កំពង់ចាម ៖ នៅថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២២នេះ រដ្ឋបាលខេត្តកំពង់ចាម សូមធ្វើការបែងចែកកាលវិភាគ ចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៥ ឬដូសជំរុញ ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃរដ្ឋបាលខេត្ត មន្ទីរ-អង្គភាពជុំវិញខេត្ត តាមកាលបរិច្ឆេទ ដូចខាងក្រោម៖
បរទេស ៖ អគ្គលេខាធិការសម្ព័ន្ធភាពយោធាណាតូ គឺលោក Jens Stoltenberg បាននិយាយ កាលពីថ្ងៃចន្ទថា អង្គការណាតូ មិនមានហេតុផលដើម្បីជឿថា នឹងមានបញ្ហាណាមួយ ជាមួយនឹងពាក្យសុំចូលជាសមាជិក របស់ប្រទេសស៊ុយអែត និងហ្វាំងឡង់នោះទេ ។ លោក Jens Stoltenberg បានទទួលស្គាល់ថា លោកបានបិទភ្នែក ដោយការព្រួយបារម្ភរបស់តួកគី គឺ...
យូអិន៖ អគ្គលេខាធិការអង្គការ សហប្រជាជាតិលោក Antonio Guterres កាលពីថ្ងៃចន្ទបានអំពាវនាវឱ្យ មានការខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់ការរើសអើង ជាតិសាសន៍ និងការរើសអើង។ ប្រមុខអង្គការសហប្រជាជាតិ បានឲ្យដឹងនៅក្នុងសាររបស់លោក សម្រាប់ការរាប់ថយក្រោយរយៈពេល ១០០ថ្ងៃ ទៅកាន់ទិវាសន្តិភាពអន្តរជាតិ ដែលនឹងប្រព្រឹត្តទៅថា “ក្នុងរយៈពេល ១០០ ថ្ងៃខាងមុខ និងលើសពីនេះ អនុញ្ញាតឱ្យពួកយើងធ្វើការដើម្បីការពារ សិទ្ធិមនុស្សរបស់ប្រជាជនទាំងអស់...
គៀវ៖ អភិបាលតំបន់ម្នាក់ បានចែករំលែកកាលពីថ្ងៃចន្ទថា កងទ័ពរុស្ស៊ីកំពុងគ្រប់គ្រងភាគច្រើន នៃទីក្រុង Severondonetsk នៅភាគខាងកើតប្រទេសអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន The National។ អភិបាលតំបន់ Luhansk លោក Serhiy Haiday បានលើកឡើងថា ស្ពានចូលក្នុងទីក្រុង ត្រូវបានខូចខាត ហើយខ្លួនមិនអាចផ្តល់ជំនួយ មនុស្សធម៌ ឬធ្វើការជម្លៀសបាន...
យូអិន៖ បេសកជនចិន បានអំពាវនាវដល់ សហគមន៍អន្តរជាតិ ឲ្យផ្តល់ជំនួយស្ថាបនា ដល់ប្រទេសម៉ាលី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Zhang Jun តំណាងអចិន្ត្រៃយ៍របស់ ប្រទេសចិនបានថ្លែងថា ស្ថានភាពបច្ចុប្បន្ននៅក្នុងប្រទេសម៉ាលី មានភាពស្មុគ្រស្មាញដោយសារកត្តាមួយចំនួន ហើយសហគមន៍អន្តរជាតិគួរតែ “បង្កើនការយល់ដឹងអំពីយុទ្ធសាស្ត្ររបស់ខ្លួន តម្រៀបការចែកចាយ កំណត់អាទិភាព និងផ្តល់ជំនួយក្នុងន័យស្ថាបនា” ។ លោកបានលើកឡើងថា...
