ព្រុចសែល៖ បណ្ដាធនាគារអ៊ឺរ៉ុប ត្រូវបានរៀបចំបានល្អជាងកន្លែងផ្សេងទៀត ក្នុងពិភពលោកសម្រាប់វិបត្តិដូចជា ការបរាជ័យរបស់ធនាគារ ក្នុងតំបន់ពីរនៅសហរដ្ឋអាមេរិក កាលពីដើមខែនេះ ហើយទោះជាយ៉ាងណាក៏ដោយ អ្នកវិភាគឲ្យដឹងថា ពួកគេនៅតែងាយរងគ្រោះ ចំពោះការផ្លាស់ប្តូរទំនុកចិត្តអ្នកប្រើប្រាស់ និងភាពទន់ខ្សោយក្នុងវិស័យហិរញ្ញវត្ថុ។ ធនាគារយក្សរបស់អាល្លឺម៉ង់ Deutsche Bank គឺជាស្ថាប័នអឺរ៉ុបចុងក្រោយបង្អស់ ដែលស្ថិតនៅក្រោមសម្ពាធ។ ភាគហ៊ុនរបស់ធនាគារមួយនេះ បានបាត់បង់ជិតមួយភាគបួន នៃតម្លៃរបស់ខ្លួននៅក្នុងខែមីនា ដោយសារតែអ្នកវិនិយោគមាន ការព្រួយបារម្ភអំពីភាពងាយរងគ្រោះរបស់ខ្លួន...
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានបន្តប្រកាសពីតម្លៃប្រេង ចាប់ពីថ្ងៃទី១-១០ ខែមេសា ឆ្នាំ២០២៣ ដោយសាំងធម្មតាតម្លៃ ៤.២៥០រៀលក្នុងមួយលីត្រ (ឡើង៥០រៀល) ខណៈម៉ាស៊ូត ៤.១០០រៀលក្នុងមួយលីត្រ (ឡើង៥០រៀល) ធៀបនឹង ១០ថ្ងៃមុន ៕
បរទេស៖ កាសែតអាមេរិកបានអះអាងថា ការចាប់ខ្លួនអ្នកឆ្លើយឆ្លងព័ត៌មាន Wall Street Journal (WSJ) នៅក្នុងប្រទេសរុស្ស៊ី ពីបទចារកម្ម គឺស្មើនឹងការចាប់គាត់ធ្វើជាចំណាប់ខ្មាំង។ កាសែតក៏បានចោទប្រកាន់ រដ្ឋបាលរបស់ប្រធានាធិបតី Joe Biden ថាបង្ហាញពីភាពទន់ខ្សោយ ចំពោះមុខការឃុំខ្លួន និងបានទាមទារឱ្យមាន សកម្មភាពដ៏តឹងរ៉ឹងជាងនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣១ ខែមីនា...
បរទេស៖ សវនាការរបស់តុលាការទៅលើលោក Donald Trump ត្រូវបានកំណត់សម្រាប់រសៀលថ្ងៃអង្គារ, នេះបើយោងតាមសារព័ត៌មាន CBS News ដែលជាដៃគូរបស់ BBC របស់សហរដ្ឋអាមេរិក។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា អតីតប្រធានាធិបតីអាមេរិកត្រូវបានគេរំពឹងថា នឹងធ្វើដំណើរតាមយន្តហោះឯកជន របស់លោកពីរដ្ឋផ្លរីដាហើយប្រគល់ខ្លួន ឱ្យភ្នាក់ងារសហព័ន្ធនៅទីនោះដើម្បីការពារគាត់។ គណៈវិនិច្ឆ័យបានចោទប្រកាន់លោក...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក Joe Biden បានជំរុញឱ្យរុស្ស៊ីដោះលែង អ្នកយកព័ត៌មានរបស់កាសែត Wall Street Journal គឺលោក Evan Gershkovich ដែលត្រូវបានចាប់ខ្លួននៅទីក្រុង Ekaterinburg ក្នុងសប្តាហ៍នេះ ពីបទសង្ស័យចារកម្ម។ ក្នុងពេលជាមួយគ្នានេះ លោក Biden បានច្រានចោលការអំពាវនាវ របស់កាសែតឱ្យបណ្តេញអ្នកកាសែតរុស្ស៊ី...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាឲ្យអាជ្ញាធរគ្រប់ថ្នាក់ ត្រូវបន្តអនុវត្តជាប្រព័ន្ធក្នុងការស្រាវជ្រាវ ស៊ើបអង្កេត និងចាត់វិធានការឲ្យបានម៉ឺងម៉ាត់ ចំពោះការលាងសម្អាតប្រាក់។ ក្នុងពិធីសន្និបាតបូកសរុប លទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តព្រះសីហនុ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ សម្ដេច ស ខេង...
