ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា កម្ពុជា ចាត់ទុកទឹកជា «មាស ស» ដែលជាកម្លាំងចលករ ជំរុញការអភិវឌ្ឍ និងវឌ្ឍនភាពសេដ្ឋកិច្ចសង្គម ប្រកបដោយចីរភាព និងបរិយាបន្ន។ ក្នុងកិច្ចប្រជុំកំពូលលើកទី៤ ស្ដីពី «បញ្ហាទឹកក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក» ក្រោមមូលបទ «ធនធានទឹក សម្រាប់ការអភិវឌ្ឍ...
នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ សន្និសីទសារព័ត៌មានត្រូវធ្វើឡើង នៅឯផ្សារទំនើប ជីប ម៉ុង សែនសុខដើម្បីប្រកាស អំពីការចាប់ផ្តើមនូវព្រឹត្តិការណ៍ ប្រណាំងកង់ភ្នំ WURKZ MOUNTAIN BIKE SERIES រដូវកាល២០២២ ដែលនឹងមានការប្រកួត ចំនួន៥ជុំផ្សេងគ្នា ធ្វើឡើងចាប់ពីដើមខែឧសភា រហូតដល់ខែធ្នូ។ កម្មវិធីនេះ មានការអញ្ជើញចូលរួម ពីសំណាក់លោក...
Budapest៖ សហភាពអឺរ៉ុប បានប្រកាសដាក់ទណ្ឌកម្មចំនួន ៥ជុំប្រឆាំងនឹងរុស្ស៊ីរួចហើយ រួមទាំងការហាមឃាត់ការនាំចូលធ្យូងថ្មពីរុស្ស៊ីផងដែរ ប៉ុន្តែយោងតាមអ្នកវិទ្យាសាស្ត្រនយោបាយហុងគ្រីលោក Csaba Moldicz បានឲ្យដឹងថាទណ្ឌកម្មទំនងជានឹងមិនឈានដល់ប្រសិទ្ធភាពដែលចង់បាននៃការបញ្ចប់ជម្លោះបច្ចុប្បន្ននៅអ៊ុយក្រែននោះទេ។ នៅក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយស៊ីនហួនាពេលថ្មីៗនេះ លោក Moldicz នាយកស្រាវជ្រាវនៅមជ្ឈមណ្ឌល Eurasian នៃសាកលវិទ្យាល័យ John Neumann ក្នុងទីក្រុង Budapest បានពន្យល់ថា ការដាក់ទណ្ឌកម្មតែម្នាក់ឯងមិនអាចជួយបានទេ លុះត្រាតែពួកគេត្រូវបានអមដោយការចរចា។...
យូអិន៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres នឹងធ្វើទស្សនកិច្ចនៅទីក្រុងមូស្គូនៅថ្ងៃទី២៦ ខែមេសា ហើយនឹងត្រូវបានទទួលដោយលោកប្រធានាធិបតីរុស្ស៉ី Vladimir Putin ។ លោក Stephane Dujarric អ្នកនាំពាក្យរបស់លោក Guterres បានឲ្យដឹងថា អគ្គលេខាធិការនឹងមាន “កិច្ចប្រជុំការងារ និងអាហារថ្ងៃត្រង់” ជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei...
បរទេស៖ អង្គការសហប្រជាជាតិ បានបដិសេធក្នុងការគាំទ្រការចោទប្រកាន់របស់រដ្ឋាភិបាលទីក្រុងគៀវ និងក្រុងវ៉ាស៊ីនតោនថា សកម្មភាពរបស់រុស្ស៊ីអំឡុងពេលការវាយលុកយោធារបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែន គឺជាអំពើប្រល័យពូជសាសន៍។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា លោកស្រី Ravina Shamdasani អ្នកនាំពាក្យរបស់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) បានលើកឡើងអំពីបញ្ហានេះប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃសុក្រ។ លោកស្រីថា «ទេ យើងមិនបានចងក្រងឯកសារគំរូដែលអាចឈានដល់ការប្រល័យពូជសាសន៍នោះទេ»។ លោកស្រី...