យេរ៉ូសាឡឹម៖ ក្រុមប្រឹក្សាសន្តិសុខជាតិរបស់អ៊ីស្រាអែល បានបង្កើនការព្រមានអំពី ការធ្វើដំណើររបស់ខ្លួន សម្រាប់ទីក្រុងអ៊ីស្តង់ប៊ុល ដែលជាទីក្រុងដ៏ធំបំផុតរបស់ប្រទេសតួកគី ដល់កម្រិតខ្ពស់បំផុត ដោយលើកឡើងពីការវាយប្រហារ ដែលអាចកើតមានដោយប្រទេសអ៊ីរ៉ង់។ ការព្រមាននេះធ្វើឡើងចំពេល មានការកើនឡើងចុងក្រោយ នៃភាពតានតឹងរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ សេចក្តីថ្លែងការណ៍បានឲ្យដឹងថា “ដោយសារការបន្តនៃការគំរាមកំហែង និងក្នុងន័យនៃការកើនឡើង នៃចេតនារបស់អ៊ីរ៉ង់ ក្នុងការវាយប្រហារលើជនជាតិអ៊ីស្រាអែល នៅក្នុងប្រទេសតួកគី ជាពិសេសទីក្រុងអ៊ីស្តង់ប៊ុល...
វៀងច័ន្ទ៖ នាយករដ្ឋមន្ត្រីឡាវ លោក Phankham Viphavanh បានប្រាប់រដ្ឋសភា (NA) នៅដើមសម័យប្រជុំសាមញ្ញលើកទី៣ របស់ខ្លួន ដែលចាប់ផ្តើមនៅរដ្ឋធានីវៀងច័ន្ទថា រដ្ឋាភិបាលឡាវនឹងខិតខំ រក្សាស្ថិរភាពសេដ្ឋកិច្ច ស្ថានភាពហិរញ្ញវត្ថុ និងរូបិយប័ណ្ណ ដើម្បីការពារវិបត្តិ។ នៅក្នុងសម័យប្រជុំនេះ លោក សាយ សំផន ភុំវិហារ ប្រធានរដ្ឋសភាឡាវបានថ្លែងសុន្ទរកថា បើកដោយផ្តល់ឱកាសដល់រដ្ឋាភិបាល...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន កាលពីថ្ងៃចន្ទបានជំរុញឱ្យសហរដ្ឋអាមេរិក ត្រូវគ្នានឹងពាក្យសម្ដីរបស់ខ្លួន ជាមួយនឹងសកម្មភាព រួមទាំងការមិនស្វែងរកការប្រឈមមុខដាក់គ្នា ឬជម្លោះ មិនស្វែងរកសង្គ្រាមត្រជាក់ថ្មី និងមិនស្វែងរកអង្គការណាតូអាស៊ី ឬតំបន់ដែលបំបែកទៅជាប្លុកអរិភាព ហើយឈប់និយាយ ឬធ្វើរឿងដែលអាចបង្កើតការបែកបាក់ និងការប្រឈមមុខដាក់គ្នា។ អ្នកនាំពាក្យចិនលោក Wang Wenbin បានធ្វើការកត់សម្គាល់នៅក្នុង សន្និសីទសារព័ត៌មានប្រចាំថ្ងៃ ដើម្បីឆ្លើយតបទៅនឹងសំណួរទាក់ទង នឹងសុន្ទរកថារបស់លោក Lloyd Austin...
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសកម្ពុជា នឹងដឹកនាំគណៈប្រតិភូអញ្ជើញទៅចូលរួម កិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ាន-ឥណ្ឌា ដើម្បីរំព្ញកខួបលើកទី៣០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ឥណ្ឌា ចាប់ពីថ្ងៃទី១៦-១៧ ខែមិថុនា ឆ្នាំ២០២២ នៅរដ្ឋធានីញូវដេល្លី ប្រទេសឥណ្ឌា ។ រដ្ឋមន្រ្តីការបរទេសអាស៊ាន និងលោកបណ្ឌិត ចៃហ្សានកា នឹងផ្លាស់ប្តូរទស្សនៈលើ កិច្ចសហប្រតិបត្តិការអាស៊ាន-ឥណ្ឌា និងពិភាក្សាអំពីវិធីសាស្រ្ត...
ភ្នំពេញ ៖ គណបក្សប្រជាជនកម្ពុជា បានសម្រេចប្តឹងលោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ដោយស្នើសុំឲ្យធ្វើការពិនិត្យ ដើម្បីផ្តន្ទាទោសតាមច្បាប់ ព្រមទាំងទាមទារសំណងជំងឺចិត្តចំនួន ៤.០០០.០០០.០០០រៀល ស្មើនឹង ១លានដុល្លារ ក្រោយពាក់ព័ន្ធការចោទប្រកាន់ និងបំភ្លៃជុំវិញដំណើរការបោះឆ្នោត ឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។ បណ្ដឹងរបស់គណបក្សប្រជាជនកម្ពុជាបានធ្វើឡើងបន្ទាប់ពីលោក សុន ឆ័យ កាលពីថ្ងៃទី៧...