បរទេស៖ អ្នកនាំពាក្យសន្តិសុខជាតិអាមេរិក លោក John Kirby បាននិយាយថា ប្រទេសរុស្ស៊ីកំពុងបញ្ជូន គណៈប្រតិភូទៅកូរ៉េខាងជើង ដើម្បីផ្តល់អាហារជាថ្នូរនឹង អាវុធរបស់ក្រុងព្យុងយ៉ាង។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមការ លើកឡើងរបស់លោក Kirby ថា កិច្ចព្រមព្រៀងសព្វាវុធណាមួយ រវាងកូរ៉េខាងជើង និងរុស្ស៊ី...
បរទេស៖ ព្រះមហាក្សត្រ Salman bin Abdulaziz Al Saud របស់ប្រទេសអារ៉ាប៊ីសាអូឌីត បានចុះហត្ថលេខាលើឯកសារ ដែលផ្តល់ឲ្យប្រទេសអារ៉ាប៊ីសាអូឌីតនូវឋានៈជា “ដៃគូសន្ទនា” ជាមួយអង្គការសហប្រតិបត្តិការសៀងហៃ (SCO) ដែលជាប្លុកនយោបាយ សេដ្ឋកិច្ច និងសន្តិសុខ ដែលបច្ចុប្បន្នដឹកនាំដោយប្រទេសចិន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣...
ប៉េកាំង៖ នាយករដ្ឋមន្ត្រីចិនលោក លី ឈាំង បានសម្តែងការប្រឆាំងកាលពីថ្ងៃព្រហស្បតិ៍ ចំពោះការប្រឈមមុខដាក់គ្នាក្នុងប្លុក និង “សង្រ្គាមត្រជាក់” ថ្មីមួយនៅក្នុងការព្រមានបិទបាំង ចំពោះសហរដ្ឋអាមេរិក ដែលបានចូលរួមក្នុងការប្រកួតប្រជែង កាន់តែខ្លាំងជាមួយប្រទេសចិន។ នៅក្នុងសុន្ទរកថាសំខាន់នៅឯវេទិកា Boao សម្រាប់អាស៊ី លោក លី បានរក្សាជំហរថា ប្រទេសចិន នឹង “តែងតែជាអ្នកកសាងសន្តិភាពពិភពលោក ជាអ្នករួមចំណែកដល់ការអភិវឌ្ឍន៍ពិភពលោក...
គៀវ៖ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បានឲ្យដឹងថា ប្រទេសអ៊ុយក្រែន មានបំណងចូលរួមជាមួយសហភាពអឺរ៉ុប ក្នុងរយៈពេលមួយឆ្នាំ ពោលគឺនៅឆ្នាំនេះតែម្ដង បន្ទាប់ពីការចាប់ផ្តើមនៃកិច្ចចរចាសមាជិកភាព។ លោក Kuleba ត្រូវបានដកស្រង់សម្តី ដោយទីភ្នាក់ងារសារព័ត៌មាន Interfax-Ukraine ឲ្យដឹងថា “គោលដៅរបស់យើង គឺដើម្បីចាប់ផ្តើមការចរចាសមាជិកភាព សហភាពអឺរ៉ុបនៅឆ្នាំ២០២៣។ ខ្ញុំគិតថា វានឹងចំណាយពេលប្រហែលមួយឆ្នាំ...
ម៉ូស្គូ៖ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Ryabkov បានឲ្យដឹងថា ប្រទេសរុស្ស៊ី នឹងបន្តផ្លាស់ប្តូរព័ត៌មានជាមួយសហរដ្ឋអាមេរិក ស្តីពីការបាញ់មីស៊ីលផ្លោងរបស់ខ្លួន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី បានដកស្រង់សម្តីលោក Ryabkov ដែលបាននិឲ្យដឹងថា ប្រទេសរុស្ស៊ី បានបញ្ឈប់រាល់ការផ្លាស់ប្តូរ ព័ត៌មានជាមួយសហរដ្ឋអាមេរិក បន្ទាប់ពីការសម្រេចចិត្តរបស់ទីក្រុងម៉ូស្គូ ក្នុងការផ្អាកការចូលរួមរបស់ខ្លួននៅក្នុង សន្ធិសញ្ញាកាត់បន្ថយអាវុធយុទ្ធសាស្ត្រថ្មី (New...