គៀវ៖ ទីភ្នាក់ងារសារព័ត៌មាន Interfax-Ukraine បានរាយការណ៍ថា ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន លោក Mykhailo Podolyak បានឲ្យដឹងថា ក្រុងគៀវ នឹងបញ្ចប់កិច្ចពិភាក្សា ស្តីពីការធានាសន្តិសុខជាមួយប្រទេសជាដៃគូក្នុងរយៈពេលមួយសប្តាហ៍។ លោក Podolyak បានលើកឡើងថា “ការផ្គត់ផ្គង់អាវុធ ការបិទមេឃ ការប្រឹក្សាយោធា និងមធ្យោបាយសម្រាប់ការទិញអាវុធបន្ថែមយ៉ាងឆាប់រហ័សគឺមានសារៈសំខាន់សម្រាប់ពួកយើង។ ខ្ញុំគិតថាបញ្ហាទាំងនេះអាចត្រូវបានបញ្ចប់ក្នុងរយៈពេលមួយសប្តាហ៍”។ កាលពីថ្ងៃទី១៦ ខែមេសា...
ប៉េកាំង៖ ប្រទេសចិន បានបដិសេធចំពោះការកត់សម្គាល់របស់មន្ត្រីអាមេរិកថា ចិន គួរតែរៀនមេរៀនត្រឹមត្រូវពីស្ថានការណ៍នៅអ៊ុយក្រែន រួមទាំងថាខ្លួនមិនអាចបំបែកសហរដ្ឋអាមេរិកចេញពីសម្ព័ន្ធមិត្តរបស់ខ្លួនបាននោះឡើយ។ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយថា “ជំហររបស់ចិនចំពោះបញ្ហាអ៊ុយក្រែន គឺស្ថិតនៅពីលើ យុត្តិធម៍ គោលបំណង និងហួសពីការតិះដៀល។ ផ្ទុយទៅវិញ វាគឺជាភាគីសហរដ្ឋអាមេរិក ដែលមានកំណត់ត្រាមិនល្អលើបញ្ហាពាក់ព័ន្ធ” ។ លោក Zhao បានលើកឡើងថា...
កំពង់ចាម ៖ ក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់សមិទ្ធផលនានា ក្នុងវត្តឥន្ទកោសី ហៅវត្តកោះជ្រូក ស្ថិតក្នុងភូមិទី១៣ ឃុំកោះសំរោង ស្រុកកំពង់សៀម នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ នេះ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានលើកឡើងថា ដោយសារកត្តាសុខសន្តិភាព ទើបធ្វើឱ្យមានការរីកចម្រើនទន្ទឹមគ្នា ទាំងវិស័យពុទ្ធចក្រ និងវិស័យអាណាចក្រ ។...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ បានអញ្ជើញឡេីងថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំកំពូល ស្តីពីបញ្ហាទឹកតំបន់អាស៊ី-ប៉ាស៊ីហ្វិកលើកទី៤ នៅទីក្រុងគូម៉ាម៉ូតូ ប្រទេសជប៉ុន។ សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ទៅចូលរួមក្នុងកិច្ចប្រជុំកំពូលលើកទី៤...
បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន បានប្រាប់ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel កាលពីថ្ងៃព្រហស្បតិ៍ថា ទីក្រុងប្រ៊ុចសែលអាចលើកទឹកចិត្តក្រុងគៀវឱ្យចៀសវាង “ការបាញ់ផ្លោងដ៏ធំ” របស់តំបន់ Donbass និងពីការប្រព្រឹត្ត “ការរំលោភបំពានធ្ងន់ធ្ងរផ្សេងទៀត” នៃច្បាប់អន្តរជាតិ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២...
