាប់២ករណី ជះទឹកអាស៊ីត ១ករណី និងជំរិតទារប្រាក់…

ភ្នំពេញ ៖ ក្នុងរយៈពេលពេញមួយខែតុលា ឆ្នាំ២០២៦ កម្លាំងនគរបាលជាតិ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានអនុវត្តច្បាប់ព្រហ្មទណ្ឌយ៉ាងសកម្ម ក្នុងនោះបានទប់ស្កាត់ បង្ក្រាបទាន់ពេល និងបំបែកសំណុំរឿង ចំនួន២៦៩ករណី ឃាត់ខ្លួនជនសង្ស័យ ៤០១នាក់ កសាងសំណុំរឿងបញ្ជូនទៅតុលាការ។ ចំនួននេះ បើធៀបនឹងខែកញ្ញា កន្លងទៅ កើនឡើង៦៤ករណី និងមនុស្សកើនឡើង៨៦នាក់។

បទល្មើសដែលសមត្ថកិច្ចជំនាញបង្ក្រាបបានក្នុងរយៈពេលពេញមួយខែតុលានោះ មានជាអាទិ៍ បទល្មើសលួច១២៥ករណី ឆក់៦ករណី ប្លន់៧ករណី ឆបោក៧ករណី ហិង្សា៨០ករណី រំលោភសេពសន្ថវៈ១៦ករណី បំពានផ្លូវភេទ៤ករណី មនុស្សឃាតដោយអចេតនា២ករណី ឃាតកម្ម១០ករណី បង្ខាំងមនុស្សខុសច្បាប់២ករណី ជះទឹកអាស៊ីត ១ករណី និងជំរិតទារប្រាក់ ១ករណី។

បើតាមរបាយការណ៍ បទល្មើសទាំងនេះ មានក្នុងភូមិសាស្ត្ររួមមាន រាជធានីភ្នំពេញ ខេត្តស្វាយរៀង កណ្ដាល ព្រះសីហនុ សៀមរាប បន្ទាយមានជ័យ កំពត កែប កំពង់ស្ពឺ ក្រចេះ ត្បូងឃ្មុំ ស្ទឹងត្រែង ពោធិ៍សាត់ ព្រះវិហារ តាកែវ កំពង់ធំ បាត់ដំបង រតនគិរី កំពង់ឆ្នាំង មណ្ឌលគិរី ព្រៃវែង ឧត្តរមានជ័យ និងខេត្តកំពង់ចាម។

ផ្អែកតាមក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០០៩ ទោសទណ្ឌនៃបទល្មើសនីមួយៗត្រូវ បានកំណត់ មានជាអាទិ៍ បទល្មើសលួច តាមមាត្រា៣៥៦ បានកំណត់ផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ ខែ ទៅ ៣ឆ្នាំ និងពិន័យជាប្រាក់ពី ១លាន ទៅ ៦លានរៀល។ បទលួចមានស្ថានទម្ងន់ទោសដោយប្រើហិង្សា ដែលប្រព្រឹត្តឡើងមុនពេល ក្នុងពេល ឬក្រោយពេល និង ដោយការកាប់គាស់ទម្លុះទម្លាយ ត្រូវជាប់ពន្ធនាគារពី ៣ឆ្នាំ ទៅ ១០ឆ្នាំ ទៅតាមកម្រិតនៃស្ថានទម្ងន់ទោស៕

To Top