សម្តេចតេជោ ៖ មន្រ្តីរបស់យើង ចាប់ពីខែ៦ ទៅហាមចេញ ទៅក្រៅប្រទេសhttps://dap-news.com/national/2023/03/31/322317/ សម្តេចតេជោ ៖ ទោះមិនយកលុយថ្លៃ ចូលមើលការប្រកួតស៊ីហ្គេម តែសំបុត្រត្រូវតែមានhttps://dap-news.com/seagame/2023/03/31/322322/ នាយករដ្ឋមន្ត្រីកម្ពុជា នឹងធ្វើដំណើរទៅប្រជុំកំពូល គណៈកម្មការ ទន្លេមេគង្គលើកទី៤ នៅឡាវhttps://dap-news.com/national/2023/03/31/322372/ រាជបណ្ឌិតសភា វិជ្ជាជីវៈតុលាការ ប្ដូរឈ្មោះទៅជាបណ្ឌិត្យសភា ភូមិន្ទយុត្តិធម៌កម្ពុជាវិញhttps://dap-news.com/national/2023/03/31/322407/ គណៈរដ្ឋមន្រ្តី អនុម័តសេចក្តីព្រាង...
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជា មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅរសៀល ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ បានប្រមូលផ្តុំកងកម្លាំងទូទាំងរាជធានី មកជួបជុំគ្នានៅបញ្ជាការដ្ឋាន ដើម្បីជួបសំណេះសំណាលសួរសុខទុក្ខ និង ប្រគល់អំណោយ ជូនដល់បងប្អូនទាំងអស់ ទុកជាចំណងដៃ អបអរសាទរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ...
បរទេស៖ លោក Chonsawat Asavahame ដែលជាឥស្សរជននយោបាយដ៏សំខាន់មួយរូប នៅក្នុងខេត្ត Samut Prakan ប្រទេសថៃ ត្រូវបានគេប្រកាសថាបានស្លាប់នៅអាយុ ៥៤ ឆ្នាំនៅព្រឹកថ្ងៃសុក្រ បន្ទាប់ពីបានបើកបរក្នុងការប្រកួតប្រណាំងរថយន្តនៅខេត្ត Buri Ram ភាគឦសាន។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣...
ប៉េកាំង៖ តាមរយៈការរៀបចំកិច្ចប្រជុំកំពូលទីពីរ សម្រាប់លទ្ធិប្រជាធិបតេយ្យពីថ្ងៃអង្គារដល់ថ្ងៃព្រហស្បតិ៍ រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន អាចបំបែកពិភពលោកបន្ថែមទៀតចូលទៅក្នុងជំរុំប្រឆាំង ដោយដុតភ្លើងនៃការប្រឈមមុខដាក់គ្នាខាងមនោគមវិជ្ជាដែលនឹងនាំមកនូវភាពចលាចលបន្ថែមទៀត។ មិនដូចកិច្ចប្រជុំកំពូល ដែលបានបើកកាលពីពីរឆ្នាំមុន ដែលទីក្រុងវ៉ាស៊ីនតោន ជាអ្នករៀបចំតែម្នាក់ឯងនោះទេ សហម្ចាស់ផ្ទះចំនួន ៤ទៀតគឺកូស្តារីកា ហូឡង់ កូរ៉េខាងត្បូង និងសំប៊ី ត្រូវបានក្រុងវ៉ាស៊ីនតោន ជ្រើសរើសសម្រាប់កិច្ចប្រជុំលើកទីពីរ ដែលយោងទៅតាមកាលវិភាគនៃកិច្ចប្រជុំកំពូល តម្បាញវោហាសាស្ត្រនៃលទ្ធិប្រជាធិបតេយ្យទៅក្នុងបញ្ហានយោបាយ សេដ្ឋកិច្ច...
តៃប៉ិ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ថា លោក Ma Ying-jeou បានអតីតប្រធានាធិបតីកោះតៃវ៉ាន់ បានប្រាប់ដល់មន្ត្រីជាន់ខ្ពស់ចិន កាលពីថ្ងៃព្រហស្បតិ៍ថា កោះតៃវ៉ាន់ និងប្រទេសចិន ត្រូវតែធ្វើអ្វីៗគ្រប់យ៉ាងដែលអាចធ្វើទៅបាន ដើម្បីបញ្ចៀសសង្គ្រាម ហើយវាជាទំនួលខុសត្រូវរបស់មេដឹកនាំភាគីទាំង២ក្នុងការធានាបានសុខសន្តិភាព ។ គួររំលឹកថា លោក...
សាងសហគមន៍ រួមវាសនា របស់មនុស្សជាតិ នៅក្នុងកិច្ចសន្ទនាកម្រិតខ្ពស់ រវាងបក្សកុម្មុយនីស្តចិន និងគណបក្សនយោបាយនានា លើពិភពលោក ដែលបានធ្វើឡើង នាពេលចុងក្រោយនេះ លោកXi Jinping ប្រធានរដ្ឋបានស្នើយ៉ាង ឱឡារិកនូវគំនិតផ្តួចផ្តើមអរិយធម៌សកល ដោយផ្តោតលើការជំរុញការផ្លាស់ប្តូរ និងការរៀនសូត្រ គ្នាទៅវិញទៅមក រវាងអរិយធម៌ខុសៗគ្នា ដែលបានធ្វើឲ្យមាន កាន់ច្រើនបែបយ៉ាង និងពង្រីកធំនូវរបៀបអនុវត្ត ក្នុងការកសាងសហគមន៍ រួមវាសនារបស់មនុស្សជាតិ...