បរទេស៖ ក្រសួងការពារជាតិបានរុស្ស៊ី ពន្យល់កាលពីថ្ងៃសុក្រថា ទាហានអ៊ុយក្រែន និងសមាជិកនៃកងវរសេនាតូច Neo-Nazi Azov ដែលនៅតែស្ថិតនៅរោងចក្រដែក Azovstal ឡោមព័ទ្ធក្នុងទីក្រុង Mariupol នៅតែមានឱកាសអាចចុះចាញ់នឹងយោធារុស្ស៊ីបាន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា មួយថ្ងៃមុននេះ គឺរដ្ឋាភិបាលទីក្រុងមូស្គូបានប្រកាសពីការដណ្តើមបានទីក្រុង Mariupol ដោយប្រធានាធិបតីវ្ល៉ាឌីមៀ...
ភ្នំពេញ ៖ លោក ផនខាំ វីផាវ៉ាន់ (Phankham Viphavanh) នាយករដ្ឋមន្ត្រីឡាវ បានស្នើកម្ពុជា ឲ្យមានការសាងសង់ស្ពានតភ្ជាប់រវាងប្រទេសទាំងពីរ ដើម្បីឲ្យទំនាក់ទំនងរវាងប្រជាជន និងប្រជាជន កាន់តែជិតស្និទ្ធ។ ក្នុងជំនួបពិភាក្សាការងារជាមួយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ លោក...
បរទេស៖ យោងតាមការអះអាង ដោយក្រសួងការពារជាតិ នៃប្រទេសរុស្ស៊ី កាលពីថ្ងៃសុក្រម្សិលមិញនេះ បានបង្ហាញលទ្ធផលអំពីហេតុការណ៍ ថ្ងៃទី១៣ ខែមេសាកន្លងមក នៅសមុទ្រខ្មៅ ថានាវាចម្បាំងរបស់ខ្លួនមួយគ្រឿង បានទទួលរងការខូចខាត យ៉ាងខ្លាំងដោយសារការផ្ទុះអាវុធ ដែលមាននៅពីខាងក្នុង ហើយក្នុងនោះវាបានធ្វើឲ្យនាវិកម្នាក់ បាត់បង់ជីវិតភ្លាមៗ ហើយ២៧នាក់ទៀត បន្តបាត់ខ្លួននៅឡើយ។ របាយការណ៍ដដែលបានបញ្ជាក់ទៀតថា៖ នាវិកម្នាក់ បានបាត់បង់ជីវិតនិង២៧នាក់បាត់ខ្លួន ប៉ុន្តែនាវិកប្រមាណជា៣៩៦នាក់ផ្សេងទៀត ត្រូវបានជួយសង្គ្រោះចេញ...
ផ្ទះលក់ ស្ថិតនៅតំបន់ទួលទំពូង២ មានចំណូលស្រាប់ តម្លៃ 1m2 = 3800$ទំហំសរុប 343 m2ទំហំដី 14,5m x 23,5m https://goo.gl/maps/F6Ytz8mZ8WxVZyg9A សម្រាប់លោកអ្នក កំពុងស្វែងរក ទ្រព្យសម្បតិ្ត ដែលមានសក្តានុពល និងកំពុងមានចំណូលស្រាប់ ក៏ដូចជាប្រកបអាជីវកម្មផ្សេងៗ ឬសង់អគារខ្ពស់ អាចពិចារណាបាន ស្ថិតនៅផ្ទះលេខ...
ភ្នំពេញ៖ ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តឧត្ដរមានជ័យ កាលពីថ្ងៃទី ២២ ខែ មេសា ឆ្នាំ ២០២២ បានបង្គាប់ឲ្យឃុំខ្លួន យុវជនត្រូវចោទចំនួន ៣នាក់ និង បញ្ជូនខ្លួន ទៅឃុំខ្លួន នៅក្នុងពន្ធនាគារ ជាបណ្ដោះអាសន្ន ដើម្បីរង់ចាំ ការធ្វើសវនាការ តាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធនឹងអំពើ ឃាតកម្ម...
ភ្នំពេញ ៖ លោក ផនខាំ វីផាវ៉ាន់ (Phankham Viphavanh) នាយករដ្ឋមន្ត្រីឡាវ បានប្រកាសគាំទ្រការបោះឆ្នោត ឃុំ-សង្កាត់ នៅប្រទេសកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅខែមិថុនា ឆ្នាំ២០២២ នាពេលខាង មុខនេះ។ ក្នុងជំនួបពិភាក្សាការងារជាមួយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី២៣ ខែមេសា...