ភ្នំពេញ៖ ខែឧសភា ឆ្នាំ២០២២ ក្រុមការងារតាមដានអំពីការដោះស្រាយ ចំពោះមតិយោបល់ ឬសំណូមពររបស់ប្រជាពលរដ្ឋ ក្នុងទំព័រហ្វេសប៊ុករបស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានឆ្លើយតប និងដោះស្រាយចំនួន ៨គណនី។ តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី១៣ មិថុនា សម្ដេច ស ខេង បានឲ្យដឹងថា កាលពីខែឧសភា...
ភ្នំពេញ៖ មន្ត្រីនគរបាលចរាចរណ៍មួយរូប នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដែលបើកបរម៉ូតូ ក្នុងស្ថានភាព ស្រវឹងរេពេញផ្លូវ ត្រូវបានការិយាល័យចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ផ្អាកការងារ និងដកបញ្ឈរជើងរយៈពេល ៣ខែ ហើយត្រូវបង្ហាញមុខ នៅការិយាល័យបុគ្គលិកជារៀលរាល់ថ្ងៃ ។ ការផ្អាកការងារ និងដកបញ្ឈរជើងមន្ត្រីនគរបាលចរាចរណ៍រូបនេះ ធ្វើឡើងបន្ទាប់ពីឃើញការចុះផ្សព្ធផ្សាយ នៅលើបណ្តាញសង្គមហ្វេសប៊ុក ទាក់ទងទៅនឹងមន្ត្រីនគរបាលចរាចរណ៍មួយរូប នៃអធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ ដែលបានបើកបរម៉ូតូក្នុងស្ថានភាពស្រវឹងពេញផ្លូវនេះ...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសថា ការដំឡើងប្រាក់បៀវត្សរ៍ ជូនមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ នឹងត្រូវចាប់ផ្តើម នៅខែមករា ឆ្នាំ២០២៣ ខាងមុខ។ តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានរំលឹកថា...
ដើម្បីសហការនឹងអ្វីដែលហៅថា 《សេចក្តីព្រាងច្បាប់ស្តីពីការបង្ការការបង្ខំឱ្យធ្វើពលកម្មរបស់ជនជាតិវៃអ៊ូអឺ》របស់ភាគីអាមេរិកជិតចូលជាធរមាន លោក Adrian Zenz “អ្នកពូកែខាងក្លែងបន្លំ”បានចេញមកបង្ករឿង ហេតុម្តងទៀត ដោយចេញផ្សាយរបាយការណ៍មួយថា ប្រទេសចិនកំពុងពង្រីកក្របខ័ណ្ឌនិងទ្រង់ទ្រាយនៃ “ការបង្ខំឱ្យធ្វើពលកម្ម” ។ អ្វីដែលហៅថា សេចក្តីព្រាងច្បាប់របស់អាមេរិកគឺពោរពេញទៅដោយពាក្យកុហក ហើយអ្វីដែលហៅថា របាយការណ៍គឺជារឿងប្រឌិតសុទ្ធសាធ ពោលគឺភាគីអាមេរិកប្រើប្រាស់ កលល្បិចគ្រប់បែប យ៉ាងដើម្បីច្រានចោលភូមិភាគស្វយ័តស៊ីនជាំងឱ្យចេញពីខ្សែសង្វាក់ផ្គត់ផ្គង់និងខ្សែសង្វាក់ឧស្សាហកម្មសកល ។ តាមការពិត ពាក្យសម្តីរបស់អតីតមន្ត្រីការទូតអាមេរិកប្រចាំនៅប្រទេស ដែលត្រូវប្រព័ន្ធសារព័ត៌មាន...
ភ្នំពេញ ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អគរ) បានឲ្យដឹងថា ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ តទៅ គយ នឹងចុះបង្ក្រាបរថយន្ដគ្មានពន្ធ ខណៈរថយន្ដចង្កូតស្ដាំបង្ក្រាបបាន នឹងត្រូវកម្ទេចចោល ឬដោះបំបែកជា គ្រឿងបន្លាស់ តាមនីតិវិធីជាធរមាន។ យោងតាមសេចក្ដីជូនដំណឹងរបស់ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នាថ្ងៃទី១៣ មិថុនា...