ថ្ងៃទី៣០ ខែមីនា សកម្មភាពក្រោម ប្រធានបទ «ដំណើរវប្បធម៌ចិន-អេស្ប៉ាញ» ដែលជាសកម្មភាព ដើម្បីអបអរសាទរខួប៥០ឆ្នាំ នៃការបង្កើត ទំនាក់ទំនងការទូតរវាងចិន និងអេស្ប៉ាញ ដោយមានការសហរៀបចំ ពីអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងក្រសួងវប្បធម៌និងកីឡា អេស្ប៉ាញបានចាប់ផ្តើមជាផ្លូវការ ។ លោក Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាមជ្ឈិមបក្ស កុម្មុយនីស្តចិន និងជាអគ្គនាយក...
ឆ្នាំនេះ គឺជាខួបគម្រប់៣០ឆ្នាំ នៃការលះបង់ របស់យុទ្ធជនរក្សាសន្តិភាពចិន លោក Chen Zhiguo និង Yu Shili នៅព្រឹកថ្ងៃទី៣១ ខែមីនា។ ស្ថានទូតចិន ប្រចាំនៅកម្ពុជា បានចាត់តាំងតំណាងចូលរួម ពិធីគោរពវិញ្ញាណក្ខន្ធយុទ្ធជន រក្សាសន្តិភាពចិន នៅភូមិស្គន់ ខេត្តកំពង់ចាម ដើម្បីឧទ្ទិសកុសល ជូនដល់វិញ្ញាណក្ខន្ធ លោក...
[Shenzhen, China, March 31, 2023] Huawei released its 2022 Annual Report today. The company reports steady operations throughout 2022, having generated CNY642.3...
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ភាពជាដៃគូយុទ្ធសាស្រ្តរបស់ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប និងសន្និសីទសារព័ត៌មានអំពី Prince Black Card ត្រូវបានប្រារព្ធធ្វើឡើងយ៉ាងអធិកអធម នៅក្នុងអគារទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប នៅថ្ងៃទី 31 ខែមីនា ឆ្នាំ2023។ លោក Edward Lee នាយកប្រតិបត្តិ នៃក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បុគ្គលិកក្នុងក្រុមហ៊ុន មិត្តអ្នកសារព័ត៌មាន ដៃគូអាជីវកម្ម និងមិត្តភក្តិមកពីគ្រប់មជ្ឈដ្ឋាន បានជួបជុំគ្នានៅក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ដើម្បីសម្រេចបានកិច្ចសហប្រតិបត្តិការ ប្រកបដោយភាពឈ្នះ-ឈ្នះ។ មុនពេលកម្មវិធីចាប់ផ្តើម លោក Edward Lee នាយកប្រតិបត្តិនៃក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត បានឡើងថ្លែងសុន្ទរកថាស្វាគមន៍។ លោកបានលើកឡើងថា ការអភិវឌ្ឍរបស់ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប អាចសម្រេចបាន គឺអាស្រ័យលើការជួយគាំទ្រពីភ្នាក់ងារលក់ទាំងអស់។ លោកក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកិច្ចនេះផងដែរ។ ដើម្បីធ្វើឱ្យទំនាក់ទំនងរវាងភាគីទាំងពីរ កាន់តែជិតស្និទ្ធ ហើយកិច្ចសហប្រតិបត្តិការកាន់តែឈានទៅមុខ មួយកម្រិតទៀតនោះ ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុបបានរៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូ យុទ្ធសាស្រ្តរបស់ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប និងសន្និសីទសារព័ត៌មានអំពី