បរទេស៖ ធនាគារនៃប្រទេសរុស្ស៊ី កាលពីថ្ងៃព្រហស្បតិ៍បានធ្វើការប្រកាស អំពីផែនការរបស់ខ្លួន ក្នុងការបើកឲ្យដំណើរការ ឲ្យមានលុយឌីជីថល ruble ដែលមានភាពរួចរាល់ជាស្ថាពរ នៅត្រឹមឆ្នាំក្រោយនេះ ព្រមទាំងមានសមត្ថភាព គ្រប់គ្រាន់ក្នុងការទូទាត់លុយ ជាមួយនឹងអន្តរជាតិផងដែរ។ ក្រៅពីនោះរុស្ស៊ី ក៏បានរៀបចំផែនការ ក្នុងការពង្រីកចំនួនបណ្តាប្រទេសផ្សេងជាច្រើនទៀត ដែលនឹងទទួលយកកាតធនាគារ Mir របស់ខ្លួនផងដែរ។ ទេសាភិបាល របស់ធនាគារជាតិលោកស្រី Elvira Nabiulina...
បរទេស៖ យោងតាមការចេញផ្សាយ របស់កាសែត Izvestia កាលពីថ្ងៃសុក្រម្សិលមិញនេះ បានឲ្យដឹងថាទីភ្នាក់ងារ គ្រប់គ្រង អាកាសរបស់ប្រទេសរុស្ស៊ី បានបញ្ជាក់ព្រមានទៅកាន់បណ្តាក្រុមហ៊ុនអាកាសចរទាំងឡាយ ក្នុងប្រទេសថាគួរត្រូវត្រៀមខ្លួន រួចជាស្រេច ក្នុងការធ្វើការហោះហើរ របស់ពួកគេដោយមិនចាំបាច់ ប្រើប្រាស់ប្រព័ន្ធត្រួតពិនិត្យ ផែនទីអាមេរិក GPS ។ យោងតាមការសេចក្តីប្រកាស ដែលត្រូវបានធ្វើឡើងកាលពីថ្ងៃម្សិលមិញនេះដែរ បានធ្វើការណែនាំដល់បណ្តាក្រុមហ៊ុន អាកាសចរជាតិទាំង ឡាយត្រៀមខ្លួន...
បរទេស៖ រដ្ឋមន្ត្រីក្រសួងការពារជាតិ របស់ប្រទេសចិន លោក Wei Fenghe ថ្មីៗនេះបានធ្វើការលើកឡើងថា អាមេរិកមិនគួរមើលស្រាល ទៅលើសមត្ថភាព ដោះស្រាយបញ្ហាដែនអធិបតេយ្យ របស់ចិនជាមួយនឹងកោះតៃវ៉ាន់ នោះឡើយ។ នៅអំឡុងនៃកិច្ចជំនួបគ្នា តាមទូរស័ព្ទជាមួយនឹង លោករដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Lloyd Austin លោក Wei បានបញ្ជាក់ឡើងវិញថា ជំហរបស់ចិននៅលើតៃវ៉ាន់...
បរទេស៖ នៅក្នុងរបាយការណ៍មួយ ដែលត្រូវបានចេញផ្សាយ ដោយប្រទេសជប៉ុននៅថ្ងៃសុក្រ បានបញ្ជាក់ថាកោះចំនួន៤ ដែលជប៉ុនអះអាងថាជាដែនកោះ របស់ខ្លួននិងកំពុងស្ថិតនៅ ជម្លោះជាមួយនឹងរុស្ស៊ី នៅឡើយនោះ កំពុងត្រូវបានកាន់កាប់ដោយខុសច្បាប់ ដោយរដ្ឋាភិបាលក្រុងមូស្គូ។ នៅក្នុងរបាយការណ៍នោះ ជប៉ុនក៏បានប្រើប្រាស់ឃ្លាធ្ងន់ៗផងដែរ ជាពិសេសចំពោះទំនាក់ទំនងមិនសូវល្អ រវាងគ្នាចំពេលដែលជម្លោះ រវាងអ៊ុយក្រែននិងរុស្ស៊ី ក៏កំពុងបន្តនៅឡើយ។ របាយការណ៍ដែលមានឈ្មោះថា 2022 Diplotic Bluebook គឺជារបាយការណ៍ប្រចាំឆ្នាំស្តីពីគោលនយោបាយ...