ភ្នំពេញ៖ សម្តេចហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន បានអញ្ជើញចាក់វ៉ាក់សាំងកូវីដ១៩ដូសជំរុញ ដូសទី៥ នៅវិមានរដ្ឋសភាដែលរៀបចំ ដោយក្រសួងសុខាភិបាល និងអគ្គលេខាធិការដ្ឋានរដ្ឋសភា នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២នេះ។ ឆ្លៀតឱកាសនេះ សម្តេចប្រធានរដ្ឋសភា បានអំពាវនាវដល់ជនរួមជាតិទាំងអស់ ទៅចាក់វ៉ាក់សាំងដូសជំរុញ ឱ្យបានគ្រប់គ្នាៗ...
កាណាដា៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ថា លោក Justin Trudeauនាយករដ្ឋមន្ត្រីកាណាដា បានថ្លែងកាលពីថ្ងៃចន្ទថា លោកបានធ្វើតេស្តវិជ្ជមាន ជំងឺកូវីដ-១៩ ដោយបន្ថែមថា លោកមានអារម្មណ៍ល្អ ចាប់តាំងពីលោកបានទទួលថ្នាំបង្ការ ។ “ខ្ញុំបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩។ ខ្ញុំនឹងធ្វើតាមការណែនាំសុខភាពសាធារណៈ និងនៅដាច់ដោយឡែកពីគេ។ ខ្ញុំមានអារម្មណ៍មិនអីទេ...
រុស្ស៊ី៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ថា យោងតាមរបាយការណ៍មួយ បានឱ្យដឹងថា ប្រទេសរុស្ស៊ី រកចំណូលបានជិត១០០ពាន់លានដុល្លារ ពីការនាំចេញប្រេង និងឧស្ម័នក្នុងអំឡុងពេល១០០ថ្ងៃដំបូង នៃសង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែន ។ មជ្ឈមណ្ឌលឯករាជ្យ សម្រាប់ស្រាវជ្រាវថាមពល និងខ្យល់ស្អាត ហៅកាត់ថា (CREA) បានរកឃើញថា ប្រាក់ចំណូលបានធ្លាក់ចុះចាប់តាំងពីខែមីនា ដោយសារប្រទេសជាច្រើន...
អ៊ុយក្រែន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ថា កាលពីថ្ងៃចន្ទ ក្រុមអ្នកស៊ើបអង្កេតអ៊ុយក្រែន បានគាស់សាកសពចំនួន៧នាក់ ចេញពីផ្នូរបណ្តោះអាសន្ននៅក្នុងព្រៃ ក្បែរទីក្រុងគៀវ ហើយប៉ូលិសបានឲ្យដឹងថា ពួកគេគឺជាជនស៊ីវិល ដែលត្រូវបានសម្លាប់ដោយកងកម្លាំងរុស្ស៊ី ក្នុងអំឡុងពេលដែលពួកគេ កាន់កាប់តំបន់នោះ ។ សាកសពត្រូវបានរកឃើញនៅខាងក្រៅភូមិ Vorzel ស្ថិតនៅចម្ងាយមិនដល់១០គីឡូម៉ែត្រ...
គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ថា កងកម្លាំងរុស្ស៊ី បានកាត់ផ្តាច់ផ្លូវចុងក្រោយ សម្រាប់ការជម្លៀសពលរដ្ឋចេញពីទីក្រុង Sievierodonetsk ភាគខាងកើតអ៊ុយក្រែន ខណៈដែលវិមានក្រឹមឡាំងបានជំរុញឱ្យមានជ័យជម្នះនៅក្នុងតំបន់ Donbas ។ លោក Sergei Gaidai អភិបាលតំបន់ បានលើកឡើងថា ស្ពានចុងក្រោយទៅទីក្រុងត្រូវបានបំផ្លាញ...