Prince Black Card ព្រមទាំងបានដាក់ចេញនូវគោលការណ៍ អំណោយផលចំនួនបីគឺ “ការធ្វើឲ្យប្រសើរឡើងនូវភាពជាដៃគូ” “ការធ្វើឲ្យប្រសើរឡើងនូវផលិតផល” និង “ការធ្វើឲ្យប្រសើរឡើង នូវម៉ាកយីហោ” ។ បន្ទាប់ពីនោះ លោកស្រី Emily Yu អ្នកគ្រប់គ្រងទូទៅជាន់ខ្ពស់ផ្នែកអាជីវកម្ម នៃក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានធ្វើការណែនាំ អំពីគោលការណ៍លក់ថ្មីបំផុត គឺ”GBB និង GRR” របស់គម្រោងព្រីនស៍ ហេបភីនីស ផ្លាហ្សា ដល់ភ្ញៀវកិត្តិយស ដែលមកពីគ្រប់មជ្ឈដ្ឋាន។ អតិថិជនទាំងអស់ដែលទិញអចលនទ្រព្យ នៅគម្រោងព្រីនស៍ ហេបភីនីស ផ្លាហ្សា នឹងទទួលបានផលចំណេញពីការវិនិយោគចំនួន 0.5% នៃថ្លៃផ្ទះដែលបានបង់រួចជារៀងរាល់ខែ ដោយគិតចាប់ពីថ្ងៃចុះកិច្ចសន្យារួច រហូតដល់ពេលប្រគល់ផ្ទះដោយការទូទាត់នឹងធ្វើឡើងជារៀងរាល់មួយឆ្នាំម្តង ។ បន្ទាប់ពីប្រគល់ផ្ទះរួច ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប នឹងជួលផ្ទះរបស់អតិថិជន ទៅឱ្យក្រុមហ៊ុនគ្រប់គ្រងសណ្ឋាគារដែលមានកេរ្តិ៍ឈ្មោះល្បីមួយ សម្រាប់គ្រប់គ្រង ហើយអតិថិជននឹងទទួលបានប្រាក់ចំណូលពីការវិនិយោគចំនួន 6% នៃតម្លៃផ្ទះសរុបជារៀងរាល់ឆ្នាំ ដោយមានរយៈពេលជួលចំនួន 5 ឆ្នាំ ជារួមគឺ អតិថិជននឹងទទួលបាន ប្រាក់ចំណូលពីការវិនិយោគចំនួន 30% ។បន្ទាប់ពីរយៈពេល 5 ឆ្នាំនេះផុតកំណត់ អតិថិជនអាចជ្រើសរើសឱ្យក្រុមហ៊ុនអភិវឌ្ឍន៍ទិញផ្ទះវិញ ក្នុងតម្លៃដើម។ ជ្រើសរើស ព្រីនស៍ហេបភីនីស ផ្លាហ្សា មានន័យថាជ្រើសរើសជម្រើសវិនិយោគ ដែលមានសុវត្ថិភាពបំផុត និងមានប្រសិទ្ធភាពបំផុត។ ក្នុងនេះផងដែរ អ្នកស្រី Emily Yu បានប្រកាសបើកឱ្យប្រើប្រាស់ Prince Black Card ។ រាល់អតិថិជនដែលទិញផ្ទះក្នុងគម្រោងរបស់ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប នឹងក្លាយជាម្ចាស់ Prince Black Card ដែលអាចទទួលបានការបញ្ចុះតម្លៃពិសេសនៅក្នុងផ្សារទំនើប មជ្ឈមណ្ឌលកម្សាន្ត ក្លឹប សណ្ឋាគារ និងដៃគូសហប្រតិបត្តិការជាច្រើនទៀតរបស់ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេតគ្រុប។ ជាទីបញ្ចប់ ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ភាពជាដៃគូយុទ្ធសាស្រ្តជាមួយតំណាងក្រុមហ៊ុន Taiwan Prince Real...
(ភ្នំពេញ) ថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២៣៖ ក្រោយពីការដាក់សម្ពោធឲ្យដំណើរការជាផ្លូវការនូវកម្មវិធី “Samsung Innovation Campus” របស់ក្រុមហ៊ុន សាមសុង កាលពីឆ្នាំ 2022 រួចមក ថ្ងៃនេះក្រុមហ៊ុន សាមសុង និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញបានរៀបចំពីធីចែកវិញ្ញាបនបត្រជូនដល់និស្សិតដែលបញ្ចប់វគ្គសិក្សា “Cording & Programming” ឆ្នាំ 2022...