បរទេស៖ ក្រសួងការបរទេស របស់ប្រទេសឥណ្ឌា បាននិយាយកាលពីយប់ថ្ងៃព្រហស្បតិ៍ថា ប្រទេសឥណ្ឌា បានផ្តល់ការយល់ព្រម សម្រាប់ប្រទេសជប៉ុន ក្នុងការទទួលយកជំនួយមនុស្សធម៌ ដែលរក្សាទុកក្នុងទីក្រុងបុមបៃ និងបម្រុងទុកសម្រាប់ជនភៀសខ្លួន អ៊ុយក្រែន នៅក្នុងទ្វីបអឺរ៉ុប ដោយបន្ថែមថា ជប៉ុនគួរតែប្រើយន្តហោះ ពាណិជ្ជកម្ម ជាជាងប្រើយន្តហោះយោធា ក្នុងការធ្វើរឿងនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២...
បរទេស៖ មន្ទីរបញ្ចកោណ បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិក នឹងបញ្ជូនយន្តហោះដ្រូនពិឃាត Phoenix Ghost ថ្មីបំផុតរបស់ខ្លួនទៅកាន់ប្រទេសអ៊ុយក្រែន។ បណ្តាប្រទេសណាតូ បាននិងកំពុងបង្កើនអាវុធដល់កៀវ បន្ទាប់ពីរុស្ស៊ីបានបើកការវាយលុក យោធាប្រឆាំងនឹងប្រទេសនេះ កាលពីចុងខែកុម្ភៈ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិក លោក John...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ បានជួបពិភាក្សាការងារទ្វេភាគីជាមួយ លោក ផនខាំ វីផាវ៉ាន់ នាយករដ្ឋមន្រ្តីឡាវ នៅប្រទេសជប៉ុន។ សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា...
ភ្នំពេញ ៖ រាជរដ្ឋាភិបាល បានតែងតាំងសមាសភាពគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ ដោយមានលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្វើជាប្រធាន។ យោងតាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល នាពេលថ្មីៗនេះ បានឲ្យដឹងថា សមាជិកនៃគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ មានភារកិច្ចអនុវត្តការងារទៅតាមការតម្រង់ទិស ស្ដីពី ការបង្កើតគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ៕
បើតាមព័ត៌មានចុងក្រោយមួយ ពីក្រសួងការពារជាតិរុស្ស៊ី ដែលចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី បានឱ្យដឹងថា កងទ័ពរុស្ស៊ីបានវាយកាន់កាប់ ទីតាំងបញ្ចេញព័ត៌មាន ព្រមទាំងឃ្លាំងស្បៀងនិងម្ហូបអាហារ នៅក្នុងទីលានប្រយុទ្ធនាទីក្រុងម៉ារ៉ូពិល (Mariupol) នៃប្រទេសអ៊ុយក្រែន។ ប្រភពដដែលបានឱ្យដឹងផងដែរថា ដោយឡែកមកដល់ពេលនេះ «នៅចន្លោះទីក្រុងគៀវនិងទីក្រុងខារ៉ូកូស ឃ្លាំងផ្ទុកអាវុធ គ្រាប់រំសេវធំៗ ដែលមានសមត្ថភាពដាក់បានរាប់ពាន់តោន ដែលកងទ័ពអ៊ុយក្រែន រត់ចោលនោះ ត្រូវបានកងទ័ពរុស្ស៊ី គ្រប់គ្រងនិងយកទៅប្រើប្រាស់»។
ភ្នំពេញ៖ ក្រុមអ្នកជំនាញស្រាវជ្រាវ និងតាមដានសត្វផ្សោតនៃរដ្ឋបាលជលផល និងអង្គការមូលនិធិសកលសម្រាប់អភិរក្សធម្មជាតិ WWF បានរកឃើញវត្តមាន របស់កូនផ្សោតថ្មីមួយក្បាលទៀត នៅក្នុងដែនជម្រកធម្មជាតិ នៃអន្លង់សត្វផ្សោតកាំពី ក្នុងខេត្តក្រចេះ។ យោងតាមហ្វេសប៊ុក WWF Cambodia បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងអំឡុងពេលចុះអនុវត្តការស្រាវជ្រាវតាមដងទន្លេមេគង្គ ក្រុមអ្នកជំនាញស្រាវជ្រាវ និងតាមដានសត្វផ្សោតនៃរដ្ឋបាលជលផល និងអង្គការមូលនិធិសកល សម្រាប់អភិរក្សធម្មជាតិ WWF បានកត់ត្រាតាមរយៈរូបថតនៅថ្ងៃទី២២ ខែមេសា...