បរទេស៖ ប្រធានាធិបតី នៃប្រទេសបារាំងលោក Emmanuel Macron កាលពីថ្ងៃចន្ទម្សិលមិញ បានប្រកាសថាបារាំង នឹងធ្វើការកែប្រែផែនការចំណាយយោធា រយៈពេល៦ឆ្នាំរបស់ខ្លួន នៅក្នុងគ្រាដែលវិបត្តិ ជម្លោះរវាងអ៊ុយក្រែន និងប្រទេសរុស្សី កំពុងតែបន្តកើតឡើងបែបនេះ។ លោក Macron ក៏បានធ្វើការអះអាងដែរថា លោកបានណែនាំ ទៅដល់រដ្ឋាភិបាលរួចរាល់ហើយ ក្នុងការធ្វើការវាស់វែងឡើងវិញទៅលើកម្មវិធីចំណាយដោយយោធា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ ជាពិសេសក្នុងពេលវេលា ដែលស្ថានភាពភូមិសាស្ត្រនយោបាយនៅពេលនេះ។...
ភ្នំពេញ៖ តាមសំណើសុំវិនិយោគ គណៈកម្មាធិការវិនិយោគ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញ វិញ្ញាបនបត្រចុះ បញ្ជីគម្រោងវិនិយោគ លើវិស័យរោងចក្រ ចំនួន៤ ដែលបានបោះទុនវិនិយោគ សរុបជាង២៣លានដុល្លារ សហរដ្ឋអាមេរិក។ គម្រោងវិនិយោគទាំងនោះរួមមាន៖ ១- ក្រុមហ៊ុន GOLDEN SUN FASHION APPAREL CO., LTD គណៈកម្មាធិការវិនិយោគកម្ពុជា...
ភ្នំពេញ៖ សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ បានបើកប្រតិបត្តិការ បង្ក្រាបករណីជួញដូរ គ្រឿងញៀន ៤គោលដៅផ្សេងគ្នា ចាប់ខ្លួនជនសង្ស័យ ២នាក់ និងរឹបអូសគ្រឿងញៀនជាង ៥៤គីឡូក្រាម ។ ជាក់ស្ដែងសមត្ថកិច្ច នៃមន្ទីរប្រឆាំងបទល្មើស គ្រឿងញៀន (ក៥) ដឹកនាំដោយលោកឧត្ដសេនីយ៍ទោ សាន សុទ្ធី,...
បរទេស៖ យោងតាមការចេញផ្សាយដោយ rt.com កាលពីថ្ងៃចន្ទម្សិលមិញនេះ បានឲ្យដឹងថាមន្ត្រីជាន់ខ្ពស់ នៃប្រទេសចិននិងប្រទេសប៉ាគីស្ថាន បានឈានទៅដល់កិច្ចព្រមព្រៀង ក្នុងការពង្រឹងកិច្ចសហប្រតិបតិ្តការ រវាងគ្នាក្នុងការប្រយុទ្ធប្រឆាំងទៅនឹង ភេវរកម្មព្រមទាំងបញ្ហាបារម្ភ អំពីសន្តិសុខផ្សេងទៀតផងដែរ។ មន្ត្រីយោធារបស់រដ្ឋាភិបាល ទីក្រុងអ៊ីស្លាម៉ាបាដ ដែលបានថ្លែងនៅក្នុងសន្ទរកថាមួយ កាលពីថ្ងៃម្សិលមិញថា៖ ប៉ាគីស្ថាន និងចិនបានអះអាងជាថ្មី អំពីភាពជាដៃគូយុទ្ធសាស្ត្រ របស់ពួកគេក្នុងគ្រាលំបាក ហើយបានយល់ព្រម បន្តការផ្លាស់ប្តូរទស្សនៈជាទៀងទាត់ លើបញ្ហាផលប្រយោជន៍...
បរទេស៖ ប្រធានាធិបតី នៃប្រទេសប៉ូឡូញ លោក Andrzej Duda កាលពីថ្ងៃចន្ទម្សិលមិញនេះ បានធ្វើការប្រកាសអំពាវនាវ ស្នើសុំឲ្យបណ្តាប្រទេសសម្ព័ន្ធមិត្ត ទាំងឡាយក្នុងការផ្គត់ផ្គង់អាវុធ មកឲ្យខ្លួនវិញ ខណៈដែលបច្ចុប្បន្នឃ្លាំងអាវុធរបស់ខ្លួន ចាប់ផ្តើមមានចំនួនតិច ក្រោយពេលដែលបានសម្រេចចិត្ត ជួយផ្គត់ផ្គង់អាវុធឲ្យអ៊ុយក្រែន អស់ចំនួនជាច្រើន កន្លងមក។ លោក Duda បានថ្លែងនៅក្នុងសន្និសិទសារព័ត៌មានមួយ ជាមួយនឹងវិស័យការពារជាតិថា៖ ពួកយើងរំពឹងទុកតថា...