កំពង់ធំ៖ នាចុងសប្តាហ៍កន្លងមកនេះ ដោយទទួលបានការអនុញ្ញាតពីសំណាក់ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក បេឡាជាតិសន្តិសុខសង្គម ក្រុមការងារព័ត៌មាននៃ ប.ស.ស. បានទៅបំពេញការងារ នៅទឹកដីខេត្តកំពង់ធំ ដោយសហការជាមួយ ប្រធានសាខា ប.ស.ស. ខេត្តចុះទៅដល់ផ្ទះជនរងគ្រោះ ចំនួន ២នាក់ ជាសមាជិក ប.ស.ស. ដែលស្ថិតនៅក្នុងស្រុកបារាយណ៍ និងស្រុកសន្ទុក។ លោក ឌី ម៉េងលាង ជាអតីតកម្មករបម្រើការងារ នៅសហគ្រាស ផលិតទឹកសុទ្ធមួយកន្លែង ដែលស្ថិតនៅភូមិត្រស់ ឃុំបល្ល័ង្គ ស្រុកបារាយណ៍ លោកជាជនរងគ្រោះ ដោយសារតែដៃរបស់លោក ចូលក្នុងម៉ាស៊ីនផលិតដបទឹកសុទ្ធ បណ្ដាលឱ្យដាច់មេដៃខាងឆ្វេង។លោកនិយាយថា លោកពិតជាអរគុណ ប.ស.ស. ណាស់ដែលបានជួយលោកនៅពេលគ្រោះថ្នាក់ និងជួយចេញថ្លៃព្យាបាលដោយលោកមិនបានចំណាយថវិកាផ្ទាល់ខ្លួនអ្វីឡើយ។ ចំណែកអ៊ំស្រី យ៉ាន ថាន វិញ រស់នៅភូមិសែនសិរីមង្គល ឃុំក្រយា ស្រុកសន្ទុក ដែលជាម្តាយជនរងគ្រោះម្នាក់ ឈ្មោះ ព្រុំ សុភីបានស្លាប់ ក្នុងពេលជៀជ័រកៅស៊ូ។ សព្វថ្ងៃអ៊ំស្រី ទទួលបានធនលាភឧត្តរជីវី ជាមួយចៅកំសត់តូចៗ២នាក់ ដែលម្តាយ បានលាចាកលោកចោល ។ ជាមួយនិងភាពក្តុកក្តួលអ៊ំស្រី បានបន្តថា គាត់ពិតជាអរគុណ និងដឹងគុណជាពិសេស ប្រមុខរាជរដ្ឋាភិបាល ដែលតែងតែយកចិត្តទុកដាក់ ចំពោះពួកគាត់ ក៏ដូចជា ប.ស.ស. ផងដែរ ដែលបានជួយសម្រួល ការលំបាករបស់អ៊ំស្រី ព្រមទាំងបានផ្តល់ជូននូវប្រាក់ឧបត្ថម្ភ (ធនលាភឧត្តរជីវី) ជូនអ៊ំស្រី ព្រមទាំងចៅតូចៗទាំង២ របស់អ៊ំស្រី ជារៀងរាល់ខែ បើគ្មានការជួយដោយផ្ទាល់ របស់ប.ស.ស. ទេ អ៊ំស្រីរួមទាំងចៅតូចៗ២នាក់ មិនដឹងជួបការលំបាកយ៉ាងណានោះទេ។ ប្រធានសាខា ប.ស.ស. ខេត្តកំពង់ធំ លោក លី សុខា បញ្ជាក់ថា ៖ បើគិតចាប់ពីដើមឆ្នាំ២០២២ មកដល់បច្ចុប្បន្ន ប.ស.ស. ខេត្តកំពង់ធំបានផ្ដល់តាវកាលិក ដល់សមាជិក ប.ស.ស. ប្រមាណជិត ២ពាន់នាក់ ដែលក្នុងនោះមានសមាជិក ប.ស.ស. រងគ្រោះថ្នាក់ការងារចំនួន ១១២នាក់ និងស្ដ្រីសម្រាលកូនប្រមាណជាង ១ពាន់នាក់ តាមរយៈមន្ត្រី និងបុគ្គលិក ប.ស.ស. ខេត្តចុះជួយសម្របសម្រួល ដើម្បីទទួលបានអត្ថប្រយោជន៍ពី ប.ស.ស.។ លោកប្រធានសាខា ប.ស.ស. ខេត្ត បានបញ្ជាក់ឱ្យដឹងដែរថា៖ រាល់សមាជិក ប.ស.ស. ដែលទទួលរងគ្រោះថ្នាក់ដោយសារការងារ ប.ស.ស. បានផ្តល់របបធានារ៉ាប់រងគ្រោះថ្នាក់ការងារជូនដល់ពួកគាត់ ដែលរួមមាន៖ សេវាសង្គ្រោះបន្ទាន់, សេវាព្យាបាលនិងថែទាំ, ប្រាក់ឧបត្ថម្ភដល់អ្នកថែទាំ, ប្រាក់ឧបត្ថម្ភ ៧០% នៃប្រាក់ឈ្នួលមធ្យម ជាប់ភាគទានប្រចាំថ្ងៃ ពេលដែលឈឺមិនអាចទៅធ្វើការបាន, ផ្តល់ជូននូវឧបករណ៍ជំនួយផ្សេងៗ ប៉ុន្តែប្រសិនបើជនរងគ្រោះ រហូតដល់បាត់បង់ជីវិត ប.ស.ស. នឹងផ្តល់តាវកាលិកឧត្តរជីវី (ប្រាក់ឧបត្ថម្ភ) ដល់សិទ្ធិវ័ន្ត (ជននៅក្នុងបន្ទុក នៃគ្រួសារជនរងគ្រោះ)។ ទាំងនេះគឺសបញ្ជាក់យ៉ាងច្បាស់ អំពីការយកចិត្តទុកដាក់ខ្ពស់បំផុតពីសំណាក់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចំពោះសុខុមាលភាព និងជីវភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋជាពិសេសកម្មករនិយោជិត៕
បរទេស ៖ លោក Donald Trump គឺជាអតីតប្រធានាធិបតីអាមេរិកដំបូងគេ ដែលប្រឈមមុខនឹង ការចោទប្រកាន់ព្រហ្មទណ្ឌ ។ រដ្ឋអាជ្ញានៅទីក្រុងញូវយ៉ក បាននឹងកំពុងស៊ើបអង្កេតលើការបង់ប្រាក់ ដ៏ស្ងៀមស្ងាត់ទៅដល់តារាភាព យន្តពេញវ័យមួយរូប មុនពេលបោះឆ្នោត របស់លោកនៅឆ្នាំ ២០១៦។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា...