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសខ្មែរ ចំពោះកិច្ចការព្រំដែន បានលើកទឹកចិត្តឲ្យគណៈកម្មការចម្រុះកិច្ចការព្រំដែន (JBC) កម្ពុជា-ឡាវ ពន្លឿនការចរចារ ដើម្បីដោះស្រាយខ្សែ ព្រំដែនពុំទាន់ខណ្ឌសីមា ដែលនៅសេសសល់ចំនួន ១៤%តាមការឯកភាពរវាងថ្នាក់ដឹកនាំប្រទេសទាំងពីរ កាលពីខែវិច្ឆិកា ឆ្នាំ២០២១ ។ ក្នុងឱកាសអនុញ្ញាតឲ្យលោក បួរកែវ ភូមិវង្សសៃ ឯកអគ្គរដ្ឋទូតថ្មីឡាវប្រចាំកម្ពុជា...
ភ្នំពេញ ៖ សម្ដេច សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា បានស្នើឥណ្ឌាពិនិត្យលទ្ធភាពឲ្យមានការហោះហើរត្រង់ ពីឥណ្ឌាមក ភ្នំពេញ និងខេត្តសៀមរាប ព្រោះជាគោលដៅទេសចរណ៍សុវត្ថិភាព។ ក្នុងជំនួបពិភាក្សាការងារជាមួយលោក OM BIRLA ប្រធានរដ្ឋសភាឥណ្ឌា នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ សម្ដេច សាយ ឈុំ បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលឥណ្ឌា...
ដំណឹងល្អ! អាកាសយានដ្ឋានអន្តរជាតិ តារាសាគរ បើកការហោះហើរសាកល្បងhttps://dap-news.com/national/2022/04/22/238589/ រាជរដ្ឋាភិបាល សម្រេចបង្កើតគណៈកម្មការ បង្ក្រាបបទល្មើសនេសាទក្នុងបឹងទន្លេសាប ហើយមានសិទ្ធិប្រើឧទ្ធម្ភាគចក្រ បំពេញការងារhttps://dap-news.com/national/2022/04/22/238482/ មេធាវីស្នើតុលាការ បញ្ឈប់ចេញដីកា បង្គាប់ឲ្យនាំខ្លួនលោក សៀម ភ្លុក តែជំនួសមកវិញ នូវដីកាបង្គាប់ឲ្យចូលខ្លួនhttps://dap-news.com/national/2022/04/22/238592/ ប្រធានសភា កម្ពុជា-ឥណ្ឌា បេ្តជ្ញារួមគ្នាពង្រឹង សហប្រតិបត្តិសភា សេដ្ឋកិច្ច សង្គម...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតនៅតំបន់អូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ មានកើតករណីផ្ទុះគ្រាប់មីនតោនសំណល់ពីសង្គ្រាម ខណៈពេលដែលអេស្ការវទ័រកំពុងកាយដី ដើម្បីសាងសង់ធ្វើអគារត្រង់ចំណុចការដ្ឋានសួនសត្វក្នុងកាស៊ីណូអូស្មាច់រីសត។ ករណីគ្រោះថ្នាក់ផ្ទុះគ្រាប់មីនតោននេះ បណ្តាលឱ្យអ្នកបើកបរអេស្ការវទ័រ រងរបួសជាទម្ងន់និងខូចខាតគ្រឿងចក្រអេស្កានោះ។...