ភ្នំពេញ៖ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោក លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធាន ទី ១ អាជ្ញាធរមីន បានស្នើទៅកាន់ភាគីអូស្រ្តាលី ឱ្យបន្តជួយគាំទ្រដល់ការងារបោសសម្អាតមីន រហូតដល់កម្ទេចគ្រាប់មីនចុងក្រោយនៅកម្ពុជា ទោះបីកម្ពុជាមិនបានសម្រេចគោលដៅ ឆ្នាំ២០២៥ ក៏ដោយ ។ ការស្នើនេះធ្វើឡើង ក្នុងជំនួបពិភាក្សា ការងារជាមួយ លោកស្រី Kathryn...
បរទេស៖ សមាជិកសភារបស់ប្រទេសក្រូអាតម្នាក់ ដែលមានឈ្មោះថា Mislav Kolakusic កាលពីថ្ងៃចន្ទម្សិលមិញនេះ បានធ្វើការរិះគន់ចំៗ ទៅលើគោលនយោបាយ ការពារជាតិព្រមទាំងការបរទេស របស់ប្លុកអឺរ៉ុបហើយថែមទាំង បានចោទប្រកាន់ថាអឺរ៉ុបទាំងមូល បែរជាបានប្តូររូបរាងក្លាយទៅជា អ្នកបម្រើដ៏ស្មោះស្ម័គ្រឲ្យ រដ្ឋាភិបាលក្រុងវ៉ាស៊ិនតោនទៅវិញ។ លោក Kolakusic ត្រូវបានគេស្គាល់ថា ជាអ្នកដែលតែងតែប្រើប្រាស់ ពាក្យរិះគន់ខ្លាំងៗទៅលើគោលនយោបាយ របស់លោកខាងលិចក្នុងការ អនុវត្តទណ្ឌកម្មប្រឆាំងរុស្សី និងក៏ដូចជា...
ភ្នំពេញ ៖ ក្រសួងទេសចរណ៍ និងក្រុមហ៊ុន ខេមប្រ៊ូវ បានសហការរៀបចំកម្មវិធីប្រគល់ និងទទួលធុងបែង ចែកសំរាម ចំនួន៥០ឈុត ដែលស្មើនឹង១០០ធុង ដើម្បីដាក់នៅក្នុងបរិវេណពហុកីឡដ្ឋានជាតិមរតកតេជោ ក្នុងគោលបំណង់លើកកម្ពស់ការយល់ដឹងអំពីការគ្រប់ គ្រងកាកសំណល់រឹងនៅតាមទីសាធារណៈ និង មិនអាចកែច្នៃបានឱ្យបានត្រឹមត្រូវ ។ ថ្លែងនៅក្នុងកម្មវិធីប្រគល់ និងទទួលធុងបែងចែកសំរាម នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ លោក...
បរទេស៖ ប្រធានាធិបតីនៃប្រទេសអ៊ុយក្រែនលោក Volodymyr Zelensky កាលពីថ្ងៃម្សិលមិញនេះបានធ្វើការ ប្រកាសប្តេជ្ញាចិត្តរបស់ខ្លួនថា នឹងទាញយកសេរីភាពមកវិញនូវ តំបន់ដែលស្ថិតនៅក្រោមការ គ្រប់គ្រងរបស់រុស្សីកន្លងមករួមមានទាំងតំបន់ Donetsk និង Lugansk ផងដែរ។ សេចក្តីថ្លែងការណ៍របស់ លោកប្រធានាធិបតីបានធ្វើឡើង ប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពី របាយការណ៍ដែលបញ្ជាក់ថា យោធារបស់អ៊ុយក្រែនបានធ្វើការបាញ់កាំភ្លើងធំ ទៅលើតាមអគារស្នាក់នៅអគារផ្សារទំនើប និងមន្ទីរពេទ្យជាច្រើនកន្លែងក្នុងតំបន់ Donetsk។ លោក...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតនៅតំបន់អូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ មានកើតករណីផ្ទុះគ្រាប់មីនតោនសំណល់ពីសង្គ្រាម ខណៈពេលដែលអេស្ការវទ័រកំពុងកាយដី ដើម្បីសាងសង់ធ្វើអគារត្រង់ចំណុចការដ្ឋានសួនសត្វក្នុងកាស៊ីណូអូស្មាច់រីសត។ ករណីគ្រោះថ្នាក់ផ្ទុះគ្រាប់មីនតោននេះ បណ្តាលឱ្យអ្នកបើកបរអេស្ការវទ័រ រងរបួសជាទម្ងន់និងខូចខាតគ្រឿងចក្រអេស្កានោះ។...