ញ៉ូដេលី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ថា ក្រុមមន្ត្រីបានឲ្យដឹងថា យ៉ាងហោចណាស់អ្នកកាន់ សាសនាចំនួន១៣នាក់ ត្រូវបានស្លាប់ និងជាច្រើននាក់ទៀត ត្រូវបានជួយសង្គ្រោះ កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីពួកគេបានធ្លាក់ចូល ទៅក្នុងអណ្ដូងទឹក ដែលនៅក្នុងប្រាសាទហិណ្ឌូ ក្នុងប្រទេសឥណ្ឌា ។ អ្នកថ្វាយបង្គំជាង២៥នាក់ បានធ្លាក់ចូលក្នុងអណ្តូងទឹក...
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ថា កាលពីថ្ងៃព្រហស្បតិ៍ កងទ័ពអាមេរិកបានឲ្យដឹងថា ទាហានចំនួន៩នាក់ បានស្លាប់ នៅក្នុងពេលធ្លាក់ឧទ្ធម្ភាគចក្រ Black Hawk ជម្លៀសវេជ្ជសាស្រ្ត២គ្រឿង ក្នុងអំឡុងពេលបេសកកម្មហ្វឹកហ្វឺន ពេលយប់នៅពី លើរដ្ឋ Kentucky ក្នុងឧបទ្ទវហេតុហ្វឹកហ្វឺន...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅរសៀលថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៣ នេះ បានអញ្ជើញនាំអំណោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្ដល់ជូនប្រជាពលរដ្ឋរងគ្រោះ ដោយខ្យល់កន្ត្រាក់ចំនួន ៥៧គ្រួសារ នៅឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។...
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ថា សេតវិមានបានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា រុស្ស៊ីកំពុងស្វែងរកអាវុធ បន្ថែមពីកូរ៉េខាងជើង សម្រាប់សង្គ្រាម អ៊ុយក្រែន ដោយបង្ហាញពីអត្តសញ្ញាណ របស់បុរសជនជាតិស្លូវ៉ាគី ដែលត្រូវបានចោទ ប្រកាន់ថា ជាឈ្មួញកណ្តាលចុះកិច្ចព្រមព្រៀង រវាងទីក្រុងម៉ូស្គូ និងក្រុងព្យុងយ៉ាង ។ អ្នកនាំពាក្យសន្តិសុខជាតិ...
បរទេស ៖ ទីបំផុតក្រោយកិច្ចប្រជុំ រវាងថ្នាក់ដឹកនាំ នៃប្រទេសទាំងពីររួចមក កាលពីថ្ងៃម្សិលមិញនេះ ទាំងប្រទេសចិន និងប្រទេសប្រេស៊ីល បានប្រកាសបញ្ឈប់ការប្រើប្រាស់ រូបិយវត្ថុជាលុយដុល្លារ ក្នុងដំណាក់ការអន្តរការី និងពង្រឹងការប្រើប្រាស់រូបិយវត្ថុក្នុងស្រុក របស់ប្រទេសទាំងពីរជំនួសវិញ។ យោងតាមការចេញ ផ្សាយរបស់RT កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានឲ្យដឹងថា កិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរនេះធ្វើឡើង ក្នុងគោលបំណងសំខាន់ផ្តោត ទៅល់ការធ្វើប្រតិបត្តិការ ទាំងពាណិជ្ជកម្ម និងហិរញ្ញវត្ថុហើយធ្វើយ៉ាងណា...