ថៃ៖ លោកស្រី ថែ ថងថាន ស៊ីណាវ៉ាត់ មិនលាលែងពីតំណែងនាយករដ្ឋមន្រ្តីរបស់ថៃទេ ហើយថែមទាំងចាប់ដៃសាមគ្គី ដោយមិនឱ្យចាញ់ខ្មែរឡើយ ក្រោយពីជួបប្រជុំគ្នា។ ពួកគេបានសន្យាថា មិនឱ្យជាតិថៃបែកបាក់។ នេះបើយោងតាមប្រភពព័ត៌មានពីប្រទេសថៃ។
ភ្នំពេញ ៖ អ្នកវិភាគនយោបាយលោក ឡៅ ម៉ុងហៃ បានរំលឹកពីអតីតកាលថា ការគំរាមទាមទារ របស់ភាគីបារាំង ដែលជាម្ចាស់អាណានិគមលើសៀម ឲ្យគោរពសន្ធិសញ្ញាបារាំង-សៀម គឺទទួលបានជោគជ័យគួរឲ្យកត់សម្គាល់ ។ លោក ឡៅ...
បរទេស ៖ ប៉ូលិសថៃ បាននិយាយកាលពីថ្ងៃអង្គារថា ជនសង្ស័យចំនួន ១២ នាក់ត្រូវបានចាប់ខ្លួនជាមួយនឹងកាំភ្លើងចំនួន ១៨ ដើម និងគ្រាប់ជាង ៣០.០០០ គ្រាប់ ដែលត្រូវបានរឹបអូស ជាផ្នែកមួយ...
បរទេស៖ លោកប្រធានាធិបតី Donald Trump បាននិយាយកាលពីថ្ងៃសៅរ៍ថា យោធាអាមេរិក បានវាយប្រហារទីតាំងចំនួនបី ក្នុងប្រទេសអ៊ីរ៉ង់ ដោយចូលរួមដោយផ្ទាល់ នូវកិច្ចខិតខំប្រឹងប្រែងរបស់អ៊ីស្រាអែល ក្នុងការកាត់ផ្តាច់កម្មវិធីនុយក្លេអ៊ែរ របស់ប្រទេស នៅក្នុងឧបាយកលដ៏ប្រថុយប្រថាន ដើម្បីធ្វើឱ្យសត្រូវដ៏យូរលង់ចុះខ្សោយ...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញប្រកាសផ្អាកការងារ និងផ្អាកបៀវត្សបណ្ដោះអាសន្ន វរសេនីយ៍ឯក ឈឹម រត្ថា មន្ដ្រីនាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដោយសារល្មើសបទវិន័យនគរបាលជាតិកម្ពុជា។...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអំពាវនាវឱ្យមានការកាត់ទោសសមាជិកក្រុមប្រឆាំង ដែលលោកទទួលខុសត្រូវចំពោះការ លេចធ្លាយព័ត៌មានសម្ងាត់អំពីការ វាយប្រហាររបស់សហរដ្ឋអាមេរិក នាពេលថ្មីៗនេះលើប្រទេសអ៊ីរ៉ង់។ មន្ទីរបញ្ចកោណបានវាយប្រហារទីតាំង នុយក្លេអ៊ែរចំនួនបីរបស់ទីក្រុងតេអេរ៉ង់កាលពីសប្តាហ៍មុន ។ យោងតាមសារព័ត៌មាន...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ ២០២៥ បានចេញប្រកាសផ្អាកការងារ បណ្ដោះអាសន្ន ចំពោះលោកឧត្ដមសេនីយ៍ទោ កាន វឌ្ឍនា...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