ថៃ៖ លោកស្រី ថែ ថងថាន ស៊ីណាវ៉ាត់ មិនលាលែងពីតំណែងនាយករដ្ឋមន្រ្តីរបស់ថៃទេ ហើយថែមទាំងចាប់ដៃសាមគ្គី ដោយមិនឱ្យចាញ់ខ្មែរឡើយ ក្រោយពីជួបប្រជុំគ្នា។ ពួកគេបានសន្យាថា មិនឱ្យជាតិថៃបែកបាក់។ នេះបើយោងតាមប្រភពព័ត៌មានពីប្រទេសថៃ។
ភ្នំពេញ ៖ អ្នកវិភាគនយោបាយលោក ឡៅ ម៉ុងហៃ បានរំលឹកពីអតីតកាលថា ការគំរាមទាមទារ របស់ភាគីបារាំង ដែលជាម្ចាស់អាណានិគមលើសៀម ឲ្យគោរពសន្ធិសញ្ញាបារាំង-សៀម គឺទទួលបានជោគជ័យគួរឲ្យកត់សម្គាល់ ។ លោក ឡៅ...
បរទេស ៖ ប៉ូលិសថៃ បាននិយាយកាលពីថ្ងៃអង្គារថា ជនសង្ស័យចំនួន ១២ នាក់ត្រូវបានចាប់ខ្លួនជាមួយនឹងកាំភ្លើងចំនួន ១៨ ដើម និងគ្រាប់ជាង ៣០.០០០ គ្រាប់ ដែលត្រូវបានរឹបអូស ជាផ្នែកមួយ...
បរទេស៖ លោកប្រធានាធិបតី Donald Trump បាននិយាយកាលពីថ្ងៃសៅរ៍ថា យោធាអាមេរិក បានវាយប្រហារទីតាំងចំនួនបី ក្នុងប្រទេសអ៊ីរ៉ង់ ដោយចូលរួមដោយផ្ទាល់ នូវកិច្ចខិតខំប្រឹងប្រែងរបស់អ៊ីស្រាអែល ក្នុងការកាត់ផ្តាច់កម្មវិធីនុយក្លេអ៊ែរ របស់ប្រទេស នៅក្នុងឧបាយកលដ៏ប្រថុយប្រថាន ដើម្បីធ្វើឱ្យសត្រូវដ៏យូរលង់ចុះខ្សោយ...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញប្រកាសផ្អាកការងារ និងផ្អាកបៀវត្សបណ្ដោះអាសន្ន វរសេនីយ៍ឯក ឈឹម រត្ថា មន្ដ្រីនាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដោយសារល្មើសបទវិន័យនគរបាលជាតិកម្ពុជា។...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអំពាវនាវឱ្យមានការកាត់ទោសសមាជិកក្រុមប្រឆាំង ដែលលោកទទួលខុសត្រូវចំពោះការ លេចធ្លាយព័ត៌មានសម្ងាត់អំពីការ វាយប្រហាររបស់សហរដ្ឋអាមេរិក នាពេលថ្មីៗនេះលើប្រទេសអ៊ីរ៉ង់។ មន្ទីរបញ្ចកោណបានវាយប្រហារទីតាំង នុយក្លេអ៊ែរចំនួនបីរបស់ទីក្រុងតេអេរ៉ង់កាលពីសប្តាហ៍មុន ។ យោងតាមសារព័ត៌មាន...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ ២០២៥ បានចេញប្រកាសផ្អាកការងារ បណ្ដោះអាសន្ន ចំពោះលោកឧត្ដមសេនីយ៍ទោ កាន វឌ្ឍនា...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