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក បានរំឭកអំពីតួនាទីដ៏ មានសារៈសំខាន់របស់អូស្ត្រាលី នៅក្នុងការចូលរួមចំណែកក្នុងដំណើរការស្វែងរកសន្តិភាព, ការស្តារកសាង និងអភិវឌ្ឍន៍របស់កម្ពុជា ក្នុងរយៈពេលជាង ៣០ឆ្នាំកន្លងមកនេះ ។ ការរំឭក របស់នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បែបនេះក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយលោក...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតនៅតំបន់អូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ មានកើតករណីផ្ទុះគ្រាប់មីនតោនសំណល់ពីសង្គ្រាម ខណៈពេលដែលអេស្ការវទ័រកំពុងកាយដី ដើម្បីសាងសង់ធ្វើអគារត្រង់ចំណុចការដ្ឋានសួនសត្វក្នុងកាស៊ីណូអូស្មាច់រីសត។ ករណីគ្រោះថ្នាក់ផ្ទុះគ្រាប់មីនតោននេះ បណ្តាលឱ្យអ្នកបើកបរអេស្ការវទ័រ រងរបួសជាទម្ងន់និងខូចខាតគ្រឿងចក្រអេស្កានោះ។...
ថៃ៖ លោកស្រី ថែ ថងថាន ស៊ីណាវ៉ាត់ មិនលាលែងពីតំណែងនាយករដ្ឋមន្រ្តីរបស់ថៃទេ ហើយថែមទាំងចាប់ដៃសាមគ្គី ដោយមិនឱ្យចាញ់ខ្មែរឡើយ ក្រោយពីជួបប្រជុំគ្នា។ ពួកគេបានសន្យាថា មិនឱ្យជាតិថៃបែកបាក់។ នេះបើយោងតាមប្រភពព័ត៌មានពីប្រទេសថៃ។
ភ្នំពេញ ៖ អ្នកវិភាគនយោបាយលោក ឡៅ ម៉ុងហៃ បានរំលឹកពីអតីតកាលថា ការគំរាមទាមទារ របស់ភាគីបារាំង ដែលជាម្ចាស់អាណានិគមលើសៀម ឲ្យគោរពសន្ធិសញ្ញាបារាំង-សៀម គឺទទួលបានជោគជ័យគួរឲ្យកត់សម្គាល់ ។ លោក ឡៅ...
បរទេស៖ លោកប្រធានាធិបតី Donald Trump បាននិយាយកាលពីថ្ងៃសៅរ៍ថា យោធាអាមេរិក បានវាយប្រហារទីតាំងចំនួនបី ក្នុងប្រទេសអ៊ីរ៉ង់ ដោយចូលរួមដោយផ្ទាល់ នូវកិច្ចខិតខំប្រឹងប្រែងរបស់អ៊ីស្រាអែល ក្នុងការកាត់ផ្តាច់កម្មវិធីនុយក្លេអ៊ែរ របស់ប្រទេស នៅក្នុងឧបាយកលដ៏ប្រថុយប្រថាន ដើម្បីធ្វើឱ្យសត្រូវដ៏យូរលង់ចុះខ្សោយ...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញប្រកាសផ្អាកការងារ និងផ្អាកបៀវត្សបណ្ដោះអាសន្ន វរសេនីយ៍ឯក ឈឹម រត្ថា មន្ដ្រីនាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដោយសារល្មើសបទវិន័យនគរបាលជាតិកម្ពុជា។...
បរទេស៖ អតីតចៅអធិការវត្ត Phra Phutthachai នៅ ខេត្ត Saraburi បានសារភាពថា មានទំនាក់ទំនងស្នេហា ជាមួយនារីម្នាក់ ដែលគេស្គាល់ថា “Sika Golf” ដោយនិយាយថា...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអំពាវនាវឱ្យមានការកាត់ទោសសមាជិកក្រុមប្រឆាំង ដែលលោកទទួលខុសត្រូវចំពោះការ លេចធ្លាយព័ត៌មានសម្ងាត់អំពីការ វាយប្រហាររបស់សហរដ្ឋអាមេរិក នាពេលថ្មីៗនេះលើប្រទេសអ៊ីរ៉ង់។ មន្ទីរបញ្ចកោណបានវាយប្រហារទីតាំង នុយក្លេអ៊ែរចំនួនបីរបស់ទីក្រុងតេអេរ៉ង់កាលពីសប្តាហ៍មុន ។ យោងតាមសារព័ត៌មាន...
បរទេស៖ ភ្ញៀវទេសចរបរទេសកំពុងវិលត្រលប់ទៅប្រទេសចិនវិញ បន្ទាប់ពីប្រទេសនេះ (ចិន) បានបន្ធូរបន្ថយគោលនយោបាយទិដ្ឋាការរបស់ខ្លួនដល់កម្រិតដែលមិនធ្លាប់មានពីមុនមក។ ប្រជាពលរដ្ឋមកពីប្រទេសចំនួន ៧៤ ឥឡូវនេះអាចចូលប្រទេសចិនបានរហូតដល់ ៣០ ថ្ងៃ ដោយមិនចាំបាច់ត្រូវការទិដ្ឋាការ ។ យោងតាមសារព័ត៌មាន AP...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